វិធី​ធ្វើ​៖ ឆា​មឹក​ទឹកម្ទេស​

6 Videos


​គ្រឿងផ្សំ​
​មឹក​ស្រស់​ធំ​ល្មម ២ ក្បាល ខ្ទឹមបារាំង​មើម​ធំ ១ មើម ល្ងស​លីង​បន្តិច ។

M88


​គ្រឿង​ប្រឡាក់​មឹក
​ទឹកម្ទេស​ខាប់ ២ ស្លាបព្រា​បាយ ស្រា ( សម្រាប់ធ្វើ​ម្ហូប ) ១ ស្លាបព្រា​បាយ ម្រេច​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ និង ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ ។​

វិធី​ធ្វើ​
១- ធ្វើ​មឹក​ស្រស់និងលាង​ទឹក​ឱ្យ​ស្អាត​រួចហើយ​ហាន់​ជា​កង់ៗ​ទុក​ប្រើការ ។
២- បកសម្បក​ខ្ទឹមបារាំង​ចេញ​លាង​ទឹក​ឱ្យ​ស្អាតហើយ​ពុះ​ជា​ពីរ​និង​ហាន់​ជា​សរសៃដោយ​យក​ពាក់កណ្តាល​ដាក់​ច្របល់​ចូល​ជាមួយ​មឹក​ស្រស់​និង​គ្រឿង​ប្រឡាក់​មឹក​ផ្អាប់​ទុក​រយៈ ពេល ២០ នាទី ។
៣ – ដាក់​ខ្លាញ់​ក្នុង​ខ្ទះ​រង់ចាំ​ក្តៅ​ហុយផ្សែង​ចាក់​ខ្ទឹមបារាំង​ដែល​នៅសល់​ពាក់កណ្តាល​ចូលឆា​ឱ្យ​ឈ្ងុយ​ទើប​ចាក់​មឹក​ប្រឡាក់​គ្រឿង​ចូល​ឆា​ហើយ​មុននឹង​ដួស​ដាក់​ចាន​ត្រូវ​រោយ​ល្ងសពីលើ​ទុកជា​ការ​ស្រេច ៕