អង់គ្លេស​បង្ហាញ​ឈុត​ជម្រើសជាតិ​ថ្មី សម្រាប់ Euro ២០១៦

ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានបង្ហាញ ខោអាវ​កីឡា ទាំង​លេង​ក្នុងផ្ទះ​និង​ក្រៅ​ផ្ទះ សម្រាប់​ការប្រកួត​ពាន Euro ២០១៦។ ឈុត​ជម្រើសជាតិ​នេះ ផលិត​ដោយ​ក្រុមហ៊ុន Nike នឹងត្រូវ​ពាក់​លេង​មិត្តភាព​របស់​ប្រទេស​អង់គ្លេស ជាមួយនឹង អាល្លឺម៉ង់ និង​ហូ​ឡង់​នាពេល​ខាងមុខនេះ។

nike-kitឈុត​ថ្មី​ក្នុងផ្ទះ​របស់​អង់គ្លេស​នេះ ខុសពី​រាល់ដង ដែលមាន​អាវ​ពណ៌​ស និង​ខោ​មាន​ឆ្នូត​ខៀវ ហើយ​ដៃ​អាវ​ដល់​ស្មា មាន​ពណ៌​ប្រផេះ​ខៀវ ជាមួយនឹង​ស្រោមជើង​ពណ៌​ក្រហម។ ខណៈ​ឈុត​សម្រាប់​លេង​ក្រៅ​ដី ធ្វើឡើង​ស្រដៀង​គ្នា ដោយ​ខុស​តែ​ស្រោមជើង​ពណ៌​ខៀវ និង​ដៃ​អាវ​ពណ៌​ក្រហម​ដល់​ស្មា​។ សហព័ន្ធ​បាល់ទាត់​បាន​ឲ្យ​ដឹងថា ឈុត​ក្រៅ​ផ្ទះ​ពណ៌​ក្រហម គឺ​រំលឹក​ដល់​ខួប​ទី ៥០ឆ្នាំ ដែល​អង់គ្លេស​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ ១៩៩៦ នៅ Wembley។ អ្នកគាំទ្រ​នឹង​អា​ចរក​ទិញ អាវ​ថ្មី​នេះ ចាប់ពី​ថ្ងៃទី ២៤ មីនា ក្នុងតម្លៃ ៦០ផោន ខណៈ​ខោ​តម្លៃ ២៨ផោន និង​ស្រោមជើង ១៣ផោន។ សរុប ១០១ផោន​សម្រាប់​មួយឈុត៕