តើ​មហារីក​សុដន់ មានការ​ទាក់ទង​អាវទ្រនាប់​មែន​ទេ​?​

6 Videos


​យោងតាម​ការសិក្សា​ថ្មី​មួយ​បានឱ្យ ដឹងថា វា​មិនមាន​ទំនាក់ទំនង​គ្នា​ពី​ការ​ពាក់អាវទ្រនាប់​ទៅនឹង​ការកើនឡើង​នៃ​គ្រោះថ្នាក់​ជំងឺ មហារីក​សុដន់​ក្នុងចំណោម​ស្ត្រី​ដែល​អស់ រដូវ​នោះ ទេ ។ បើតាម​លោក លូ ចេ​ន (Lu Chen) អ្នកសិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកល វិទ្យាល័យ​វ៉ា​ស៊ី​ង​តោន (Washington) សិក្សា​ផ្នែក​សុខភាព​សាធារណៈ​បានឱ្យដឹងថា «​ពីមុនមក​គេ​តែងមាន​ក្តីកង្វល់​ពី​មូលហេតុ​មួយ​ដែល​អាច​នាំឱ្យ​កើត​ជំងឺមហារីក​សុដន់​ទាំងនៅក្នុង​ប្រទេស​អភិវឌ្ឍនិងកំពុង​អភិវឌ្ឍ​ទាក់ទង​នឹង​ការពាក់​អាវទ្រនាប់​» ។​

​បើតាម​ការសិក្សា​ថ្មី​មួយ​គេ​មិនបាន​រកឃើញ​ពី​កត្តា​ដែលនាំឱ្យ​ឈានទៅរក​ការកើត​ជំងឺមហារីកសុដន់​ថា​មាន​ជាប់ទាក់ទង​នឹង​ឥរិយាបថ​នៃ​ការ ពាក់អាវ​ទ្រនាប់​នោះឡើយ ។ លោក ចេ​ន បញ្ជាក់ថា​«​វា​មិនមាន​អ្វី​ជាប់ទាក់ទង​ទៅនឹង​អាយុឬវ័យ​ដូចជា​នារី​វ័យក្មេង​ដែល​ទើបចាប់ផ្តើម​ពាក់អាវ​ទ្រនាប់​នោះឡើយទោះជា​ការពាក់​អាវទ្រនាប់​នោះ​មាន​ខ្សែឬមិនមានខ្សែរឹត​ក្តី​» ។​

M88


​លោក​បាន​សិក្សា​ទៅលើ​ស្ត្រី​ចំនួន ៤៥៤ នាក់ដែលមាន​ជំងឺមហារីក​ប្រភេទ Ductal Car cinoma និង Lobular Carcinoma (​ដែលជា​ជំងឺមហារីក​សុដន់ ២ ប្រភេទ​ច្រើន​កើត​ទៅលើ​ស្ត្រី​)និងមាន​អាយុ​ចន្លោះ​ពី ៥៥ ទៅ ៧៤ ឆ្នាំស្ថិតក្នុង​រយៈពេល​អស់​រដូវ ។ គេ​បានធ្វើ​ការសាកសួរ​សំណួរ​ជាច្រើន​ដើម្បី​វាយតម្លៃ​ពី​ឥរិយាបថ​នៃ​ការរស់នៅ​ថា តើ​វា​មានការ​ជាប់ទាក់ទង​នឹង​ឥរិយាបថ​នៃ​ការពាក់​អាវទ្រនាប់​ដែរ​ឬ​យ៉ាងណា ? ហើយ​ក្នុង​សំណួរ​ទាំងនោះ​ក៏​គេ​បាន​សាកសួរ​ពី​កម្រិត​អាយុ​ដំបូង​ដែល​ស្ត្រី​ទាំងនោះ​បានចាប់ផ្តើម​ពាក់អាវ​ទ្រនាប់​កាលពី​នៅ​វ័យក្មេងនិងសួរ​ពី​ទំហំ​អាវនិងម៉ាក​អាវព្រមទាំង​រយៈពេល​នៃ​ការពាក់​ក្នុង​មួយថ្ងៃៗ ក្នុង មួយ​សបា្តហ៍ និង រយៈពេល​ប្រើ​មុននឹង​ផ្លាស់ប្តូរអាវ​ចាស់ ។​

​ជា​លទ្ធផល​គេ​រកឃើញថា វា​មិនមាន​ការជាប់​ទាក់ទង​អ្វី​ពី​ឥរិយាបថ​នៃ​ការពាក់និងប្រភេទ​អាវទ្រនាប់​ថា មាន​ទំនាក់ទំនង​ទៅនឹង​ការកើត​ជំងឺមហារីក​សុដន់​នោះទេ ។​ ​អត្ថបទ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយក្នុង​ទស្សនា​វ​ដ្តី «Cancer Epide-miology, Biomarker and Prevention» ៕ សុផល​