សម្អាត​ស្នាម​ប្រឡាក់​នៅលើ​សម្លៀកបំពាក់​

6 Videos


​ស្នាម​ប្រឡាក់​លើ​សម្លៀកបំពាក់​គេ​តែង​សង្កេតឃើញ​ញឹកញាប់​ដូចជា​ស្រាក្រហម ទឹក​«​តែ​» កាហ្វេ ជាដើម ។ សម្លៀកបំពាក់​ដែល​ប្រឡាក់​ទាំងនេះ​បើមិនបាន​សម្អាត​ត្រឹមត្រូវ​ទេ​អាច​ខូចសម្លៀកបំពាក់​ដោយសារ​ការ​ដុស​មិន​ចេញ ។

​បើ​មាន​បញ្ហា​ប្រឡាក់​សម្លៀកបំពាក់​អ្នក​អាចអនុវត្ត​វិធី​សាមញ្ញៗ​ដូចជា​ប្រើ​ទឹកខ្មេះ​សម្រាប់កម្ចាត់​ស្នាម​ប្រឡាក់​កាហ្វេ ទឹក​«​តែ​» ។ ចំណែក​ស្រាក្រហម​វិញ​ប្រើ​ទឹកដោះគោឆៅសម្រាប់​កម្ចាត់​ស្នាម​ប្រឡាក់ ។ កុំ​ភ្លេច​នៅពេល​ប្រើ​វិធី​កម្ចាត់​ស្នាម​ប្រឡាក់​ហើយ​ត្រូវបោកគក់​មួយ​សា​ទៀត​ដើម្បី​បាន​ជ្រះ​ល្អ​និង​សម្លៀក​បំ​ពាក់​អាច​ប្រើ​បាន​ដូចដើម​វិញ ៕

M88