ស​ម្តេ​ច​តេ​ជោ​តែ​ង​តាំ​ង​អ​ភិ​បា​ល​ខេ​ត្ត​៤៖ សួន បវរ អ​ភិ​បា​ល​ខេ​ត្ត​បន្ទា​យ​មា​ន​ជ័​យ, វ៉ែ សំណាង កំពង់ស្ពឺ, ចាន់ ចេស្តា កំពត និង​ម៉ែ​ន​ វិ​បុ​ល​ ស្វា​យរៀ​ង​

ភ្នំពេញ៖ ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រ​កា​ស​តែ​ង​តាំ​ង​អ​ភិ​បា​ល​ខេ​ត្ត ៤ ក្នុង​នោះ​អ​ភិ​បា​ល​ខេ​ត្ត​ថ្មី​មា​ន​៖ លោក សួន បវរ ជា​អ​ភិ​បា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ លោក វ៉ែ សំណាង ជា​អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ស្ពឺ លោក ចាន់ ចេស្តា ជា​អ​ភិ​បា​ល​កំ​ពត និង លោក ម៉ែន វិបុល ជា​អ​ភិ​បា​ល​ខេ​ត្ត​ស្វា​យ​រៀ​ង។ ការប្រកាសតែងតាំងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ នាវិមានសន្តិភាព។ ចំណែកអភិបាលខេត្តចាស់ នៅក្នុងខេត្តទាំង៤នេះ ត្រូវបានស្នើឱ្យធ្វើដូចជា៖ លោក គោ ស៊ុំសារឿត ចៅហ្វាយខេត្តបន្ទាយមានជ័យចាស់ ឡើង​ជា​រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ជៀង អំ អភិបាលខេត្តស្វាយរៀងចាស់ ឡើង​ជា​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួ​ង​កា​រ​ពា​រជាតិ លោក ខូយ ឃុនហ៊ួ អភិបាលខេត្តកំពតចាស់ ឡើងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង លោក អ៊ូ សំអួន អភិ​បា​ល​ខេត្​តកំ​ពង់ស្ពឺ ចាស់​ឡើងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ៕ ដោយ៖ ចន្ធី