៥ រឿង​ដែល​ស្ត្រី​មិន​ចូលចិត្ត​ឲ្យគេចំអន់

6 Videos


​ការនិយាយ​ចំអន់​នាំឱ្យ​ស្ត្រី​មិន​ពេញចិត្តខូចចិត្ត​និង​អាចឈាន​ទៅដល់​ជម្លោះ​វិវាទជាមួយ​អ្នក​និយាយ​ចំអែចំអន់​ទៀតផង ។
​ពាក្យ​ចំអន់​ដែល​មិន​គប្បី​និយាយ​ទៅកាន់​នាង​មានដូចជា ៖

M88


១-​សុដន់​ទ្រលុកទ្រលន់​
​វា​ជា​រឿងរ៉ាវ​បន្តិចបន្តួច ប៉ុន្តែ​នៅពេលដែល​បុរស​និយាយ​ចំអន់​អាចធ្វើឱ្យ​ស្ត្រី​កើតការ​អន់ចិត្តហើយ​ពេលខ្លះ​អាច​នឹង​លួច​ជេរ​បុរស​នោះ​មិនឱ្យ​ដឹងខ្លួន​ផង ។ មាន​ស្ត្រី​ច្រើនណាស់​នៅពេល​ត្រូវគេ​និយាយ​ចំអន់​នាង​ពី បញ្ហា​ដើមទ្រូង​នេះ​ធ្វើឱ្យ​កើត​អាការ​មិន​ពេញចិត្ត​ហើយ​តែង​តប​ដោយ​កំហឹងឬកើតការ​គុំកួន​ដែល​នាង​អាច​សងសឹក​ពាក្យសម្តី​នៅពេល​ក្រោយ​ដោយ​មិនឱ្យ​ដឹងខ្លួន ។ ហេតុនេះ​ការនិយាយ​ចំអន់​តំបន់​នេះ​បុរស​មិនគួរ​លើក​មក​និយាយពិសេស​មិន​គប្បី​លើក​បញ្ហា​នេះ​មក​និយាយ​ឡើយ​ពីព្រោះ​ក្រៅពីមិន​សមរម្យ​ហើយ​វា​នៅ​ខុស​លី​ស​ធម៌​ថែមទៀត ។

២-​ធាត់​
​ជា​រឿង​ដែល​ស្ត្រី​តែង​ខ្លាចរអា​បំផុត​ពីព្រោះ​វា​ទាក់ទង​នឹង​សម្រស់ ។ ក្រៅពីនេះ​ការ​ចំអន់​ទៅលើ​ក្បាលពោះ​រីក​ធំ​របស់​នាង​ក៏​តែង​ធ្វើឱ្យប៉ះពាល់​ដល់អារម្មណ៍​ស្ត្រី​ធ្ងន់ធ្ងរ​ដែរ ។ នាង​អាច​គិតថា​ពេលនេះ​សម្រស់​កាន់តែ​យ៉ាប់​ហើយ បើសិន​មិនមាន​វិធី​បញ្ចុះទម្ងន់​ផង​នាង​អាច​កើត​ទុក្ខលំបាក​ផ្លូវចិត្ត កើនឡើង​ទ្វេដង ។ ដូចនេះ​ការ​ចំអន់​បើ​មិនមាន​ផលចំណេញ​ឬ​ធ្វើឡើងដើម្បី​ការសប្បាយ​ចិត្ត​ខ្លួនឯង​ទេ​មិនត្រូវ​ធ្វើ​ដាច់ខាត​ពីព្រោះ​វា​នឹង​បង្ក​ការប៉ះពាល់​ដល់​អ្នកដទៃ ។

