កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?

​រឿងរ៉ាវ​ទាំងឡាយ​ដែល​កុមារា Titu រម្លឹក​ឡើងវិញ ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញខ្លួន​ស្រឡាំងកាំង​យ៉ាងខ្លាំង​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នកជំនាញការ​ស្រាវជ្រាវ​ពី​បាតុភូត ចាំជាតិ​-​ចាប់ជាតិ ក៏​…​កប់យោបល់​ដែរ ។​

​រឿង​ចាប់ជាតិ​-​ចាំជាតិ ជា​រឿង​វិទ្យាសាស្ត្រ​អ​រូបិយ៍​មួយ ដែល​ពិបាក​នឹង​បកស្រាយ ។ ប្រសិនបើ​វា​គ្រាន់តែ​ជា​រឿង​មនុស្ស​ស្លាប់ ហើយ​ចាប់ជាតិ​វិញ​នោះៗ ជា​រឿង​ងាយស្រួល​បកស្រាយ តែ​ដល់​ការ “​ចាំជាតិ​” បាន​ចំណាយ​កម្លាំង​ដើម្បី​រុករក​មូលហេតុ ក្នុងនោះ​មាន​បណ្ឌិត N.K Chadha នៃ​សកល​វិទ្យាល័យ Delhi ប្រទេស​ឥណ្ឌា ។​

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?

​បណ្ឌិត Chadha បាន​រម្លឹក​ឡើងវិញ​ពី​រឿង​កុមារា​ឥណ្ឌា​ម្នាក់ បានធ្វើ​ឲ្យ​លោក​ជឿ​ងប់​តែម្តង ចំពោះ​រឿង​ចាប់ជាតិ ។ តាម​នោះ កុមារា​រូបនេះ​ឈ្មោះ Titu Singh រស់នៅ​ឥណ្ឌា ហើយ​មាន​សមត្ថភាព​និយាយ​គ្មាន​អាក់ អំពី​អ្វីៗ​ដែល​ធ្លាប់​កើតឡើង កាល​ជាតិ​មុន​របស់ខ្លួន ។​

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?​រឿងរ៉ាវ​របស់ Titu លើ​ទំព័រ​កាសែត​អាល្លឺម៉ង់​

​រឿងរ៉ាវ​ស្រដៀង​គ្នា​បែប “​ចាំជាតិ​” របស់​មនុស្ស​ខ្លះ អាចធ្វើ​ឲ្យ​គេ​មានការ​មន្ទិលសង្ស័យ តែ​រឿង​របស់ Titu ត្រូវបាន​ស្ថានីយទូរទស្សន៍​ធំៗ ជាអាទិ៍ៈ BBC, ទស្សនា​វ​ដ្តី Reincarnation International (London, អង់គ្លេស​) និង​គេហទំព័រ IISIS របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ពី​វិទ្យាសាស្ត្រ​អ​រូបិយ៍ ប្រផ្នូល និង​ស្មារតី​… ធ្វើការ​ចុះផ្សាយ ។​

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?​ហាង​ជួសជុល​វិទ្យុ Suresh Radio កាលពី​ជាតិ​មុន​របស់ Titu

​រឿងរ៉ាវ​គឺៈ Titu ចាប់កំណើត​ក្នុង​គ្រួសារ​ក្រីក្រ​នា​ភូមិ​មួយ នៅ​ភាគ​ខាងជើង​ឥណ្ឌា ។ តាំងពី​អាយុ​បាន​ជាង ២ ឆ្នាំ វា​អាច​នឹង​គិត​ឃើញ​ពីអ្វីៗ ដែល​បាន​កើតឡើង​កាលពី​ជាតិ​មុន​របស់ខ្លួនៈ ឈ្មោះ អាយុ មុខរបរ​, មូលហេតុ​នៃ​ការស្លាប់ ហើយនឹង​អ្វីៗ​កើតឡើង​ក្រោយពេល​ខ្លួន​ស្លាប់ ។​

​តាម​ការនិទាន​ឡើងវិញ​នេះ Titu កាលពី​ជាតិ​មុន​ឈ្មោះ Suresh Verma ប្រកប​របរ​ជួសជុល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​លក់​ទូរទស្សន៍ ក្បាល​វីដេអូ នៅ​ភូមិ Agra ក្បែរ​ភូមិ​ដែល​ខ្លួន​រស់នៅ​បច្ចុប្បន្ន (​ចាប់កំណើត​) ។​

Titu និយាយថា ខ្លួន​ធ្លាប់មាន​ភរិយា​ដ៏​ស្រស់ស្អាត​ឈ្មោះ Uma ហើយនឹង​កូន​២​នាក់ ។ Titu បាន​ត្រូវគេ​បាញ់ ហើយ​ស្លាប់​តាមផ្លូវ ពេល​គាត់​កំពុង​វិល​មក​ផ្ទះ ។ គ្រួសារ​របស់គាត់​បាន​ធ្វើបុណ្យ​បូជាសព រួច​យក​ផេះ​ទៅ​ពង្រាយ​ក្នុង​ទន្លេ ។​

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?​កុមារា​ជួប​ភរិយា​ជាតិ​មុន​ឈ្មោះ Uma

