ស្លា​ប់​ម្នា​ក់​រ​ង​របួស​ធ្ង​ន់​ស្រាល​៧​នា​ក់ ក្នុ​ង​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ ទូ​ទាំ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា ថ្ងៃ​ទី ១៧ ខែ មីនា ម្សិល​មិ​ញ​

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦​ម្សិ​ល​មិ​ញ​នេះ​មាន​ក​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ នៅ​ទូ​ទាំ​ង​ប្រ​ទេ​ស​កើ​ត​ឡើង​ចំ​នួន​៤​លើ​ក​ ក្នុ​ង​នោះ​យប់​១​លើ​ក ប​ណ្តា​ល​ឲ្យ​ម​នុស្ស​ស្លា​ប់​១​នា​ក់ រ​ង​របួ​ស​ធ្ង​ន់​៥​នា​ក់ (ប្រុស) និ​ង​របួស​ស្រា​ល​២​នា​ក់ (ប្រុ​ស) នេះ​បើ​យោ​ង​តា​ម​ កា​រ​ចុះ​ផ្សា​យ​ រ​ប​ស់​គេ​ហ​ទំ​ព័​រ​អ​គ្គ​ស្ន​ង​កា​រ​ន​គ​របា​ល​ជា​តិ​។ ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៤លើកនេះ បណ្តា​ល​ឲ្យ​ខូច​ខា​ត​យា​ន​យ​ន្ត​ស​រុប​ចំ​នួ​ន​៧​គ្រឿ​ង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង, រថយន្តធុនតូច២គ្រឿង, ថ្មើរជើង ១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យ​​កើត​មា​ន​ក​រ​ណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន០លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ១លើក, ង​ងុយ​ដេក១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២នាក់ (យប់២នាក់) ។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្ត​ដែល​ល្មើស​សរុ​ប​ទូទាំងប្រទេសមាន ចំនួន ៧,២៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣,០៦៦គ្រឿង ពិន័យសរុប ៤,១៨០គ្រឿង ៕ ដោយ៖ ចន្ធី