វិធី​រក្សាទុក​សាច់ជ្រូក ឬ សាច់គោ​បានយូរ និង មិន​ខូចគុណភាព​

6 Videos


ដំបូង​ត្រូវ​ហាន់សាច់​ជ្រូក ឬ សាច់គោ​ជាបន្ទះៗ​ដែលមាន​កម្រាស់ ១ សង់ទីម៉ែត្រ ( បន្ទះ​តូចធំ​ទៅតាម​ចំណូលចិត្ត ) បន្ទាប់មក​យក​បន្ទះ​សាច់​នោះ​ទៅ​ស្រុសទឹកក្តៅ ហើយ​ស្រង់​ចេញ​ទុកឱ្យ​ត្រជាក់​ទើប​យក​អំបិល​ម៉ដ្ឋ​លាប​បន្ទះ​សាច់​ទាំងសងខាងហើយ​ដាក់​ចូលក្នុង​ចានដែក​មួយ​ដោយ​យក​ស្បៃ​គ្រប​មាត់​ចានដែក​ឱ្យ​ជិត ធ្វើ​ដូច្នេះ​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល ។ មួយថ្ងៃ​ក្រោយមក​សាច់​ទាំងនោះ​នឹង​អាច​មានទឹក​ជ្រាប​ចេញមក ប៉ុន្តែ​មិនមាន​បញ្ហា​អ្វី​ឡើយ​ព្រោះ​វិធី​បែបនេះ​គឺអាច​រក្សាទុក​បាន​រហូត​ដល់​ទៅ ១៥ ឬ ២០ ថ្ងៃ​ឯណោះ ហើយ​មិន​ខូចគុណភាព​ឡើយ ៕

M88