យល់​ដឹង​ពី​ការ​ចៀសវាង​អាហារ​គ្រោះថ្នាក់​

6 Videos


-​អាហារ​ពេលយប់​បង្ក​គ្រោះថ្នាក់​
​បើសិន​ពេល​ល្ងាច​យើង​បរិភោគ​តែ​បន្តិចបន្តួច​ប៉ុន្តែ​នៅពេល​យប់​យើង​បរិភោគ​បន្ថែម​បានសេចក្តីថា​ជា​ចំណែក​លើស​សេចក្តីត្រូវកា​រ​របស់​រាងកាយ​ហើយ ។​

M88


​ការបរិភោគ​អាហារ​ពេល​ល្ងាច​រួចរាល់​ប្រព័ន្ធ​ដុត​រំលាយ​អាហារ​របស់រាងកាយ​តែង​ធ្វើការ​ងារ​យឺត​ជាង​មុន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សម្រាក​នា​ពេលយប់ ។ ហេតុនេះ​អ្នក​ដែល​ចូលចិត្ត​បរិភោគ​អាហារ​ពេលយប់​ទើប​ជួប​អាការ​អាហារ​មិន​រលាយ អ្នកខ្លះ​កើត​អាការ​រសាប់រសល់​មិន​ស្រួលខ្លួន​រហូត​គេង​មិន​លក់ ។ ការបរិភោគ​ពេលយប់មិន​ត្រឹមតែ​ប្រឈម​ជាមួយ​បញ្ហា​ទាំងនេះ​ទេ ប៉ុន្តែ​វា​ជាការ​បន្ថែម​បន្ទុក​អាក្រក់​ដល់​រាងកាយ ដូចជា សារជាតិ​ស្ករ​ច្រើន ម្សៅ​ច្រើនដែលជា​ប្រការ​មួយ​រុញច្រាន​រាងកាយ​ឱ្យឡើង​ទម្ងន់​យ៉ាង​ឆាប់រហ័ស ។​

-​គ្រោះថ្នាក់​ពី​ការបរិភោគ​ផ្អែម​
​សារជាតិ​ស្ករ​តែង​បង្ក​ឱ្យ​ជាលិកា​ចុះខ្សោយ​ហេតុនេះ​អ្នក​ដែល​ចូលចិត្ត​បរិភោគ​ផ្អែម​តែង​លេចចេញ​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ងាយ​កើត​«​មុន​»​លើ​ផ្ទៃមុខ ដំបៅ​មិន​ងាយ​ជា​សះ​ឬ​ពេលខ្លះ​ដំបៅ​អាច​រីក​ក្លាយ​ថែមទៀត ។ ក្រៅពីនេះ​ការបរិភោគ​ផ្អែម​ប្រឈមមុខ​ខ្ពស់​ជាមួយ​ការ​កើតរោគ​ទឹកនោមផ្អែមរោគ​បេះដូងរោគ​ធាត់​ទៀតផង ។

​បើ​ករណី​ញៀន​នឹង​ការបរិភោគ​ផ្អែម​ហើយចាំបាច់​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នេះ​ជាបន្ទាន់ដោយ​កាត់បន្ថយ​ការបរិភោគ​ផ្អែម​ឱ្យបាន​ច្រើន ។ វិធីកាត់បន្ថយ​ផ្អែម​គឺ​ត្រូវ​កាត់បន្ថយ​ស្ករ​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​សបា្តហ៍យូរៗ​ទៅនឹង​ក្លាយជា​ទម្លាប់​ជាពុំខាន ។ ​ត្រូវ​ងាក​មក​បរិភោគ​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​នឹង​ជួយ​ឱ្យ​រាងកាយទទួល​សារជាតិ​ច្រើន​មុខ​ផ្តល់​សុខភាព​រឹងមាំ ។​

-​កុំ​អង្គុយ​ជាប់​នឹង​កៅអី​
​ក្រោយពេល​បរិភោគ​អាហារ​ចាំបាច់​ត្រូវ​ក្រោក​ចេញពី​កៅអី​ដើរ​ទៅមកយ៉ាងហោចណាស់​ឱ្យបាន ១៥ នាទី ដើម្បី​ជួយ​ឱ្យ​ក្រពះ​ធ្វើ​ចលនា​កិន​រំលាយ​អាហារ​បានល្អ ៕ ស្រី​ណា​