​រឿង​ទាំង​១២​ ​ដែល​អ្នក​គួរតែ​ ធ្វើ​ដើម្បី​ការពារ​ អាពាហ៍ពិពាហ៍​អ្នក​

ប្រសិនជាអ្នកចង់រស់នៅ ជាមួយគ្នាបានយូរអង្វែង អ្នកគួរតែអនុវត្ត តាមចំនុចទាំង១២ខាងក្រោមនេះ នោះជីវិតអាពាហ៍ពិពាហ៍ នឹងអាចដើរបានដល់ទីបញ្ចប់។ តើមានអ្វីខ្លះទៅ?

១. អ្នកមិនត្រូវខឹងច្រឡោត នៅពេលតែមួយទេ។
២.ក្រៅពីមានរឿងបន្ទាន់ អ្នកមិនត្រូវនិយាយស្រែកលឺៗ ដាក់គ្នានោះទេ។
៣.នៅពេលដែលអ្នក ឈ្លោះគ្នា ឬប្រកែកគ្នា អ្នកត្រូវតែឲ្យប្តី ឬប្រពន្ធអ្នកឈ្នះ។
៤.នៅពេលដែលអ្នកឈ្លោះគ្នានៅថ្ងៃនេះ អ្នកត្រូវតែដោះស្រាយឲ្យហើយ មិនត្រូវទុកដល់ថ្ងៃស្អែកនោះទេ។
៥.ក្រោយពេលដែលអ្នកឈ្លោះគ្នារួច ហើយអ្នកចេញពីផ្ទះ អ្នកមិនត្រូវទៅហួសពីកន្លះថ្ងៃនោះឡើយ។
៦.នៅពេលដែលអ្នក ស្តីបន្ទោសឲ្យគ្នា អ្នកត្រូវតែសម្តែង ចេញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់។
៧.អ្នកត្រូវតែត្រៀមខ្លួន គ្រប់ពេលដើម្បីសុំទោសប្តី ឬប្រពន្ធអ្នក។
៨.នៅពេលដែលមានរឿង អាស្រូវរវាងប្តី ឬប្រពន្ធអ្នក អ្នកត្រូវតែទុកវាជាការលេងសើច ដោយមិនត្រូវជឿឡើយ ព្រោះវាអាចប៉ះពាល់ ដល់មនោសញ្ចេតនា របស់អ្នកទាំងពីរ។
៩.អ្នកត្រូវតែផ្តល់ឲ្យគ្នានូវពេលវេលាផ្ទាល់ខ្លួនខ្លះក្នុងរយៈពេលមួយខែ។
១០.អ្នកមិនត្រូវនាំយកកំហឹងដើម្បីគេងជាមួយគ្នាឡើយ។
១១.នៅពេលដែលប្តី ឬប្រពន្ធអ្នកមិនចង់ឲ្យអ្នកទៅរំខាន អ្នកមិនត្រូវទៅជិតគេទេ។
១២.នៅក្នុងហោប៉ាវអ្នកមានលុយប៉ុន្មាន អ្នកត្រូវតែប្រាប់គេឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងកុំឲ្យមានជំលោះជាមួយគ្នាព្រោះតែលុយ៕

​រឿង​ទាំង​១២​ ​ដែល​អ្នក​គួរតែ​ ធ្វើ​ដើម្បី​ការពារ​ អាពាហ៍ពិពាហ៍​អ្នក​

ប្រភព៖ www.health.com.kh

  • ​រឿង​ទាំង​១២​ ​ដែល​អ្នក​គួរតែ​ ធ្វើ​ដើម្បី​ការពារ​ អាពាហ៍ពិពាហ៍​អ្នក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:កំសាន្ត