Q&A : រួមរស់​ជាមួយ​ស្វាមី ៨ ឆ្នាំ​ហើយ គិតថា​ចង់​ឆ្លាស់​គូ​រួមភេទ​ផ្សេង តើ​ត្រូវធ្វើ​ដូចម្តេច ?

6 Videos


សំណួរ ៖ នាង​ខ្ញុំនិងស្វាមី​បានរួម​រស់​ជាមួយគ្នា​រយៈពេល ៨ ឆ្នាំ​មកហើយ។មួយរយៈ​កាលកន្លងមកនេះ ​ជីវិត​គូស្នេហ៍​របស់​នាង​ខ្ញុំ​ទាំងពីរ​នាក់​មាន​សេចក្តីសុខ​ណាស់ទាំង​ខាង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​និង​រឿងលើ​គ្រែ ប៉ុន្តែ​ឥឡូវនេះ​នាង​ខ្ញុំគិតថា​អ្វីៗ​គ្រប់យ៉ាង​បានមក​ដល់​ចំណុច​ឆ្អែត​ស្កប់​ហើយ ជាពិសេស​រឿង​សិច​ដែល​ពួកយើង​ទាំងពីរ​នាក់​មាន​ការយ​ល់​ឃើញ​ស្របគ្នា​ថាវា​ហាក់ដូចជាមាន​លក្ខណៈ​សាំ​ដដែលៗ ហើយ​ពួកយើង​គិតថា​ចង់​ឆ្លាស់​ដៃគូ​រួមភេទ​ជាមួយ​គូស្នេហ៍​ផ្សេងតើ​ត្រូវ​ឆ្លាស់​ដោយ​វិធី​ណា​ហើយ​ធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ ថ្វីបើ​សិច​មាន​ការវិវឌ្ឍ​ឱ្យ​យើង​ហ៊ានស៊ី​ហ៊ាន​សង​ហ៊ាន​សាកល្បង​នូវ​ក្បាច់​ថ្មីៗ​តាម បែប​សម័យ​ទំនើប​បច្ចុប្បន្ននេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ការ​ឆ្លាស់​ឬ​ប្តូរ​ដៃគូ​គ្នា​រួមភេទ​នោះ​វា​ជារឿង​ហួស​ព្រំដែន​សីលធម៌​និង​ភាពស្មោះត្រង់​នៃ​គូ​ស្នេហា​ពេក​ហើយ ព្រោះ​ប្រសិនបើ​អ្នក​សាកល្បង​មាន​សិច​ជាមួយ​ប្រុស​ផ្សេង​បាន​នោះ​រឿង​ភាព​ទុកចិត្ត​គ្នា​ក្នុងឋានៈ​មនុស្ស​ស្រឡាញ់គ្នា​គឺ​មិនបាច់​ថ្លែង​ឡើយ ។

M88


កត្តា​សំខាន់​គឺ​វា​ធ្វើឱ្យ​អ្នកផ្តល់​ក្តី​ស្រឡាញ់​ចំពោះ​ស្វាមី​តិច​ទៅៗ​ក្នុងពេលដែល​អ្នក​គួរតែ​ខឹងប្រចណ្ឌ​គេ​ពេលដែល​គេ​កំពុងតែ​រួមភេទ​ជាមួយ​ស្រី​ផ្សេង ប៉ុន្តែ​មិនអាច​ទេ​ព្រោះ​អ្នក​ក៏​កំពុងតែសប្បាយ​សុខ​ស្រួល​ជាមួយ​ប្រុស​ផ្សេង​ដែរ ។ ដូច្នេះគួរតែ​រក​ដំណោះស្រាយ​ដោយ​វិធី​ផ្សេង​ដើម្បី​ប្រែក្លាយ​សិច​ឱ្យ​មានន័យ​ឡើងវិញដូចជា​ធ្វើការ​ផ្លាស់ប្តូរ​ទីកន្លែង​សម្រាប់​ដំណើរការ​សិច​ដោយមាន​ដំណើរ​កម្សាន្ត​ទៅ​ទី​រមណីយដ្ឋាន​ស្អាតៗឆ្ងាយៗ​បរិយាកាស​ល្អជា​ដើម ៕​