​ដំបូង​អ្វីៗ​ដែល Titu និយាយ ពុំបាន​ធ្វើ​ឲ្យ​ឪពុកម្តាយ​បច្ចុប្បន្ន​ចាប់អារម្មណ៍​ទេ តែ​ដល់​យូរៗ​ទៅ ស្រប​បន្ថែម​ជាមួយ​ឥរិយាបថ​រឹងរូស​ចចេស សុំ​ត្រលប់​ទៅផ្ទះ​ចាស់ ទើប​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​បច្ចុប្បន្ន មានការ​ភ័យខ្លាច ។ បងប្រុស Titu ត្រូវបាន​ចាត់​ឲ្យ​ទៅកាន់​ភូមិ Agra ដើម្បី​បញ្ជាក់​ពី​ការពិត ហើយ​ក៏បាន​ស្រឡាំងកាំង ពេល​ជួបនឹង​ស្ត្រី​មេម៉ាយ​ឈ្មោះ Uma នៅផ្ទះ​លក់ដូរ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជជុះ ។ លើសពីនេះ អ្វីៗ​ដែល​ស្ត្រី​មេម៉ាយ Uma រម្លឹក​ឡើងវិញ​ពី​សព​ស្វាមី​របស់ខ្លួន Suresh Verma កាន់តែ​ធ្វើ​ឲ្យ​បងប្រុស​របស់ Titu បែកញើស ព្រឺ​ឆ្អឹងខ្នង ។​

​នៅ​ថ្ងៃ​បន្ទាប់ អ្នកស្រី Uma និង​កូន​២​នាក់​របស់ខ្លួន បាន​ទៅដល់​ផ្ទះ​របស់ Titu ដើម្បី​ស្វែងយល់​ការពិត ។ អ្នកស្រី​ពិតជា​ព្រឺព្រួច ពេលដែល Titu រម្លឹក​ឡើងវិញ​ពី​មនោសញ្ចេតនា​ប្តី​ប្រពន្ធ ។ ទោះបីជា​កូនប្រុស​ទាំង​២​របស់ Uma កំពុង​រត់​លេង​ជាមួយ​ក្មេងៗ​ក្នុងភូមិ ក៏ Titu នៅតែ​ចង្អុល​ថា ក្មេង​២​នាក់​ដែលជា​កូន​របស់ខ្លួន កាលពី​ជាតិ​មុន ។​

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?​ម្តាយ​បច្ចុប្បន្ន​របស់ Titu

Titu បាន​វិល​ត្រលប់មក​ភូមិ Agra ពិនិត្យមើល​ហាង Suesh Radio របស់ខ្លួន (​ជាតិ​មុន​) ហើយ​ក៏បាន​ចង្អុល​ប្រាប់​ពីអ្វីៗ​ដែល​បាន​ផ្លាស់ប្តូរ ។ កុមារា​រូបនេះ បាន​ចង្អុល​ប្រាប់​យ៉ាង​លំអិត​ពី​របស់​ណា​ដែល​នៅ​កន្លែង​ដដែល ហើយ​អ្វីដែល​បាន​ប្រែប្រួល ឬ ដាក់​ពុំ​ចំ​កន្លែង ។ Titu នៅបាន​ប្រាប់​ពី​កន្លែង​ដែល​កាលពី​ជាតិ​មុន ខ្លួន (Suresh) បាន​លាក់ទុក​មាស​នៅក្នុង​ផ្ទះ ដែល​ទោះបី​អ្នកស្រី Uma ក៏​ពុំ​បានដឹង ។​

​រឿងរ៉ាវ​ដែល​បាន​កើតមាន​ចំពោះ Titu ធ្វើ​ឲ្យ​គ្រួសារ​ទាំងសងខាង​នឹកស្មាន​ពុំ​ដល់ ។ ខណៈពេល​នោះ ឪពុក​បច្ចុប្បន្ន​របស់​ក្មេង​នេះ ពិតជា​បាន​ថា កូន​របស់ខ្លួន​នឹង​វិល​ត្រលប់មក​នៅ Agra វិញ តែ​ម្តាយ​របស់ Titu ប្រកាសថា នឹង​គោរព​ការសម្រេចចិត្ត​របស់ Titu ។ រីឯ​ម្តាយ​ឪពុក​ពី​ជាតិ​មុន​របស់ Titu (Suresh) ជឿជាក់ថា Titu គឺ​ប្រាកដជា Suresh ។​

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?​រូបភាព​របស់ Titu (​ជាតិ​មុន -Suresh និង​បច្ចុប្បន្ន​)

​នៅពេល​រម្លឹក​ឡើងវិញ​ពី​គ្រោះថ្នាក់​កាលពី​ជាតិ​មុន Titu ប្រាប់ថា វា​គឺជា​ពេល​រាត្រី​មួយ​ក្នុង​ខែ សីហា ១៩៨៣ ខ្លួន​បាន​ជិះ​រថយន្ត​ត្រលប់មក​ផ្ទះ ហើយ​ត្រូវ​ជន​ពុំ​ស្គាល់មុខ​បាញ់សម្លាប់ ។ លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ បង្ហាញថា ឃាតករ​ពុំ​ស្គាល់មុខ បាន​បាញ់​ចំក្បាល​ពី​ខាងឆ្វេង ជិត​សៀតផ្កា ។ ពិនិត្យមើល​ក្បាល​របស់ Titu បច្ចុប្បន្ន ក៏​ឃើញ​មាន​សម្លាក​មួយ​នៅ​ចំ​កន្លែង​នោះដែរ ។ អាច​ថា​ដោយសារ​សម្លាក​បន្សល់ទុក បានធ្វើ​ឲ្យ​កុមារា​នេះ​អាច​ចងចាំ អតីតជាតិ​របស់ខ្លួន ៕

កុមារា​ឥណ្ឌា “​ចាំជាតិ​”: ការស្លាប់ រួច​ចាប់កំណើត​មាន​ពិត​ឬ ?​សាស្ត្រាចារ្យ Chadha ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ករណីនេះ​