ស្ពាន​អាកាស​ទី​៥​​ស្ដុប​ផ្សារ​ដី​ហុយ​ចាប់​ផ្ដើម​ដំណើរ​ការ សាង​សង់​ហើយ​!

រាជធានី​ភ្នំពេញ​៖​ ​ក្រុម​អ្នក​ជំនាញ​ស្ថាបនា​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី​៥ ត្រង់​ស្តុប​ផ្សារ​ដី​ហុយ​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជា​បណ្ដើរ​ៗ​​ហើយ​ ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​ជា​ផ្លូវការ​ សម្រាប់​ការ​ដោះស្រាយ​បញ្ហា កកស្ទះ​ចរាចរ​ដែល​កំពុង​មមាញឹក​ខ្លាំង​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី។

​​យោង​តាម​ប្រភព​​ពី​សារព័ត៌មាន​ជាតិ AKP បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ ក្រុម​វិស្វកម្ម​នៃ​ក្រុមហ៊ុន​ចិន បាន​ចាប់​ផ្តើម​ខួង​ដី​បុក​សរសរ​គ្រឹះ និង​ពង្រីក​ ទទឹង​ផ្លូវ​ត្រង់​ស្តុប​ផ្សារ​ដី​ហ៊ុយ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដែល​ត្រូវ​ស្ថាបនា​ជា​ស្ពាន​អាកាស​ទី​៥​នេះ ឲ្យ​បាន​រួចរាល់​តាម​ផែន​ការ​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ម្សិល​មិញ​​នេះ​ថា ស្ពាន​អាកាស​ទី​៥​នេះ ​គឺ​ស្ថិត​តាម​បណ្តោ​មហាវិថី​សហព័ន្ធ​រុស្ស៊ី កាត់​រំលង​ ពី​លើ​ផ្លូវ​ហា​ណូយ ដើម្បី​ជួយ​រំដោះ​ស្ថានភាព​កកស្ទះ​ចរាចរណ៍ ខណៈ​ពេល​មាន​ភាព​ មមាញឹក​ត្រង់​ចំណុច​ប្រសព្វ​នេះ។

លោក​បាន​បន្ត​ថា ការ​ស្ថាបនា​ស្ពាន​អាកាស​នេះ មិន​ត្រឹម​តែ​បម្រើ​ដល់​ការ​ធ្វើ​ចរាចរណ៍ របស់​ប្រជា​ ពលរដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​សម្រាប់​អ្នក​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ចរាចរណ៍​បាន​ យ៉ាង​ងាយ​ស្រួល​ថែម​ទៀត​។

សូម​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ត្រង់​ស្តុប​ផ្សារ​ដីហ៊ុយ​នេះ គឺ​ស្ថិត​លើ​ចំណុច ​ប្រសព្វ​រវាង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ជាមួយ​នឹង​ផ្លូវ​ហាណូយ ដែល​មាន​ប្រវែង​៦០៥​ម៉ែត្រ​ ទទឹង​ប្រវែង​១៦.៥០​ម៉ែត្រ សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន ជាមួយ​នឹង​គម្រោង​ស្ថាបនា​ផ្លូវ​ក្រវ៉ាត​ក្រុង​ទី​ពីរ គឺ​ផ្លូវ​ហាណូយ ភ្ជាប់​ផ្លូវ​ក្រវ៉ាត​ក្រុង ទំនប់​កប់​ស្រូវ​ឆ្ពោះ​ទៅ​កាន់​ក្រុង​តាខ្មៅ ក្រោម​ការ​គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​បច្ចេកទេស ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន៕

ប្រភព៖ kqube

  • ស្ពាន​អាកាស​ទី​៥​​ស្ដុប​ផ្សារ​ដី​ហុយ​ចាប់​ផ្ដើម​ដំណើរ​ការ សាង​សង់​ហើយ​!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត
Tags: