ចង់​ចេះ​ធ្វើ​ ភ្លាសាច់​ត្រី​ទេ​?​

‪គ្រឿង​ផ្សំ‬‬​

– សា​ច់​ត្រីរ៉ស់ ២​ខាំ ​ហាន់​ជាប​ន្ទះ​ស្ដើង​ៗ​

– ​ក្រូច​ឆ្មា​ ២ផ្លែ​

– ​ស្ករស ១​ស្លាប​ព្រាកាហ្វេ​

-​ ទឹក​ត្រី ២​ស្លាប​ព្រាបាយ​

– ​ម្ទេស ​(តាម​ចំណង់​ចំណូល​ចិត្ដ)​ ហាន់​ល្អិត​ៗ​

– ​ស្លឹក​គ្រៃ ​២​ដើម​ ហាន់ស្តើងៗ​

– ​ស្លឹក​ក្រូ​ចសើច​ ៣​សន្លឹក ​ហាន់​សរសៃឆ្មា​ៗ​

– ​ខ្ទឹ​មក្រហម ​​២ដុំ​ ហាន់​ស្តើងៗ​​

-​ ខ្ទឹមស​ ៥​កំពិស ​ចិ​​ញ្រ្ចាំ​ឱ្យម៉ដ្ឋ​

-​ ជីរនាង​វង​ មួ​យក្តាប់​

– ​សណ្ដែក​បណ្ដុះ ​(តាម​ចំណង់​ចំណូល​ចិត្ដ​​)

‪របៀប​ធ្វើ‬‬​

– យក​សាច់​ត្រី​លាយ​ជា​មួយ​នឹង​ខ្ទឹម​ស ​ខ្ទឹម​ក្រហម ​ស្ករ ​ទឹក​ត្រី ​និង​ទឹក​ក្រូច​ឆ្មា​ឱ្យ​សព្វ​ល្អ ​រូច​ដាក់​គល់​ស្លឹក​គ្រៃ ​និង​ស្លឹក​ក្រូច​ចូ​ល រួច​កូរ​ឱ្យ​សព្វ​។​

– ច្របាច់​ទឹក​ចេ​ញពី​សាច់​​ត្រី​ឱ្យ​អស់ ​រួច​ទុក​សាច់​មួយ​អន្លើ​។​

– យកទឹកដែលច្របាច់ចេញពីសាច់ត្រី ទៅរម្ងាស់ឱ្យស្ងួតបន្តិច សឹមដាក់សាច់ត្រីចូល ឆាប្រហែល ១នាទី រួចដាក់សណ្ដែកបណ្ដុះចូលឆាពីរបីត្រឡប់ សឹមបិទភ្លើង។

– ដួសសាច់ដាក់ក្នុងចានសម្រាប់ទទួលទាន ដាក់ជីរ និងម្ទេសចូលជាការស្រេច៕

ប្រភព៖cool1007

  • ចង់​ចេះ​ធ្វើ​ ភ្លាសាច់​ត្រី​ទេ​?​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ចំនេះដឹង
Tags: