១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

6 Videos


ជា​អាណាព្យាបាល​ម្នាក់​របស់​ក្មេង យើង​តែងតែ​ចង់ឱ្យ​កូន​អាន​សៀវភៅ​បាន​ច្រើន និង យល់ដឹង​កាន់តែច្រើន ប៉ុន្តែ​មាន​អាណាព្យាបាល​ជាច្រើន​បាន និង កំពុង​យល់ច្រឡំ​យ៉ាង​ធ្ងន់​ចំពោះ​ការងារ​សំខាន់​នេះ ។​

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

M88


១- បង្ហាញថា​អាន​សៀវភៅ​មាន​ប្រយោជន៍
​ចូរ​ចាំ​ថា ការអាន​សៀវភៅ​គឺជា​រឿង​សំខាន់​មួយ បើសិនជា​កូន​របស់​អ្នកស្ម័គ្រចិត្ត​អាន​ដោយ​ខ្លួនឯង នោះ​ជាការ​ល្អ ។ ប៉​ន្តែ​បើ​ផ្ទុយទៅវិញ​នោះ​អ្នក​គួរតែ​ពន្យល់​ប្រាប់​ឱ្យ​កូន​បាន​យល់ថា អាន​សៀវភៅ​គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង ហើយ​វា​នាំ​កម​នូវ​ប្រយោជន៍​ច្រើន ។ ចូរ​ចាប់ផ្តើម​ការអាន​សៀវភៅ​របស់​កូន​ដោយ​ការណែនាំ​ដោយ​ពាក្យ​ផ្អែមល្ហែម​របស់​អ្នក ។ អ្នក​គួរ​បង្ហាញ​ប្រាប់​កូន​ថា ប្រយោជន៍​ដែល​សៀវភៅ​នាំមក​ជូន​ដល់​អ្នកអាន​ដូចជា​សៀវភៅ​រឿងព្រេង​ខ្លីៗ ក្មេង​អាចយ​ល់ពី​ហេតុ និង ផល មានការ​អប់រំ​បង្កប់​ក្នុងនោះ ។ រីឯ​សៀវភៅ​វិទ្យាសាស្ត្រ​វិញ​គឺ​កូន​អាច​ដឹង​នូវ​មូលហេតុ​នៃ​ការកើតឡើង​របស់​ធម្ម​ជាតិ ដូចជា​ភ្លៀង មាន​ថ្ងៃ​-​យប់​ផ្គរលាន់​..​ជាដើម ។​

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

២- ណែនាំ​កូន​ឱ្យ​ទ្រាំ​លំបាក​អាន​សៀវភៅ កាសែត ទស្សនា​វ​ដ្តី​
​ប្រយោជន៍​ចំពោះមុខ​ដែល​យើង​មើលឃើញ​គឺ​វា​ជួយ​ឱ្យ​កូន​អ្នក​បាន​រីកចម្រើន (​ភ្នែក​) នូវ​សមត្ថភាព​អាន​បាន​ប្រសើរ ។ ម្យ៉ាងទៀត​វី​ធី​នេះ​អាចជួយ​រារាំង​កូន​អ្នក​កុំឱ្យ​ចូលចិត្ត​លេង និង ធ្វើ​អ្វីដែល​មិនបាន​ប្រយោជន៍​ដូចជា លេង​ហ្គេម មើល​ទូរទស្សន៍​..​។​ ​ចូរ​ទិញ​សៀវភៅ ទស្សនា​វ​ដ្តី ដែល​សមស្រប​នឹង​វ័យ​របស់​កូន ហើយ​ដាក់​លើ​តុ​រៀន​របស់​កូន​នៅផ្ទះ ។ ចូរ​អាន​ជាមួយ​កូន ២-៣ ក្បាល​ដំបូង បន្ទាប់មក​ទុកឱ្យ​កូន​អាន​ដោយ​ខ្លួនឯង ។ លើកទឹកចិត្ត​កូន​ឱ្យ​អាន​ដោយ​ចិត្ត​ទុកដាក់ ដើម្បី​បង្កើត​នូវ​ទម្លាប់​ល្អ​ក្នុង​ការអាន​របស់​ក្មេង ។

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

៣- ណែនាំ​កូន​ឱ្យ​អាន​ដោយ​ប្រមូល​អារម្មណ៍​
​ចូរ​កុំ​បង្ខំ​កូន​ឱ្យ​អាន​សៀវភៅ​ដែល​ពួកគេ​មិន​ចូលចិត្ត បើ​ទោះ​នោះ​ជា​ចំណូលចិត្ត​របស់​អ្នក ។ អាន​សៀវភៅ​ដោយ​ភាព​ពេញចិត្ត និង សប្បាយចិត្ត នឹង​ជាការ​ប្រសើរ​ជាង​ការអាន​ដែល​ប្រកបដោយ​ភាព​តានតឹង នៅពេល​អ្នក​នៅក្បែរ​ជាមួយ​រំពាត់​ដែល​គួរឱ្យខ្លាច ។ ទន្ទឹម​និង​នេះ ការអាន​បាន​តិច ប៉​ន្តែ​អាន​ដោយ​ប្រមូល​អារម្មណ៍​នឹងមាន​លទ្ធផល​ល្អ​ជាង​ការអាន​ច្រើន តែ​គ្មាន​ការយកចិត្តទុកដាក់ ។ ដូច្នេះ​ចូរ​ទុកពេល​មួយចំនួន​សម្រាប់​កូន និង ផ្តល់នូវ​ជម្រើស​ដល់​កូន​សម្រាប់​ឈ្វេងយល់​ឱ្យ​បានល្អ​បំផុត​ចំពោះ​ខ្លឹមសារ​របស់​សៀវភៅ ។​

