រឿងទាំង៤ដែលធ្វើឲ្យអ្នកក្រ

មានមនុស្សភាគច្រើនសុទ្ធតែចង់ដឹង ពីល្បិចក្នុងការក្លាយជាអ្នកមាន ប៉ុន្តែតើអ្នកដឹងទេថា អ្នកមានមិនធ្វើអ្វីខ្លះ? ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីរឿងមួយចំនួន ដែលអ្នកមានមិនធ្វើ។

មិនចាយលុយផ្តេសផ្តាស
អ្នកដែលមានលុយពិតប្រាកដ គេមិនងាយចាយលុយលើ របស់ឥតប្រយោជន៍នោះទេ ដោយគេមិនតែងតែប្តូរឡាន មិនចូលហាងធំៗ បរិភោគអាហារ ញឹកញាប់ មិនទិញរបស់ផ្សេងៗ ដែលគ្មានប្រយោជន៍នោះទេ ព្រោះលុយដែលគេខិតខំ រកបានគឺពិបាកខ្លាំងណាស់ ដូចនេះគេសន្សំ ទុកបានល្អបំផុត ហើយគេក៏មិនងាយ មានចរឹតអួតអ្នកដទៃថា គេជាអ្នកមានដែរ។

មិនខ្ជះខ្ជាយពេលវេលា
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបប្រទះនឹងភាពបរាជ័យ អ្នកមានក៏ដូច្នោះដែរ គេសុទ្ធតែធ្លាប់ជួបដូចគ្នា ប៉ុន្តែនៅពេលដែលគេជួបប្រទះ គេមាន សេចក្តីក្លាហានប្រឈមមុខ ហើយដើរទៅមុខទៀត ដោយមិនអង្គុយរអ៊ូរទាំ ហើយមិនហ៊ានក្រោកឈរឡើងនោះទេ គេនឹងក្តោកក្តាប់ ពេលវេលាគ្រប់វិនាទី ដូចនេះអ្នកគួរតែរៀនតាមគេដើម្បីអាចក្លាយជាអ្នកមាន ដោយមិនត្រូវខ្លាចភាពបរាជ័យ ហើយមិនធ្វើអ្វីទេ ព្រោះគ្មានលុយ ធ្លាក់ពីលើមេឃនោះទេ។

មិនចំណាយប្រាក់លើល្បែង
ដើម្បីក្លាយជាអ្នកមាន គេមិនចំណាយលុយលើល្បែងដើម្បីឈ្នះនោះទេ គេគឺចំណាយលុយលើការ បណ្តាក់ទុនដែលត្រឹមត្រូវ ព្រោះការលេង ល្បែងគឺនាំអ្នកឲ្យ វិនាសតែមួយគត់ ហើយមិនអាចក្លាយជា អ្នកមានឡើយ។

មិនពឹងផ្អែកតែទៅលើពេលវេលា
អ្នកមិនត្រូវគិតថាអ្នកចំណាយពេលវេលា និងកម្លាំងលើការងារនេះច្រើន នោះអ្នកជិតទទួលបាន ជោគជ័យនោះទេ ប៉ុន្តែអ្នកត្រូវតែធ្វើវា ឲ្យមានប្រសិទ្ធភាពទើប អ្នកអាចទទួលបាន ជោគជ័យបាន ដូចនេះមិនត្រូវធ្វើរឿងអ្វីមួយ ដោយប្រញាប់នោះទេ អ្នកអាចធ្វើវាឲ្យបានល្អ នោះទើបការងារអ្នក ទទួលបានជោគជ័យ៕

រឿងទាំង៤ដែលធ្វើឲ្យអ្នកក្រ

ប្រភពពី៖http://www.health.com.kh