បរិភោគ​អាហារ​ពេលយប់​ធ្វើ​ឲ្យ​ធាត់​មែន​ទេ ?

6 Videos


​យុវវ័យ​សម័យនេះ​ងាក​មក​ថែទាំ​សុខភាព​កាន់តែខ្លាំង​ឡើង​ដូចជា​រឿង​ញ៉ាំ​ពួកគេ​ក៏​ផ្តោត​ការយកចិត្តទុកដាក់​មិន​ចាញ់​គ្នា​ដែរ ប៉ុន្តែ​បើ​ឱ្យ​ឈប់​ញ៉ាំ​អាហារ​ពេលយប់​វា​ជា​រឿង​ពិបាក​មួយសម្រាប់​ពួកគេ ។ ដូច្នេះ​ថ្ងៃនេះ​យើង​សូម​នាំយក​អាហារ​សម្រាប់អ្នក​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ​មក​ជម្រាបជូន​ថា​តើ​យើងអាច​ញ៉ាំអ្វី​បាន​ខ្លះ​ដែល​មិន​ធ្វើឱ្យ​ធាត់​និង​បានទទួល​សុខភាព​ល្អ​ទៀតផង ?

​តាម​គោល​ការ​នៃ​របប​អាហារ អាហារ​ពេលយប់​ចាត់ទុកជា​រឿង​ដែល​គួរតែ​លើកលែង​បំផុត ។ ប៉ុន្តែ​បើ​យើង​ឃ្លាន​រហូត​ទាល់តែ​មិនអាច​ទ្រាំ​បាន​ណែនាំ​ឱ្យ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាបឬ​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់ ០ ភាគរយឬ​ផ្លែឈើ​ណា​ដែលមាន​ជាតិ​ស្ករ​ទាបដូចជា​ផ្លែ​ប៉ោម​ឬ​សណ្តែក​ជាដើម ។ មិនត្រូវ​ញ៉ាំ​អាហារ​ដែលមាន​សមាសធាតុ​ផ្សំ​របស់​ម្សៅ ។

M88


​ចំណែកឯ​ព័ត៌មាន​ដែលថា​ការ​ញ៉ាំ​អាហារ​ពេលយប់​នឹង​ជួយ​ឱ្យរាងកាយ​ដុតបំផ្លាញ​បានល្អ​នោះ​វា​ស្ថិតនៅលើ​សមាសធាតុ​ផ្សំ​របស់​អាហារពោលគឺ​បើ​មាន​ជាតិ​សរសៃ​ច្រើន​ក៏មាន​ចំណែក​ក្នុងការ​ដុតបំផ្លាញ​ល្អ ។ ​យ៉ាងណាក៏ដោយ​ការ​ញ៉ាំអាហារ​ពេលយប់​ឬ​ការ​ញ៉ាំ​អាហារ​ពេល​ចុងក្រោយ​មុន​ចូល​គេងគួរតែ​ញ៉ាំ​ឱ្យបាន​មុន ៣-៤ ម៉ោង​ដើម្បីឱ្យ​ក្រពះ​ធ្វើការ​បាន​ពេញទី​ល្អ ។ ប៉ុន្តែ​បើ​យក​ល្អ​គួរតែ​ញ៉ាំ​មុន​ម៉ោង ១៨:០០ ព្រោះ​អាចជួយ​កាត់បន្ថយ​ដំណើរ​ប្រឈម​ក្នុងការ​កើតរោគ​ធាត់ និង រោគ​ឡើង​ជាតិ​អាស៊ីដ​បាន​ផងដែរ ៕ ឆាន់​-​ចំ​រ៉ា​