៣-​កម្ពស់​
​បុរស​មួយ​ភាគ​ធំ​តែង​គិតថា​កម្ពស់​ជាការ​មានប្រៀប​ហេតុនេះ​ពេល នៅ​ជាមួយ​ស្ត្រី​គេ​អាច​យក​បញ្ហា​នេះ​មក​និយាយ​ចំអែចំអន់​លេង​ដោយ​ក្នុង គោលបំណង​ដើម្បី​ភាពសប្បាយ​រីករាយ​ឬ​និយាយ​ចំអន់​លេង​ដើម្បីឱ្យភាគី​ម្ខាង​ទៀត​ខឹងសម្បារ​បង្កើត​បរិយាកាស​ឱ្យ​សប្បាយរីករាយ​ឡើង ។ ការនិយាយ​បែបនេះ​ទោះ​បង្កើត​បរិយាកាស​ល្អប្រសើរ​ពិតមែនប៉ុន្តែ​អ្នក​ដែលខូច​អារម្មណ៍​នោះ​គឺ​ស្ត្រី ។

៤-​ភាព​នៅ​លីវ​
​នេះ​ក៏​ជា​បញ្ហា​ចោទ​មួយ​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​ដែរ ពិសេស​ស្ត្រី​ដែលមានវ័យ​ចំណាស់​ហើយ​មិនទាន់មាន​គូគាប់ ។ វា​ជា​បញ្ហា​រសើប​ផ្លូវចិត្ត​ហើយ ឆាប់​ទទួលរង​ការប៉ះទង្គិច​ណាស់បើ​អ្នកដទៃ​ឬ​សូម្បី​មិត្តភក្តិ​បាន ឆ្កឹះ​បញ្ហា​នេះ​មក​ចោទសួរ​នាង​នៅ​ថ្ងៃ​ណាមួយ ។ ពេលខ្លះ​មិន​ត្រឹមតែការលើក​មក​និយាយ​ចំៗ​ទេ​សូម្បីតែ​អ្នកដទៃ​និយាយ​ដល់​ភាពចំណាស់​ក៏នាង​អាច​ដឹង​ភ្លាម​ពី​ការ​គ្មាន​គូ​ពេល​វ័យ​កាន់តែ​ជ្រេ​របស់​នាង ។ ហេតុ នេះ​បើ​មិន​ចង់ឱ្យ​នាង​មិន​សប្បាយចិត្ត​ឬ​កើតការ​តូចចិត្ត​ក្នុង​ជីវិតមិនគប្បី​លើក​បញ្ហា​គ្រួសារ​មក​ចោទសួរ​ញឹកញាប់​ឡើយ ។ ត្រូវ​ចងចាំ​ថាការ​គ្មាន​គូ​ជា​ចំណុចខ្សោយ​របស់​នាង​ហើយ​បើ​លើក​បញ្ហា​នេះ​មក​រំឭក​បន្ត​ប​ន្ទាប់​នោះមិន​ខុស​អ្វី​ពី​បង្កាត់ភ្លើង​ឱ្យ​នាង​កើតការ​តូចចិត្ត​និង​អស់សង្ឃឹម​កាន់តែច្រើន​ឡើង​ទេ ។

៥-​ភាពចំណាស់​
​អាយុ​ជា​សំណួរ​មិន​សុភាព​ទាល់តែសោះ​បើ​បុរស​សួរ​ទៅកាន់​ស្ត្រី ពិសេស​ការសាកសួរ​ដើម្បី​ចង់ដឹង​ពី​ភាព​ក្មេង​ប៉ុន្តែ​រូបរាង​នាង​បាន ឈានដល់​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស ។ ត្រូវ​ចងចាំ​ដែរ​ថា​ការ​ភ័យ ខ្លាច​មួយ​ដែល​ស្ត្រី​មិនអាច​មើលរំលង​នោះ​គឺ​ភាព​កាន់តែ​ឈានចូល​វ័យ​ចំណាស់​របស់​នាង ។ ហេតុនេះ​បើ​ចង់ឱ្យ​នាង​សប្បាយចិត្ត​គប្បី​សាកសួរ​រឿង​ផ្សេងៗ​វិញ​ដោយ​មិនត្រូវ​លើកយក​បញ្ហា​អាយុ​មក​និយាយ​នាំ​តែ​នាង​កើតក្តី​សៅហ្មង និង បរិយាកាស​អួរ​អាប់​ប៉ុណ្ណោះ ៕