រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

6 Videos

ក្រោយពី​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅក្នុង​ខ្សែភាពយន្ត ក៏ដូចជា​ចម្រៀង​ខារ៉ាអូខេ ដោយ​សម្តែង​ជា តួ​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា បានធ្វើអោយ​ស្រី​ស្អាត រ៉ូ ចាន់​តារា ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់ មហាជន​យ៉ាងខ្លាំង ជា​ពិ​េ​សស​ក្រុមមនុស្ស​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា ។ រ៉ូ ចាន់​តារា ប្រាប់ថា ក្នុង​មួយថ្ងៃៗ​មាន​ស្រីៗ​ជា ច្រើន​បាន Chat មកសុំ​ស្នេ​ហ៏​នាង ធ្វើអោយ​នាង​វិលមុខ​មិន​ស្ទើរ​នោះទេ ។​

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

M88

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

​ជាមួយនឹង​រូបរាង​តូច​ស្រ​លូន​របស់ រ៉ូ ចាន់​តារា បានធ្វើអោយ​បុរសៗ​មួយចំនួន​លង់ ស្រលាញ់ ចង់បាន​នាង​ជា​គូរ​គ្រង ក្នុងនោះ​ក៏មាន​ស្រី​ដូចគ្នា​ផងដែរ ។ ជា​រឿង​ធម្មតា​ទេ សម្រាប់ ស្រី​ស្អាត ដែលមាន​ការ ចោមរោម ស្រលាញ់​ពី​មនុស្ស​ប្រុស​។​ប៉ុន្តែ​ហាក់ដូចជា​ចម្លែក​បន្តិច នៅពេលដែល រ៉ូ ចាន់​តារា ប្រាប់ថា ធុញទ្រាន់​ជាមួយនិង​ការ​តាម​ញ៉ែ​ពី​សំណាក់​មនុស្ស​ស្រី​ដូចគ្នា ​។​

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

បើតាម​ការរៀបរាប់​ពី សំណាក់ រ៉ូ ចាន់​តារា បានអោយដឹងថា មូលហេតុ​ដែល​នាង​ត្រូវ​ស្រីៗ​ដូចគ្នា​សុំ​ស្នេ​ហ៏​នោះ ដោយសារ​ពួកគេ​បានឃើញ​នាង​សម្តែង​ចម្រៀង​ខារ៉ាអូខេ​អោយ​ផលិតកម្ម​អឹម​និង​សម្តែង​រឿង​«Girl is like that» ​។ ដោយ​ក្នុងនោះ នាង​សម្តែង ជា​តួ​ស្រី​ស្រលាញ់​ស្រី​។​បន្ទាប់ពី​រឿងនេះ​បាន​ចាក់​បញ្ចាំង មាន​ស្រីៗ​ជាច្រើន​បាន​Chat​មកសុំ ស្នេ​ហ៏​នាង ស្ទើ​តែ​ជា​រៀង រាល់ ថ្ងៃ ធ្វើអោយ​នាង​វិលមុខ​មិន​ស្ទើរ​នោះទេ​។​តែ​ក្រោយមក​ក៏​ស្ងាត់​ទៅវិញ ដោយ​នាង​បាន បកស្រាយ ប្រាប់​ពួកគេ​ថា ជាការ​សម្តែង​ទេ​។​សម្រាប់​នាង​គឺ​ស្រី​ពេញលក្ខណៈ​ ។

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

​រ៉ូ ចាន់​តារា បាន​បន្ថែមថា នៅក្នុង​រឿង «Girl is like that»​មាន​ឈុត​ឆាក​ស្នេហា​បឺត​មាត់​ជាមួយ​តួ​ស្រី​ដូចគ្នា​ជាច្រើន តែ​នាង​មិន មាន​អារ​ម្ម​ណ៏ ខ្មាស់អៀន​អ្វី​ទេ ដោយសារ​តួ​ស្រី​សម្តែង​រឿងនេះ​សុទ្ធសឹងតែ​ជា​មិត្តភក្តិ​នឹង​គ្នា ​។​​ សព្វថ្ងៃ រ៉ូ ចាន់​តារា បានសម្រេច​ចិត្ត​ផ្អាក​ពី​ការសម្តែង​មួយរយៈ​ដើម្បី​ពត់​ធ្មេញ​អោយ​ត្រង់​ស្អាត ដោយ​នាង​បាន​ប្រាប់ថា យ៉ាងយូរ​នាង​ផ្អាក​រយៈពេល ​៧​ ទៅ ៨ ​ខែ​ ។

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

រ៉ូ ចាន់​តារា ធុញទ្រាន់​នឹង​ស្រីៗ​សុំ​ស្រឡាញ់​!​

​ក្រៅពី​ពត់​ធ្មេញ​អោយ​ត្រង់​ស្អាត នាង​មិនមាន បំណង​កែ​សម្រស់​ទៀត​ទេ ​។ ​មិនមែន​មានតែ ស្រី​ស្អាត រ៉ូ ចាន់​តារា ទេ ដែល​ពត់​ធ្មេញ​អោយ​ត្រង់​ស្អាត​នោះ សូម្បីតែ​តារាចម្រៀង​ល្បី​ក្នុង​ផលិតកម្ម​ហង្ស​មាស ឪ​ក សុគន្ធ​កញ្ញា និង សុខ សីឡា​លីន ក៏​ជ្រើសរើស វិធី ពុត​ធ្មេញ​អោយ​ត្រង់​ស្អាត​នេះ ដែរ ៕ ចេ​នី​