ប្រធាន​គណបក្ស​អំណាច​ខ្មែរ​សន្យា​ចែក​ដី​មួយ​ឡូ​ដល់​ប្ដី​ប្រពន្ធ​ថ្មី​បើ​លោក​ជាប់​ឆ្នោត

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា សន្យា​ចែក​ដី​មួយ​ឡូ​ដល់​ប្ដី​ប្រពន្ធ​ថ្មី​ទើប​រៀបការ បើ​លោក​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​៦​ខាង​មុខ។

លោក សួន សេរីរដ្ឋា ថ្លែង​បែប​នេះ នៅ​ពេល​លោក​ត្រូវ​បាន​សមាជ​ទី​១​របស់​ខ្លួន ជ្រើស​លោក​ជា​ប្រធាន​គណបក្ស​នេះ នៅ​ថ្ងៃ​ទី​១៨ មីនា ដោយ​លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​មាន​ដី​សង់​លំនៅឋាន និង​ធ្វើ​កសិកម្ម​ជាដើម។

លោក សួន សេរីរដ្ឋា បន្ត​ថា ដី​ដែល​លោក​អះអាង​ចែក​ជូន​ប្ដី​ប្រពន្ធ​ថ្មី​ទើប​ទៀប​ការ​នោះ គឺ​ជា​ដី​របស់​រដ្ឋ ដែល​ស្ថិត​នៅ​តាម​ទីប្រជុំជន និង​ជនបទ​នានា។

ក្នុង​អង្គ​សមាជ​ទី​១​របស់​ខ្លួន ដែល​មាន​សមាជិក​ចូលរួម​ជាង​១​ពាន់​នាក់ ធ្វើ​នៅ​ភូមិ​ព្រៃវែង សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​នេះ​មួយ​ចំនួន ថ្លែង​រិះ​គន់​រដ្ឋាភិបាល​បច្ចុប្បន្ន ថា​ជា​រដ្ឋាភិបាល​ផ្ដាច់​ការ មិន​គោរព​សិទ្ធិមនុស្ស​ជាដើម។ ពួកគេ​អះអាង​ថា បក្ស​ខ្លួន​នឹង​យក​គំរូ​លទ្ធិប្រជាធិបតេយ្យ​តាម​សហរដ្ឋអាមេរិក ដើម្បី​ដឹកនាំ​កម្ពុជា​ទៅ​មុខ បើ​បក្ស​ខ្លួន​ឈ្នះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។