ឥណ្ឌាកំពុងរៀបចំតភ្ជាប់ផ្លូវថ្នល់ជាមួយមីយ៉ាន់ម៉ានិងថៃ​

ដ្ឋាភិបាលឥណ្ឌានិង​ចុះហត្ថលេខានៅពេលឆាប់ៗខាងមុខនេះជាមួយប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃក្នុងការតភ្ជាប់ផ្លូវថ្នល់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនៅក្នុងតំបន់។​

រដ្ឋមន្ត្រីគ្រូប់គ្រងផ្លូវនិង​ដឹកជញ្ជូនរបស់ឥណ្ឌា លោក Nitin Gadkari ថាការចុះហត្ថលេខាជាមួយប្រទេស​មីយ៉ាន់ម៉ានិងថៃក្នុងការតភ្ជាប់ផ្លូវថ្នល់​នឹងអាចធ្វើឡើងក្នុងរយៈពេលប្រមាណ១៥ថ្ងៃខាងមុខនេះ។​ នេះបើតាមសារព័ត៌​មាន​ Myanmar News។​

កាលពីខែមិថុនាឆ្នាំ២០១៥ ឥណ្ឌាបានចុះហត្ថលេខាជាមួយ បង់ក្លាដេស  ប៊ូតង់ និងនេប៉ាល់ ក្នុងការតភ្ជាប់ផ្លូវថ្នល់​ដើម្បីដឹកទំនិ​ញ​។  ​ រដ្ឋមន្ត្រីគ្រប់គ្រងផ្លូវនិង​ដឹកជញ្ជូនរបស់ឥណ្ឌាបញ្ជាក់ថានៅជំហានក្រោយបន្ទាប់នឹងមានគម្រោងភ្ជាប់ផ្លូវ​ជាមួយប្រទេសផ្សេងៗទៀតក្នុងតំបន់៕

ឥណ្ឌាកំពុងរៀបចំតភ្ជាប់ផ្លូវថ្នល់ជាមួយមីយ៉ាន់ម៉ានិងថៃ​(រូបភាពពី Myanmar News)

ប្រភពៈ VOD