មូល​ហេុត​ស៊ុត​ក្រហម ​ប៉ះពាល់​សុខភាព​បេះដូង

6 Videos


ផ្នែក​ក្រហម​ក្នុង​ស៊ុត​សម្បូរ​ដោយ​អាហារូបត្ថម្ភ​ជាច្រើន។តាម​ការសិក្សា​មួយចំនួន​នៅពេល​ថ្មីៗ​បាន បង្ហាញ​ឱ្យដឹងថាផ្នែក​ក្រហម​របស់​ស៊ុត​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​បេះដូង​ទេ។​ការសិក្សាកាលពីមុនរ​ប​ស់លោក នី​កូ​ឡៃ អា​នី​ក​កូវ (Nikolai Anichkov)​បាន​រកឃើញថាផ្នែក​ក្រហម​របស់​ស៊ុត​គឺ​មិនល្អ​សម្រាប់​សុខភាព​ទេ ព្រោះ​លោក​បាន​ពិសោធ​ទៅលើ​សត្វ​ទន្សាយនិងរកឃើញថាជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ស៊ុត​បាន​ជំរុញ​ការ​ឈានទៅ​កើត​ជំងឺ​បេះដូង ។

ការសិក្សា​នេះ​ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​ម្នាក់គឺ​លោក អាន​សេល ឃី (Ancel Keys) រួម​សហការ​ជាមួយ​អ្នកស្រាវជ្រាវ​ខ្លះទៀត​មកពី​ប្រទេស​ចំនួន ៧ បានចេញ​របាយការណ៍​នេះ​នៅតាម​ទំព័រ​កាសែត​មួយចំនួន​កាលពី​ទស្សវត្សរ៍​ឆ្នាំ ១៩៥០ ដែល​បាន​សិក្សា​និង​រកឃើញថាជាតិ​ខ្លាញ់​ក្នុងផ្នែក​ក្រហម​គឺ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​បេះដូង ។ ​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថាការពិសោធ​លើស​ត្វ​ទន្សាយ​គឺ​មិន​ជាប់ទាក់ទង​ដូចគ្នា​ទៅនឹងរាងកាយ​មនុស្ស​ទេ​ព្រោះ​ស៊ុត​មិនមែនជា​អាហាររបស់​សត្វ​ទន្សាយ ។ ការវិភាគ​នៃ​ការសិក្សា​កាលពីលើក​មុន​គឺ​នៅមាន​ចន្លោះប្រហោង​ព្រោះ​គាត់​មិនបានបង្ហាញ​ពី​ទំនាក់ទំនង​ទូទៅ​របស់​សារធាតុ​ខ្លាញ់​ទៅនឹង​ជំងឺ​បេះដូង​។

M88


នៅ​ឆ្នាំ ២០១០ តាម​ការសិក្សា​មួយ​ដែល​បានចេញ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ American Journal of Clinical Nutrition បានបង្ហាញ​លទ្ធផល​នៃ​ការសិក្សា​ថាជាតិ​ខ្លាញ់​លើសលប់​គឺ​មិនជាប់ទាក់ទង​នឹង​គ្រោះថ្នាក់​ជំងឺ​បេះដូង​ទេ ។ ការសិក្សា​ថ្មី​មួយ​បាន​អះអាង​និង​បញ្ជាក់​ឱ្យដឹងថាជំងឺ​បេះដូង​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​រលាក​បេះដូង​ដែល​បណ្តាលមកពី​បញ្ហា​ស្ត្រេ​ស​រ៉ាំរ៉ៃការ​ពិសា​សារធាតុ​ប្រេង​ចម្រាញ់​ពី​បន្លែនិងប្រើ​ជាតិគីមី​ផ្សំ​ច្រើន​លើសលប់និងអាហារ​កែច្នៃ​ផ្សេងៗ​ដែលមាន​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​នៅក្នុង​របប​អាហារ ។​

ការសិក្សា​ថ្មី​មួយ​បានឱ្យដឹងថា​ប្រភព​ដែល​សម្បូរ​វីតាមីន A និងល្អប្រសើរ​សម្រាប់​ស្បែក គឺ មាន​ច្រើន​នៅក្នុង​ផ្នែក​ក្រហម ។ ក្រៅពីនេះ​ក៏មានវីតាមីន B ល្អ​សម្រាប់​បង្កើន​ថាមពលនិងមាន​ជាតិ​ក្ល​រី​ន​ជួយ​ដល់​សុខភាព​ខួរក្បាល សាច់ដុំនិង​ង្រឹ​ង​សុខភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។ ​សារធាតុ​ខ្លាញ់​ក្នុង​ផ្នែក​ក្រហម​របស់​ស៊ុត​ក៏មាន​សារសំខាន់​ក្នុងការ​ផលិត​អ​រ័​ម៉ូ​ននិងជួយ​ស្រូបយក​វីតាមីននិងសារធាតុ​ខ​និក​ផ្សេងៗ​ទៅ​ចិញ្ចឹម​រាងកាយ​ផងដែរ ។​ ​ដូច្នេះ​ប្រសិនបើ​អ្នកចេះ​គ្រប់គ្រង​របប​អាហារ​និង​កាឡូរីការ​ពិសា​ស៊ុត​យ៉ាងហោចណាស់​ឱ្យបាន​មួយគ្រា​ប់​ជា​រៀងរាល់ថ្ងៃ​គឺ​មិនមាន​ផលប៉ះពាល់អ្វី​ដល់​ការឡើង​ទម្ងន់​និង​សុខភាព​បេះដូង​ទេ ៕ សុផល​