៤- ឈ្វេងយល់​នូវ​អ្វីដែល​កូន​អាន​
​ពេលដែល​ណែនាំ​កូន​ឱ្យ​អាន​សៀវភៅ​មួយណា​នោះ អ្នក​គួរតែ​ឈ្វេងយល់​ឱ្យបាន​ច្បាស់​អំពី​សៀវភៅ​នោះ ដើម្បី​យល់ និង អាច​សួរ​កូន​នូវ​សំណួរ​បន្ថែម​ដែលមាន​ប្រយោជន៍​ច្រើន ដែល​ជួយ​ពួកគេ​ពិចារណា​សញ្ជឹងគិត​បន្ទា​ប់​ពី​ការអាន ។ អ្នក​គួរ​សួរ​នូវ​សំណួរ​សាមញ្ញៗ ដូចជា​កូន​យល់​យ៉ាងម៉េច​ចំពោះ​រឿងនេះ ?​សៀវភៅ​នេះ​ធ្វើឱ្យ​កូន​យល់បាន​អ្វីខ្លះ ? កាលពីមុន​កូន​ធ្លាប់​អាន​សៀវភៅ​នេះ​ឬ​នៅ ? ផ្នែក​ណាមួយ​ក្នុង​សៀវភៅ​នេះ​ដែល​កូនចាប់​អារម្មណ៍​ជាងគេ ? លើសពីនេះ​ទៀត​អ្នក​គួរ​ពន្យល់​កូន​ឱ្យដឹង​នូវ​រាល់​ចម្ងល់​ដែល​កូន​ក្រោយពី​ការអានសៀវភៅ​ដែលមាន​អត្ថន័យ​បកស្រាយ​ពី​ជីវភាព ។ ម្យ៉ាងទៀត ពេល​ក្មេង​ដឹង​ពី​ចម្លើយ​ដែល​ឆ្ងល់​នោះ គេ​នឹងមាន​អារម្មណ៍​យល់ថា សៀវភៅ​ពិតជា​ល្អ​មែន ។​

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

៥- កត់សម្គាល់​ក្នុង​សៀវភៅ​
​ភារកិច្ច​របស់​អ្នក​មិន​ត្រឹមតែ​ទិញ​សៀវភៅ​មក​ផ្ទះ​ដាក់​ចោល​ឱ្យ​កូន​មើល​នោះទេ តែ​ត្រូវ​នៅ​ជាមួយ​កូន ស្វែងរក និង ពី​ភា​ក្សា​ជាមួយ​កូន​ចំពោះ​បញ្ហា​ដែល​បានដាក់​ចេញ ដូចជា អ្វី​ដែលជា​បញ្ហា​ចម្បង អ្វីដែល​បញ្ហា​ត្រូវ​រៀន និង អ្វី​ដែលជា​បញ្ហា​ត្រូវ​ចៀស ។ ចូរ​ស្វែងរក​នូវ​ចំណុច​ល្អ និង អាក្រក់ ដើម្បី​ជួយ​កូន​ក្នុងការ​ពង្វាង​នូវ​ការយល់ច្រឡំ​គួរឱ្យ​សោកស្តាយ ។

៦-​ជួយ​កូន​ឱ្យ​ចេះ​ប្រឈមមុខ​
​កូន​របស់​អ្នក​ពិតជា​ពិបាក​ទ្រាំ​ចំពោះ​អ្វីដែល​ពួកគេ​ត្រូវ​ប្រឈម​នឹង​សៀវភៅ​នោះ អ្នក​ត្រូវ​ពន្យល់​ប្រាប់​ដើម្បីឱ្យ​កូន​ងាយស្រួល​ក្នុងការ​ប្រឈមមុខ និង ដោះស្រាយ​បញ្ហា ។ ឧទាហរណ៍​ពេល​កូន​ព្យាយាម​អាន​ចុះឡើង​ច្រើនសា តែ​ពុំទាន់​យល់​ពី​ប្រតិកម្ម​នៃ​ធាតុគីមី​អ្វីមួយ​ក្នង​រឿង​វិទ្យាសាស្ត្រ ពេលនោះ​អ្នក​ត្រូវតែ​មានមុខ​ភ្លាម ដើម្បី​ជួ​ួ​យ​បកស្រាយ​កុំ​ទុកឱ្យ​ក្មេង​ទ្រាំ​រហូតដល់​ធុញ​ដោយសារតែ​រឿង​តូច​មួយ តែ​ត្រូវ​បោះបង់​សៀវភៅ​មួយ​ដ៏​សែន​មាន​ប្រ​យោ​ជាន៍ ។

