​វិធី​ធ្វើ​៖ បាយ​គ្រឿង​សមុទ្រ​

6 Videos


-​គ្រឿងផ្សំ​
​អង្ករ ២ កែវ​ជ័រ ទឹក​ស៊ុប​មាន់ ៣ កែវ ប្រ៊ូ​ក​ខូ​លី ១ គុម្ព ( ហាន់​ជា​ដុំ​តូចៗ ) ខ្ទឹមបារាំង ១ មើម បង្គា​ស្រស់ ( ធំ​ល្មម ) ១០ ក្បាល មឹក​បំពង់ ១ ក្បាល ប្រេង​អូ​លីវ ៣ ស្លាបព្រា បាយ អំបិល​បន្តិច ខ្ទឹមស​បន្តិច ម្រេច​គ្រាប់ និង ស្រា ៥០ សង់​ទី​លីត្រ ។

M88


-​វិធី​ធ្វើ​
១- លាង​គ្រឿង​សមុទ្រ និង បន្លែ​ឱ្យ​ស្អាត បកសម្បក​បង្គា​ស្រស់ និង ឆូត​យកអាចម៍​ចេញ ហាន់​មឹក​បំពង់​ជា​កង់ៗ ហាន់​ខ្ទឹមបារាំង​ជា​ចំណិត​តូចៗ ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ម៉ដ្ឋ​ទុក​ប្រើការ ។
២- ដាក់​ដាំទឹក​ឱ្យ​ពុះរួច​ដាក់​ប្រេងឆានិងអំបិល​បន្តិច បន្ទាប់មក​ដាក់​ប្រ៊ូ​ក​ខូ​លី ស្រុស​ទាល់តែ​ឆ្អិន​ទើប​ស្រង់​ចេញ​ទុក​ប្រើការ ។

៣- លាង​អង្ករ​ឱ្យ​ស្អាត​រួច​ត្រាំ​ទឹក ១៥ នាទី ទើប​ស្រង់​ចេញ ។ ចាក់​ប្រេង​អូ​លីវ​ក្នុង​ខ្ទះបន្ទាប់មក​ដាក់​បង្គា​ស្រស់និងមឹក​បំបង់​ដែល​ប្រឡាក់​អំបិលនិងម្សៅ​ឆា​ចូលឆា​ឱ្យ​ឆ្អិន ៨០ ភាគរយទើប​ស្រង់​ចេញ ។​
៤- ចាក់ទឹក​ស៊ុប​មាន់​ក្នុង​ឆ្នាំង​ដាំ​ឱ្យ​ពុះទើប​ចាក់​អង្ករ​ចូល ។ ក្រោយ​ទឹក​ពុះ​ត្រូវ​បន្ថយ​ភ្លើងគ្រប​ឆ្នាំង​ផ្ងំ​ទាល់តែ​អង្ករ​រីក និង រីង​ទឹក ។ បើ ទឹក​ស៊ុប​តិចពេក​ឬ​អង្ករ​នៅ​មិនទាន់​ឆ្អិន​ល្អ អាច​ថែម​ទឹក​ធម្មតា​បន្តិច​រួចហើយ​ត្រូវ​ផ្ងំ​ពី ១២ ទៅ ១៥ នាទី( បាយ​ឆ្អិន ៨០ ភាគរយ )ទើប​ចាក់​ឆា​គ្រឿង​សមុទ្រនិងស្រា​ចូល ។
៥- គ្រប​ឆ្នាំង​បន្ត​ផ្ងំ​រហូត​បាយ​ឆ្អិន​ល្អ​ទើប​ពន្លត់ភ្លើង ។ ដាក់​ប្រ៊ូ​ក​ខូ​លី​រោយ​ម្រេច​ពីលើជាការ​ស្រេច ៕