Q&A : នាង​ខ្ញុំ​ពេល​កំពុង​តែមាន​សិច​ចេះតែ​ឈឺ​នោម​រហូត តើ​មាន​បញ្ហា​សុខភាព​ដែរ​ទេ ?

6 Videos


​សំណួរ ៖ ពេលដែល​នាង​ខ្ញុំ​កំពុង​តែមាន​សិច​ជាមួយ​គូស្នេហ៍​យូរៗ ឬ មាន​អារម្មណ៍​ស្រៀវ​ខ្លាំងនាង​ខ្ញុំ​នឹងមាន​អារម្មណ៍​ឈឺ​នោម​រហូត​មិនអាច​ទ្រាំ​បាន ។ គូស្នេហ៍​ប្រាប់​ថាបើ​បណ្តោយតាម​ដំណើរ​នឹង​ឈានដល់​ចំណុចកំពូល​ហើយ ។ អ្វីដែល​គាត់​និយាយ​នេះ​ជាការ​ពិត​ដែរ​ឬ​អត់ ? ឬមួយ​ក៏​នាង​ខ្ញុំ​មាន​ភាពខុសប្រក្រតី​ខាង​ប្រព័ន្ធ​បញ្ចេញ​កាកសំណល់ ?

​ចម្លើយ ៖ វា​អាច​កើតមាន​ដែរការដែល​អ្នកមាន​អារម្មណ៍​ដូចជា​ឈឺ​នោម​ក្នុងពេល​កំពុងមានសិច​នោះ ព្រោះ​លិង្គ​គូស្នេហ៍​របស់​អ្នក​វា​រុលចូល​-​ចេញ​ហើយ​ចូលទៅ​ប្រជ្រៀត​ជាមួយ​បោ្លកនោម ។ ក្នុងករណី​បែបនេះ​ដំណោះស្រាយ​អាចធ្វើ​បាន​ដោយ​អ្នក​ត្រូវ​ចូល​បន្ទប់ទឹក​ឱ្យ​រៀបរយសិន​មុន​នឹងមាន​សិច ។

M88


ការដែល​ស្ត្រី​ដល់​ចំណុចកំពូល​លឿន​ក្នុងស្ថានភាព​ឈឺ​នោម​ដូចដែល​គូស្នេហ៍​របស់​អ្នក​និយាយ​នោះ​ក៏​អាចមាន​ដែរ ព្រោះថា​ក្នុងពេលដែល​ឈឺ​នោម​នោះ​សរសៃប្រសាទ​ទទួល​អារម្មណ៍​របស់​ស្ត្រីជាពិសេស​ត្រង់​បរិវេណ​ទ្វារមាស​នេះ​នឹងធ្វើ​ការ​បាន​លឿន​ខុសពី​ធម្មតារួមទាំង​ចំណុច G.Spot ដែរ ។ ដូច្នេះហើយ​ទើប​ស្ត្រី​ខ្លះ​ឈានដល់​ចំណុចកំពូល​លឿន​ក្នុងស្ថានភាពដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់ ។ ប៉ុន្តែ​ករណីនេះ​មិនមែន​បានសេចក្តីថាកើតមាន​គ្រប់គ្នា​នោះទេ ព្រោះថា​សរសៃប្រសាទ​ទទួល​អារម្មណ៍​របស់​មនុស្ស​យើង​ខុសៗ​គ្នា ៕​