ត្រី​អប់​ត្រួយ​អម្ពិល​

​គ្រឿងផ្សំ​៖
ប្រភេទ​: សាច់​ត្រី​

– ត្រី​ខ្ជឹង ត្រី​រ៉ស់ ឬ​កូន​ត្រី កំពឹស ម្ទេស ខ្ទិះដូង ម្ចូ​រ​អម្ពិល ឬ​សណ្តាន់ ប្រហុក ម្រះព្រៅ ម្ទេស​ប្លោក គ្រឿង​បុក (​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រមៀត រំដេង ខ្ជាយ ខ្ទឹមស​)
– ប្រេងឆា អំបិល ស្ករត្នោត ម្ទេស និង​ម្សៅ​ស៊ុប​។​
– បន្លែ​អន្លក់​មាន សណ្តែកបណ្តុះ ត្រយូងចេក ព្រលិត ផ្កាស្នោ ដើម​ចេក ភ្លៅកង្កែប ត្រសក់ ឬ​បន្លែ​ដទៃទៀត​តាម​ចំណូលចិត្ត​។​

​វិធី​ធ្វើ​៖

1. វិធី​ចម្អិន​វិញ​គឺ​ដំបូង​ត្រូវយក ត្រី​ខ្ជឹង ត្រី​រ៉ស់ ឬ​កូន​ត្រី ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​ចៀន​ជាមួយ​ប្រេងឆា​ពីរ​បី​ត្រឡប់​កុំ​ឲ្យ​មាន​ក្លិនឆ្អាប​។​
2. បន្ទាប់មក​ត្រូវ​ចាក់​គ្រឿង​បុក និង​ប្រហុក​ចិញ្ច្រាំ​រំលីង​ចូលគ្នា​រួច​សឹម​ដាក់​កំពឹស និង​គ្រឿងផ្សំ​រសជាតិ​ដូចជា ស្ករត្នោត អំបិល ម្សៅ​ស៊ុប និង​ទឹក​អម្ពិល​ដោយ​ទុក​មួយ​រំពុះ​។​
3. ចុងក្រោយ​ត្រូវ​បន្ថែម​ខ្ទិះដូង និង​ដាក់​ម្ទេស​ពីលើ​ជាការ​ស្រេច ៕

ប្រភព៖ rasmeinews