ញញួរ​ធំ West Ham ​សង្ឃឹម​យកបាន​ខ្សែបម្រើ​ពី ក្លិប​អាល្លឺម៉ង់ Monchengladbach

ក្លិប​ញញួរ​ធំ West Ham United មាន​ក្តីសង្ឃឹម​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ Havard Nordtveit ដែលជា​ការផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ខណៈ​គ្រូបង្វឹក Slaven Bilic បាន​បញ្ជាក់ថា រូបលោក​មាន​ចំណាប់អារម្មណ៍​ទៅលើ​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប Borussia Monchengladbach នេះ។

havard-nordtveitកុងត្រា​លេង​របស់​កីឡាករ​សញ្ជាតិ ន័​រវេ​ស (Nordtveit) នឹង​អស់​នា​ចុងរដូវ​កាល​នេះ ទោះជា លោក Bilic បានធ្វើ​ការបដិសេធ​ព័ត៌មាន​ថា Nordtveit បាន​ចុះហត្ថលេខា​មុន​ជាមួយនិង West Ham រួចហើយ ព្រោះថា​ក្លិប​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​ដណ្តើមយក​កីឡាករ​នេះ​ពី​បណ្តា​ក្លិប​នៅ​លី​ក Bundesliga និង Premier League ផងដែរ។ កីឡាករ​វ័យ ២៥ ឆ្នាំនេះ​ធ្លាប់​លេង​ឲ្យ​កាំភ្លើង​ធំ Arsenal បាន​បី​ឆ្នាំ មុនពេល​ទៅលេង​នៅ​ក្លិប​អាល្លឺម៉ង់​នោះ​ក្នុង​ឆ្នាំ ២០១១។

ការមកដល់​របស់ Nordtveit ដែលជា​កីឡាករ​អាច​លេង​ជា​ខ្សែបម្រើ​ការពារ និង​ការពារ​កណ្តាល នឹង​ចោទ​ជា​សំនួរ​សួរ​អំពី​ការរំពឹងទុក​របស់​ញញួរ​ធំ West Ham ក្នុងការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ Alex Song ជា​អចិន្ត្រៃយ៍ ពី​ក្លិប Barcelona។ Song បានមក​លេង​នៅ​កីឡដ្ឋាន Upton Park នេះ​អស់ពីរ​រដូវ​កាល​មកហើយ​ជា​លក្ខណៈ​ខ្ចី​ជើង ប៉ុន្តែ​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ កំពុង​ព្យាយាម​ពង្រឹង​ទម្រង់​លេង​ឲ្យ​បាន​ច្រើន​ឡើងវិញ បន្ទាប់ពី​ជា​ពីរ​បួស​ភ្នែក​គោល ដែល​បង្ខំ​ឲ្យ​កីឡាករ​នេះ​សម្រាក​អស់ ៣ខែ​នៅ​រដូវ​កាល​នេះ៕