អាហារ​គួរជៀសវាង ​បើសិន​មិនចង់​ឲ្យសុដន់​កាន់​តែតូច!

សម្រស់​គឺ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ ៗ មិន​ថា​ប្រុស ឬ​ស្រី​នោះ​ទេ​សុទ្ធ​តែ​ចង់​ថែ​រក្សា​សម្រស់​ឲ្យ​ស្រស់​​ស្អាត​ដូច​គ្នា ។ ប៉ុន្តែបច្ចុប្បន្ន​នេះ​ម្ហូប​អាហារ​ដែល​យើង​បរិភាគ​រាល់​ថ្ងៃ​មាន​ផល​ប៉ះ​ ពាល់​ដល់​សុខ​ភាព​យ៉ាងខ្លាំង ជា​ពិសេស​ចំពោះ​ស្ត្រី​ត្រូវ​ប្រឈម​មុខនឹង​បញ្ហា​សុដន​លូតលាស់​មិន​បាន​ល្អ។ សារ​ធាតុ​ដែល​នៅ​ក្នុង​អាហារ​ខ្លះ​អាច​ធ្វើ​អោយ​សុដន​របស់​មនុស្ស​ស្រី​ឆាប់ ​ធ្លាក់​យារ​គ្មាន​ភាព​ទាក់​ទាញ ហើយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ជ្រីវ​ជ្រួញ​ទៀត។
កាហ្វេ

ជា​មួយ​នឹង​បរិមាណនៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនជាង ១០០ ក្រាម​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​សមាស​ធាតុ​នៃ​ការ​ដុត​បំផ្លាញ់​ជាតិ​ខ្លាញ់​ត្រូវ​បាន​កាត់​បន្ថយ។ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​មនុស្ស​ស្រី​ប្រឈម​មុខ​នឹង​ភាពធាត់ ហើយ​សកម្មភាព​នៃ​ការ​ផលិត​ហ្សែន​នៅ​ក្នុង​សុដនឬ​ការ​អភិឌ្ឍន៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ក៏​មាន​ការ​ថយចុះ​ដែរ។

តែបៃតង

ទោះ​បីជាតែបៃតងមានជាតិកាហ្វេអ៊ីនតិច ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ច្រើន​ហួស​ហេតុ​ពេក​ជាតិកាហ្វេអ៊ីន​នៅក្នុង​រាង​កាយ​ក៏​កើន​ឡើង​កាន់​តែ​ខ្លាំង​ដែរ។ តែ​បៃ​តង​អាច​ធ្វើ​អោយ​អ្នក​គេង​មិន​លក់ បាត់​បង់​ជាតិ​ទឹក នេះ​ជា​ក្តា​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ឆាប់​មានភាព​ជ្រីវ​ជ្រួញ ពុំ​សូវ​មាន​ភាព​ទាក់​ទាញ។ ប៉ុន្តែ​តែ​បៃ​តង​ក៏​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ស្រស់​ថ្លា ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ឲ្យ​បាន​ទៀង​ទាត់ និង​មាន​កម្រិត​ត្រឹម​ត្រូវ។

ម្ទេស និងគ្រឿងទេស

អាហារដែលមានជាតិហិលដូចជា ខ្ទឹម ខ្ញី ម្រេច… ជា​ពិសេស​ម្ទេស​មាន​សារធាតុ​ក្តៅ​អាច​ជួយ​ដុត​បំផ្លាញ់​ជាតិ​កាឡូរី និង​សារ​ធាតុ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ។ ប៉ុន្តែ​ការ​ប្រើ​សារ​ធាតុ​ហិល​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុដន និង​ធ្វើ​ឲ្យ​ទំហំ​តូច​ជា​ង​មុន។

ស្រា និងបៀរ

សមាសភាគគ្រឿងស្រវឹង​នៅ​ពេល​ដែល​បរិភោគ​ច្រើន​ពេក​ធ្វើ​ឲ្យ​រាងកាយ​​ បាត់​បង់​ជាតិ​ទឹក​ដ៏ច្រើន។ នេះ​ក៏​ជាហេតុ​ផល​ដែល​ធ្វើឲ្យសុដន​របស់​អ្នក​កាន់​តែ​រួម​តូច​ផង​ដែរ​ លើស​ពី​នេះ​ទៅ​ទៀត​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​ការ​ចង់​ចាំ​ថយចុះ។

កុំបរិភាគជាតិខ្លាញ់
ដូចដែលអ្នកធ្លាប់ដឹងស្រាប់ហើយ ការ​បរិភោគ​ជាតិ​ខ្លាញ់​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខ​ភាព ជា​ពិសេស​គឺ​សមាសភាគ​ជាលិកា​ដែលត្រូវចូល​ទៅ​ថែបំប៉នសុដន់​ត្រូវ​បាន​ កាត់បន្ថយ។ ដូច្នេះ​ហើយ​ការ​បរិភោគ​ជាតិ​ខ្លាញ់​តិច ឬមិន​បរិភោគ​ខ្លះ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សុខ​ភាពល្អ និង​មិន​ជ្រីវ​ជ្រួញ៕

ប្រភព៖ iknow

  • អាហារ​គួរជៀសវាង ​បើសិន​មិនចង់​ឲ្យសុដន់​កាន់​តែតូច!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: