មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

6 Videos


តារាចម្រៀង​បែប​យុវវ័យ ដែល​កំពុង​តែមាន​ប្រជាប្រិយភាព និង​មាន​យីអ៊ុន​ឡើង សុគន្ធ ថេ​រ៉ា​យុ កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​លោក មានការ​ភ្ញាក់ផ្អើល ពិសេស​ក៏បាន​ជូនពរ​លោក តាម​អ្វីដែល ថេ​រ៉ា​យុ បាន​បញ្ជាក់ថា សង្ឃឹមថានឹង​បាន​ជួប​ក្នុង​សុបិន ផងដែរ ។​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

M88


​តាម​អ្វីដែល ថេ​រ៉ា​យុ បាន​សង្ឃឹម​នោះ មិនមែនជា​រឿង​បេះដូង ជា​ក្ដី​ស្រឡាញ់​ស្នេហា​អ្វី​ឡើយ តែ​គឺ ជា​រថយន្ដ​ដ៏​ទំនើប​ស៊េរី​ថ្មី ដែល​ត្រូវបាន​លោក​បញ្ជាក់ថា ជា​រថយន្ត Luxus LX 570 ស៊េរី​ឆ្នាំ ២០១៦ ដែល​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​ទាំង​រូបរាង ភាពទំនើប​និយម ថ្លៃថ្នូរ និង​ថែមទាំង​សាក​សម​សម្រាប់ រូបលោក​ដែលជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ផងដែរ ។​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

​បើតាម​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់ ថេ​រ៉ា​យុ លោក​បាន​សរសេរ​យ៉ាង​ខ្លី​ជា​ភាសា​ខ្មែរ​បែប អង់គ្លេស និង​ភាសា​អង់គ្លេស​ថា «Wow! ឡូយ​កប់​ស៊េរី​, សង្ឃឹមថា យប់​នេះ​នឹង​សុបិន​ឃើញ​អ្នក LX 570 ឆ្នាំ ២០១៦» ។​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

​ក្រោយ​ការ​បង្ហោះ​របស់ ថេ​រ៉ា​យុ មាន​អ្នកសិល្បៈ ក៏ដូចជា​អ្នកគាំទ្រ​លោក​ជាច្រើន​បាន​ចូលរួម​ជូនពរ និង​សង្ឃឹមថា​បំណង របស់លោក​នឹង​បានសម្រេច​ដូច​បំណង តែ​ក្នុងនោះ ថេ​រ៉ា​យុ ផ្ទាល់ បាន បង្ហើប​សម្ដី​លេងសើច​មួយ​ផងដែរ នៅពេល​ដែលមាន​មិត្ត​សិល្បៈ​ដូចគ្នា​បាន​សួរថា ទិញ​ហើយ​ឬ​? លោក​បាន​តប​វិញ​ថា «​បាទ​! ជិត​ហើយ ២០៨០ បាន​ទិញ​» ៕ ខេមរា​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​

មហិច្ឆតា សុគន្ធ ថេ​រ៉ា​យុ ពិតជា​កប់​ស៊េរី​មែន​