Q&A : អាការ​ឈឺចាប់​ខ្លាំង​ពេល​មាន​រដូវ​បណ្តាលមកពី​អ្វី ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​អាយុ ១៧ ឆ្នាំ មិន​ធ្លាប់​រួមភេទ​គឺ​បរិសុទ្ធ​ទាំង​រាងកាយ​និង​ផ្លូវចិត្ត ។ ទោះបី យ៉ាងណា​រៀងរាល់ខែ​ពេលដែល​ដល់​ថ្ងៃ​មក​រដូវ​ម្តងៗ​តែង​ទទួលរង​ការឈឺចាប់​ខ្លាំងណាស់ដោយពេល​ខ្លះ​ទ្រាំ​មិនបាន​បង្ហូរទឹកភ្នែក​មិនដឹង​ខ្លួន ។ នាង​ខ្ញុំ​ចង់ដឹងថា​តើ​អាការ​នេះ​កើតចេញមកពី​អ្វី បើ​ខ្លួន​នាង​ខ្ញុំ​នៅ​បរិសុទ្ធ​ល្អ​មិន​ធ្លាប់​សូម្បីតែ​បុរស​កាន់​ដៃជើង​ផង​នោះ ។

​ចម្លើយ ៖ អា​ការឈឺ​ចុកចាប់​ដែល​កើតចេញពី​រដូវ​នាពេល​បច្ចុប្បន្ន​គេ​ឃើញ​កើតមាន​ច្រើន​លើស្ត្រី​ដែល​ខ្លះ​តិច​ខ្លះ​ច្រើន​ទៅតាម​អាការ​និង​សភាព​រាងកាយ ។ តាម​ក្បួន​វេជ្ជសាស្ត្រ​អាការឈឺចាប់​ក្នុងពេល​មក​រដូវ​នេះ​តែង​ផ្តើមចេញ​មកពី​អាការ​ស្បូន​កន្ត្រាក់ (Prostaglandine) ខ្លាំង​ខុសពី​ធម្មតា ។ ក្រៅពីនេះ​ក៏មាន​កើត​ពី​អាការ​មួយចំនួន​ផងដែរ​អ្នក​គប្បី​ពិភាក្សា​ជាមួយគ្រូពេទ្យ​ជំនាញ​ដើម្បី​បំបាត់​អាការ​នេះ​ទៅវិញ ។

M88


​ទោះបីយ៉ាងណា​អាការ​ឈឺចាប់​ក្នុងពេល​មក​រដូវ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ធ្ងន់​ឡើយ បើ​ក្នុងករណីមិន​បង្ក​ការឈឺចាប់​រហូត​អ្នក​ទ្រាំ​ស្ទើរ​ពុំ​ចង់បាន​នោះ ។ ក្នុងករណី​ឈឺចាប់​អ្នក​អាច​ប្រើ​ប្រភេទថ្នាំ Voltarren , Profenid ឬប្រភេទ​ឱសថ​ផ្សេង​ពីនេះ​អាស្រ័យ​ការនិយម​ប្រើតែ​ប៉ុណ្ណោះ ៕​