តារាខ្មែរល្បីៗ រងការជាន់ពន្លិច ពីអ្នកលេងហ្វេសប៊ុកមួយចំនួន ថាចម្លងម៉ូតរ៉ូប ពីបរទេស

ភ្នំពេញ៖ ក្នុងមួយរយៈពេល ចុងក្រោយនេះ អ្នកលេងហ្វេសប៊ុក ហាក់ដូចជា រិះគន់យ៉ាងចាស់ដៃ ទៅលើតារាស្រីខ្មែរមួយចំនួន អំពីការស្លៀកម៉ូតរ៉ូបស្រដៀងបរទេស។

ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ កាលពីប៉ុន្មានថ្ងៃមកនេះ អ្នកលេងបណ្តាញសង្គម បានវាយប្រហារទៅលើរ៉ូបរៀបការ របស់ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ថាបានចម្លងពីបរទេសជាដើម។ ហើយស្រាប់តែម្សិលមិញនេះដែរ ក៏មានរូបថតមួយសន្លឹក ត្រូវបានអ្នកលេងហ្វេសប៊ុក បង្ហោះចែកចាយតៗ អំពីការប្រៀបធៀបម៉ូតរ៉ូប របស់កញ្ញា មាន សូនីតា ដែលច្នៃពីក្រម៉ា ជាមួយម៉ូតរ៉ូបរបស់តារាស្រីចិន Fan BingBing ថាមានភាពស្រដៀងគ្នា។

ជាមួយគ្នានោះដែរ ​មានមតិមួយចំនួនក្នុងហ្វេសប៊ុក មិនយល់ស្របនោះទេ និងបានសរសេរតបទៅវិញថា "ចុះគេមិនបានបញ្ជាក់ថា Design ឯណា គេថាច្នៃប្រឌិត ពាក្យថាច្នៃ គឺយករបស់អ្វីមួយ មកច្នៃចេញជារូបរាង រឺដូចនឹងអ្វីមួយ គាត់យក្រម៉ាខ្មែរ ដែលមនុស្សរាល់គ្នាគ្រាន់តែចាត់ទុកជាក្រម៉ា​ជូតខ្លួន មកច្នៃជាសម្លៀកបំពាក់ ដើម្បីលើកតម្កើងក្រម៉ាខ្មែរតើ នៅមានម៉ូតផ្សេងៗ ដែលគាត់ ច្នៃចេញជាអាវ ជារ៉ូប ដែលមានម៉ូត ដូចអាវទូទៅ រឺក៏ស្រដៀងនឹងអាវផ្សេងៗដែរនឹង​ គាត់ក៏មិនមែនជាអ្នកច្នៃម៉ូតអីដែរ ម៉ូតសម្លៀកបំពាក់ តែងតែមានម៉ូតដូចគ្នា យក Style តាមគ្នា វាជារឿងធម្មតា បើមិនគាំទ្រទេ កុំជាន់ពន្លិច" 

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលតារាស្រីខ្មែរមួយចំនួន រងនូវការរិះគន់ ពីអ្នកលេងហ្វេសប៊ុក ដោយពួកគេ តែងតែលើកយកម៉ូតរ៉ូប ប្រៀបធៀបជាមួយតារាបរទេស ដែលទំនងដូចជា មានចេតនា ចង់ជាន់ពន្លិចកេរ្តិ៍ឈ្មោះ របស់តារាស្រីទាំងនោះផងដែរ៕ ចុះចំណែកប្រិយមិត្តខ្មែរឡូតវិញ មានមតិយោបល់យ៉ាងណាទៅវិញដែរ? តាមដានរូបភាពខាងក្រោមទាំងអស់គ្នា!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload