បុរសលួចរបស់ ក្នុងហាងឲ្យកូនញ៉ាំ មិនត្រូវបានចាប់ខ្លួនតែ ត្រូវគេឲ្យការងារធ្វើ

ម៉ាឡេស៊ី៖ បុរសម្នាក់លួចរបស់ ក្នុងហាងឲ្យកូនញ៉ាំ ក្នុងតំលៃប្រហែលជាង ៥ដុល្លា ត្រូវសន្តិសុខចាប់បាន តែជាសំណាងបុរសនោះ មិនត្រូវបានចាប់ឲ្យ ប៉ូលីសនោះទេ គឺត្រូវផ្តល់ការងារ ឲ្យធ្វើវិញដោយឃើញ មានកូនតូចៗច្រើន ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នេះថាបុរសអាយុ៣១ឆ្នាំ ដែលបានលួចរបស់កូន ញាំត្រូវអ្នកគ្រប់គ្រងហាង Tesco សាខា Bukit Mertajam ប្រទេសម៉ាឡេស៊ី ផ្តល់ការងារឲ្យធ្វើ ដោយក្តីអាណិតអាសូ ព្រោះបុរសរូបនេះ មានកូនប្រុសតូចៗដល់ ទៅបីនាក់ត្រូវមើលថែ ខណៈប្រពន្ធកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ Bukit Mertajam ក្រោយសន្លប់ដោយសារ សម្រាលកូន ។

បុរសរូបនេះបាននិយាយ ប្រាប់អ្នកគ្រប់គ្រងហាង Tesco ថា“ ខ្ញុំបានបោះបង់ការងារមួយ រយៈព្រោះត្រូវមើលកូន ដោយសារប្រពន្ធខ្ញុំសន្លប់ យូថ្ងៃក្រោយសម្រាលកូន ហើយពេលមកមើលនាង ខ្ញុំនឹងកូនប្រុសបាន ដើរកាត់ហាង ចៃដន្យកូនឃ្លាន និងមានលុយតិច មិនគ្រប់ជិះឡានផងក៏ ទៅលួចយកផ្លែប៉ោម នឹងទឹកដោះគោខ្លះឲ្យកូនញ៉ាំ” ។

បានលឺដូចនោះ អ្នកគ្រប់គ្រងហាងTesco លោក Ma’asan បានសម្រេចចិត្ត ផ្តល់ការងារឲ្យបុរសនោះ ធ្វើជំនួសការចាប់ខ្លួន តែគេមិនទាន់សម្រេចចិត្តថា ឲ្យបុរសនោះធ្វើការអ្វីនោះទេ គេគ្រាន់តែឲ្យលុយគាត់ខ្លះ ដើម្បីដោះស្រាយបញ្ហា កំពុងប្រឈម ៕

បុរសលួចរបស់ ក្នុងហាងឲ្យកូនញ៉ាំ មិនត្រូវបានចាប់ខ្លួនតែ ត្រូវគេឲ្យការងារធ្វើ

បុរសលួចរបស់ ក្នុងហាងឲ្យកូនញ៉ាំ មិនត្រូវបានចាប់ខ្លួនតែ ត្រូវគេឲ្យការងារធ្វើ