Q&A : ទោះជា​ឆ្លងកាត់​ការ​រួមភេទ​ច្រើនដង​នាង​នៅតែ​ឈឺផ្សា​ក្រហាយ តើ​គួរ​ធ្វើយ៉ាងណា ?

6 Videos


​សំណួរ ៖ ខ្ញុំបាទ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា​ការរួម​ភេទ​ដែល​ភាគី​ស្ត្រី​មានការ​ឈឺចាប់ពេល​ស៊ក​បញ្ចូល​ច្រើនតែ​ស្ត្រី​មិន​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​ពីមុនៗ​មក ។ ដោយឡែក​ងាក​មកគូស្នេហ៍​របស់ខ្ញុំ​​វិញ​ពួកយើង​ទាំងពីរ​នាក់​ធ្លាប់​រួមភេទ​ជាមួយគ្នា​ក៏​ច្រើនដង​មកហើយ​ដែរ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បាន​ស៊ក​បញ្ចូល​ម្តងៗ​នាង​តែងតែ​ប្រាប់ថា​ឈឺ​ណាស់ៗហើយ​ផ្សា​ក្រហាយ​ទៀតផង​បើ​ទោះណាជា​ខ្ញុំបាទ​ខំ​ប្រើ​មាត់​អណ្តាតធ្វើ​អូ​រ៉ា​ល់​ឱ្យ​នាង​ទាល់តែ​សើម​ហើយក៏​ដោយ ។ តើ​បញ្ហា​បែបនេះ​ត្រូវធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ ដំបូង​អ្នក​ត្រូវធ្វើ​ការសិក្សា​ពី​បញ្ហា​នេះ​ឱ្យបាន​ច្បាស់លាស់​ថា តើ​ឫសគល់​នៃ​បញ្ហាកើត​បណ្តាលមកពី​អ្វី ? ក្នុងករណី​ដែល​អ្នក​មិនបាន​ធ្វើការ​បបោសអង្អែល​ឱ្យចំ​ចំណុច​និងឱ្យ​បានយូរ​សមល្មម​ទេនោះ​អាចធ្វើឱ្យ​នាង​មាន​អារម្មណ៍​ឈឺ ។ ក្នុងករណី​ដែល​នាង​ឈឺ​ហើយ​អ្នក​នៅតែ​មានះ​ធ្វើ​បន្តទៅទៀត​ឬ​នាង​ឈឺ​ហើយ​មិន​ព្រម​ប្រាប់វា​នឹង​បង្ក​ផលប៉ះពាល់​មិនល្អ​ដល់​ដំណើរការ​សិច​ក្នុង​រយៈពេល​វែង ។ ចំណែកឯ​ទឹករំអិលសិប្បនិម្មិត​ក៏​អាចជួយ​បាន​មួយចំណែក​តូច​ផងដែរ ប៉ុន្តែ​មិនមែន​អាចជួយ​ឱ្យ​បាត់​ឈឺ​ទាំងស្រុង​នោះទេ ។ ដូច្នេះ​មុននឹង​ស៊ក​លិង្គ​បញ្ចូល​អ្នក​ត្រូវ​ប្រើ​អណ្តាត​ប្រើ​ម្រាមដៃ​ឱ្យ​វា​ដំណើរការ​រលូន​ជាមុនសិន ព្រោះថា​ប្រសិនបើ​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេនោះ​សូម្បីតែ​ម្រាមដៃ​ដ៏​តូច​មួយ​ក៏​អាចធ្វើឱ្យ​នាងឈឺ​បានដែរ ។ ដំណោះស្រាយ​ល្អ​មួយទៀត​គឺ​ត្រូវ​ពិគ្រោះ​យោបល់​គ្នា​ដោយ​អ្នក​ត្រូវ​សួរ​នាង​ថា តើ​ចូលចិត្ត​បែបណា ? ច្រើនតែ​ឈឺ​នៅពេលណា ? រួច​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងអស់គ្នាដោយ​មិនត្រូវ​ទុក​បញ្ហា​នៃ​សេចក្តីសុខ​ខាង​ផ្លូវភេទ​ឱ្យ​បន្ត​បែបនេះ​តទៅទៀត​ឡើយ ។ ប្រសិនបើ​អ្នក​បាន​ធ្វើតាម​ការណែនាំ​ខាងលើ​ហើយ​បញ្ហា​នៅតែ​កើតមានដដែល​ទៀត​នោះ​ដំណោះស្រាយ​ល្អ​បំផុត​ត្រូវ​នាំគ្នា​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រក​មូលហេតុ​ពិតប្រាកដ​និង​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា ៕​

M88