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

៧- ឈ្វេងយល់​ពី​ប្រវត្តិ​នៃ​សៀវភៅ
​ប្រការនេះ​ពិតជា​មាន​ប្រយោជន៍​សំខាន​ចំពោះ​ការយល់ដឹង​របស់​ក្មេង ។ ប្រវត្តិ​នោះ​វា​អាចធ្វើឱ្យ​កូន​មាន​អារម្មណ៍​រំភើប​ដោយសារ​ដែរ ។ ចូរ​ចាំ​ថា គួរតែ​ណែនាំ​កូន​ឱ្យ​ឈ្វេងយល់​ពី​សៀវភៅ និង អ្នកនិពន្ធ​របស់​វា​..​។​

៨- ចូរ​ទុកឱ្យ​កូន​អាន​ដោយ​សម្រួល​
​កុំ​បង្ខំ​ឱ្យ​កូន​អាន​លឿន ឬ​តាម​ពេល​កំណត់ ។ ទុក​ឱ្យគេ​ស្វែងរក​អត្ថន័យ​ក្នុង​សៀវភៅ​ជាមួយ​អារម្មណ៍​ឯករាជ្យ សេរីភាព​របស់ខ្លួន​។ ចូរ​កុំ​បង្ខំ​ឬ​ប្រាប់​ឱ្យ​អាន​លឿន និង ទន្ទឹងរង់ចាំ​ខ្លាំងពេក​ក្នុងការ​ចង់ដឹងថា កូន​ទ​ទូល​បាន​អ្វីខ្លះ​ពី​សៀវភៅ​នោះ ហើយ​អ្នក​ក៏​គ្រាន់តែ​ណែនាំ​នូវ​ចំណុច​ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​ដែល​កូន​កំពុង​អាន មិនចាំបាច​សី​ុ​ជម្រៅ​ពេក​ទេ ។ ចូរ​កុំ​បង្ខំ​ឱ្យ​កូន​អាន​ឱ្យ​សៀវភៅ​ដែល​អ្នក​បាន​ទិញ​មក​ដើម្បី​ឈ្វេង​យល់ថា តើ​កូន​អ្នក​យល់ដឹងបាន​អ្វីខ្លះ ? ។​

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

៩- លើកទឹកចិត្ត​កូន​ឱ្យ​អាន​សៀវភៅ​ល្អៗ​ដោយ​ច្បាស់លាស់​
​ប្រសិនបើ​សៀវភៅ​មួយ​ក្បាល​ដែល​ត្រូវ​ទ​ទូល​ស្គាល់​ថា ល្អ​ដោយ​ពេលវេលា និង ការពិត នោះ​ចូរ​ណែនាំ​​ឱ្យ​កូន​អាន​ឱ្យបាន​ច្រើនសា ដើម្បី​យល់​ឱ្យ​កានតែច្បាស់​ថែមទៀត ។ ប្រការនេះ​ជាការ​ល្អ​សម្រាប់​ការយល់ឃើញ និង យល់ដឹង​របស់​កូន ។

១០- មិនត្រូវ​បង្ខិតបង្ខំ​
​ចូរ​កុំ​បង្ខិតបង្ខំ​អាន​តែ​សៀវភៅ​មួយ​ប្រភេទ​ណា​នោះ ។ ឧទាហរណ៍​ឪពុក​ចូលចិត្ត​វិទ្យាសាស្ត្រ ហើយ​ទិញ​តែ​សៀវភៅ​ពាកព័ន្ធ​នឹង​វិទ្យាសាស្ត្រ វា​មិនមែនជា​ការត្រឹមត្រូវ​ទេ ។ ចូរ​អនុញ្ញាតឱ្យ​កូន​អាន​សៀវភៅ ទស្សនា​វ​ដ្តី កាសែត​រឿង​ខ្លីៗ ..​ដោយ​សេរី ។​

១១ វិធី ជួយ​ក្មេង​អាន​សៀវភៅ​បានល្អ​

១១- ណែនាំ​កូន​ឱ្យ​អាន​សៀវភៅ​តាម​វ័យ
​ព្រោះតែ​សៀវភៅ ទស្សនា​វ​ដ្តី ..​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ការយល់ឃើញ​របស់​ក្មេង ដូច្នេះ​ការណែនាំ​ឱ្យ​កូន​អាន​ប្រភេទ​សៀវភៅ​ដែល​សមស្រប​នឹង​វ័យ​របស់​កូន​ជា​រឿង​ចាំបាច់ ។ នេះ​ក៏​ជា​វិធី​ណែនាំ​ឱ្យ​កូន​អាន​សៀវភៅ​តាមរបៀប​មាន​លទ្ធផល​ល្អ​បំផុត ៕ បុត្រ​