ហាត់ប្រាណ​រួច គួរ​ញ៉ាំ​ទឹក​ដែរឬទេ​?

ញ៉ាំ​ទឹក​ដែល​មាន​សារធាតុ​ខនិជ និង​អេឡិចត្រូលីត​អាច​ជួយ​បញ្ចូល​ជាតិ​ទឹក​មក​ក្នុង​រាងកាយវិញបន្ទាប់​ពី​ការធ្វើ​លំ​ហាត់ប្រាណ​ភាព​ដ៏​ខ្លាំងក្លា​។ នៅពេល​ហាត់ប្រាណ សារធាតុ​អំបិល និង​សារធាតុ​ខនិជ​ត្រូវបាន​បាត់បង់​តាមរយៈ​រន្ធ​ញើស​នៃ​រាងកាយ ហើយ​អ្នក​ចាំបាច់​ត្រូវ​រក​អ្វី​មកជំនួស​វិញ​អោយបាន ​។ វា​ជា​ការល្អ​បំផុត​ក្នុង​ការជៀសវាង​ភេសជ្ជៈ​កីឡា​មួយចំនួន នេះ​គឺ​អាស្រ័យ​លើ​កម្រិត​ខ្ពស់​នៃ​ជាតិ​ស្ករ រសជាតិ​បន្ថែម និង​ សារធាតុ​ពណ៌​ដែល​មាន​នៅក្នុង​ភេសជ្ជៈ​ទាំងនោះ​។

ផ្ទុយទៅវិញ សូម​ព្យាយាម​ញ៉ាំ​ទឹក​ទាំងឡាយណា​ដែល​មាន​សារធាតុ​ខនិជ ដែល​ជា​ម៉ាក​គួរ​ទុកចិត្ត​បាន​។ សារធាតុ​ខនិជ គឺជា​ផ្នែកមួយ​ដ៏​សំខាន់​នៃ​រាងកាយដើម្បី​ធ្វើអោយ​រាងកាយ​មាន​សុខភាព​ល្អ ហើយ​បញ្ហា​សុខភាព​អាច​នឹង​កើតឡើង នៅពេល​ដែល​អ្នកមាន​សារធាតុ​ខនិជ​ទាំងនេះ​មិន​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ យ៉ាងណាមិញ សារធាតុ​ខនិជ​មួយចំនួន​អាចបណ្តាលអោយ​មាន​ផល​រំខាន​ខ្លះៗនៅពេល​ដែល​អ្នក​ប្រើ​វា​នៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​ពេក​៕

ប្រភព៖ iknow

  • ហាត់ប្រាណ​រួច គួរ​ញ៉ាំ​ទឹក​ដែរឬទេ​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: