រាជរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថា នឹងប្តូរទង់ជាតិថ្មី

ស្លាកសញ្ញាជានិមិត្តរូបមួយមានសារៈសំខាន់ណាស់ ដែលមានភាពងាយស្រួលសម្រាប់សម្គាល់អង្គការឬក្រុមហ៊ុន។ហើយវាអាចបង្ហាញយ៉ាងច្បាស់អំពីអង្គភាពទាំងមូល។ ដូច្នេះនៅពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសនិមិត្តសញ្ញាជាតិថ្មី វាជាព្រឹត្តិការណ៍ដ៏ធំមួយ ហើយជាពិសេសទៅទៀតនោះ គឺជាលើកដំបូងក្នុង ៦៧ ឆ្នាំដែលប្រទេសនេះបានដំឡើងនិមិត្តសញ្ញាជាតិថ្មី។
រាជរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថា នឹងប្តូរទង់ជាតិថ្មី
នៅថ្ងៃទី ១៦ ខែមីនា រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍លោក Kim Jong-deok (ឆ្វេង) និងលោកអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Kim Sung-ryul (ស្តាំ) បានដាក់បង្ហាញជាផ្លូវការថាសាធារណរដ្ឋកូរ៉េបានមាននិមិត្តសញ្ញាជាតិថ្មីដែលពិធីនេះបានប្រារព្ធឡើងនៅក្នុងទីក្រុងសេអ៊ូល។
និមិត្តសញ្ញាចាស់ដោយផ្តោតទៅលើផ្កា hibiscus មួយត្រូវបានជំនួសដោយរូបភាពថ្មីដែលជាការផ្លាស់ប្តូរនៃរង្វង់ taegeuk នៃធាតុ yin និង yang លើទង់ជាតិកូរ៉េ ជាមួយពណ៌ក្រហម ពណ៌ស និងពណ៌ខៀងដូចគ្នា។

ទង់ជាតិនៃសាធារណៈរដ្ឋកូរ៉ែខាងត្បូង
រាជរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថា នឹងប្តូរទង់ជាតិថ្មី

និមិត្តសញ្ញាថ្មី
រាជរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថា នឹងប្តូរទង់ជាតិថ្មី

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថា និមិត្តសញ្ញាជាតិថ្មីមានអត្ថន័យថា ថាមពល និងសេចក្តីរីករាយរបស់ប្រទេសកូរ៉េ។ អត្ថបទភាសាកូរ៉េខាងក្រោមបានបញ្ជាក់និមិត្តសញ្ញានេះថា (សម្រាប់ “រាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ”) ត្រូវបានបោះពុម្ពជាលក្ខណៈដើម្បីបំផុសគំនិតដោយពុម្ពអក្សរដែលបានប្រើនៅក្នុងសៀវភៅ “Hunminjeongeum” ឬ “The Currect/Proper Sounds for the Instuction of the People” ដែល ត្រូវបានចេញផ្សាយនៅក្នុង ១៤៤៦ នៅពេលដែលព្រះបាទ Sejong បានអនុវត្តន៍ជាភាសាសរសេរថ្មីមានឈ្មោះថា​ Hangul។

Taegeuk ជាពាក្យទស្សនវិជ្ជាដែលអធិប្បាយអំពីគំនិត នៃអអន្តភាពរដ្ឋចុងក្រោយ ហើយនិងភាពតែមួយដែលបានមកពីរង្វង់នៃធាតុ yin និង yang ជានិមិត្តរូបភាពសុខដុមល្អឥតខ្ចោះនោះមានប្រភពដើមនៅប្រទេសចិនបុរាណ។ ជាធម្មតា នៅភាគខាងលិចត្រូវបានសំដៅ ទៅលើ Taiji ឬ Taichi ។ សាសនាតាវដែលជាជំនឿខាងវិញ្ញាណនៅក្នុងភាពសុខដុមនិងការរស់នៅប្រកបដោយសីលធម៌ដែលបានដែលគោរពតាម Taiji។ ការរីករាលដាលដល់ឧបទ្វីបកូរ៉េជាដំបូងនៅក្នុងរាជវង្សហានរបស់ចិន (២០៦ មុនគ.ស – ២២០ គ​.ស) ។

ទោះបីជានិមិត្តសញ្ញាជាតិចាស់ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៤៩ មកនោះ ក្រសួងរបស់រដ្ឋាភិបាលជាច្រើនបានបង្កើតនិមិត្តសញ្ញាផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ និមិត្តសញ្ញាបង្រួបបង្រួមថ្មីនេះនឹងត្រូវបានប្រើដោយរាជរដ្ឋាភិបាលទាំងមូលនឹងកាត់បន្ថយការខ្ជះខ្ជាយថវិកានិងបង្កើនប្រសិទ្ធភាព នេះបើយោងតាមប្រសាសន៍របស់រាជ​​រដ្ឋាភិបាលកូរ៉េខាងត្បូង។

និមិត្តសញ្ញាថ្មីនេះគឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមគំនិតពីមួយឆ្នាំមុនហើយវានឹងត្រូវបានប្រើដោយគ្រប់ក្រសួងចំនួន ២២ និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ៥១ ដែលចាប់ផ្តើមអនុវត្តនៅខែឧសភាខាងមុខនេះហើយ បន្ទាប់ពីត្រូវបានធ្វើវិសោធនកម្មច្បាប់។

សម្រួលអត្ថបទដោយ៖ mohahangtv (GiMi Rotha)
ប្រភព៖ dramafever

  • រាជរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថា នឹងប្តូរទង់ជាតិថ្មី已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត
Tags: