Louis Tomlinson សមាជិក1D ចង់រៀបការជាមួយ មិត្តស្រីថ្មី Campbell

អាមេរិក៖ សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ One Direction តារាវ័យ២៤ឆ្នាំ Louis Tomlinson និងមិត្តស្រី Danielle Campbell មួយរយៈចុងក្រោយនេះ ហាក់ស្អិតល្មួតនឹងគ្នា ខ្លាំងណាស់ ហើយអ្នកទាំងពីរ ថែមទាំងមានគម្រោង រៀបការជាមួយគ្នា ទៀតផង ។

ព័ត៌មានពី Hollywood life បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀង Louis Tomlinson និងមិត្តស្រីតារាសម្តែង Danielle Campbell គ្រោងរៀបការស្ងាត់ នៅផ្ទះរបស់ខ្លួន ក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយបន្ទាប់មក តារាទាំងពីរនឹងរៀការ ម្តងទៀត ដោយរៀបចំពិធីធំដុំ តែគម្រោងនេះត្រូវអ្នកគាំទ្រ មិនជឿថាវាអាចក្លាយជា កាពិតនោះទេព្រោះ តារាចម្រៀងរូបនេះ នៅជាប់ពាក់ព័ន្ធជាមួយ កូនប្រុស Freddie ជាមួយអតីតមិត្តស្រី Briana ដែលសម្រាលកាល ពីខែមករាកន្លងទៅ ។

ប្រភពព័ត៌មានបាន ឲ្យដឹងទៀតថា ទោះយ៉ាងណាស្នេហារបស់ Louis និងតារាវ័យ២១ឆ្នាំ Campbell នៅតែបន្តទៅមុខ ដោយសារ Campbell ហាក់ស្រលាញ់កូនប្រុសរបស់ Louis ខ្លាំងណាស់ហើយអតីតមិត្តស្រី Briana ក៏មិនសូវខ្វល់ខ្វាយ ពីរឿងនេះដែរ ៕

Louis Tomlinson សមាជិក1D ចង់រៀបការជាមួយ មិត្តស្រីថ្មី Campbell

Louis Tomlinson សមាជិក1D ចង់រៀបការជាមួយ មិត្តស្រីថ្មី Campbell

Louis Tomlinson សមាជិក1D ចង់រៀបការជាមួយ មិត្តស្រីថ្មី Campbell