Khloe Kardashian បណ្តើរ​ប្រុស​ថ្មី​គ្មាន​អាណិត Lamar Odom អី​បន្តិច​សោះ​!

6 Videos


​បន្ទាប់ពី​ពិធី​ការិនី​ទូរទស្សន៍​នាង Khloe Kardashian បានប្រកាស​ចែកផ្លូវ​ជាមួយនឹង​លោក Harden​រួចមក គឺ​មជ្ឈដ្ឋាន​នានា​តែង​គិតថា នាង​ប្រហែលជា​អាច​ត្រូវ​រូ​វ​ជាមួយនឹង​ប្តី​របស់​នាង​វិញ គឺ​លោក Lamar Odom ។ កាលពីពេល​ថ្មីៗ​មកនេះ​ឆាកល្ខោន​ស្នេហា​ដូច​លេងបិទពួន​របស់​នាង​បាន​ប្រែប្រួល​សារជាថ្មី​ម្តងទៀត​ហើយ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នាង Khloe Kardashian បាន​រកឃើញ​មិត្ត​ប្រុស​ថ្មី​ម្នាក់ទៀត​រួចជាស្រេច​ទៅ ហើយ ហើយ​ការ​សម្រេចចិត្តថា លែងលះ​ជាមួយនឹង Lamar ក៏​នៅតែ​មិន​កែប្រែ​ដដែល ។​

Khloe Kardashian បណ្តើរ​ប្រុស​ថ្មី​គ្មាន​អាណិត Lamar Odom អី​បន្តិច​សោះ​!

M88


​តាម​ប្រភពព័ត៌មាន Terezowens របស់​អាមេរិក​បាន​ឲ្យ​ដឹងថា មិត្ត​ប្រុស​ថ្មី​របស់​នាង Khloe Kardashian មានឈ្មោះ​ថា​លោក Terra Song ជា​តារាចម្រៀង​អាមេរិក​ស្បែក​ខ្មៅ ដោយ​កាលពី​ប៉ុន្មាន ថ្ងៃ​មុននេះ Song ទើប តែ​ចូលរួម​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដែលមាន​នាង Khloe Kardashian ធ្វើជា​ពិធីការនី ។ ក្រោយពី​ចប់ កម្មវិធី​គេ​បានឃើញ​នាង និង​លោក Song ចាក​ចេញពី​ស្ថានីយទូរទស្សន៍​ហើយ បណ្តើរគ្នា​ដើរលេង ។

Khloe Kardashian បណ្តើរ​ប្រុស​ថ្មី​គ្មាន​អាណិត Lamar Odom អី​បន្តិច​សោះ​!

ព័ត៌មាន​បាន ឲ្យ​ដឹង​ទៀតថា កាល​ខែកញ្ញា ឆ្នាំ​២ ០១៥ កន្លងមក​លោក Song បាន​បែកបាក់​ជាមួយនឹង​មិត្តស្រី ហើយ​បើ ទោះបីជា​តារាចម្រៀង​ស្បែក​ខ្មៅ​រូបនេះ​មិនមែនជា​កីឡាករ​បាល់បោះ NBA ដូច​មិត្ត​ប្រុស ២ នាក់​មុន​ក៏ដោយ ក៏​នាង Khloe Kardashian នៅតែ​ប្រគល់​បេះដូង​ឲ្យ​ដែរ ។​ ​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​អាណិតអាសូរ​នោះ គឺ​លោក Lamar ដែល​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ​កាលពីដើមឆ្នាំ​២០១៦ នេះ គឺ​លោក​បាន​នាំ​នាង Khloe Kardashian ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី មួយ​នៅ​ទីក្រុង​ញូវយ៉ក ហើយ​បើតាម​ប្រភពព័ត៌មាន​ពី​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស ដែល​ពួកគេ​ទាំង ២ រស់នៅ​នោះ បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ Lamar សុំ​រៀបការ​ជាមួយ​នាង​សារជាថ្មី​ម្តងទៀត តែ​គួរ​ឲ្យ​ស្តាយ​ព្រោះ​នាង បា​នប​ដិ​សេច​ដាច់អហង្កា ។

Khloe Kardashian បណ្តើរ​ប្រុស​ថ្មី​គ្មាន​អាណិត Lamar Odom អី​បន្តិច​សោះ​!

បើតាម​ការអះអាង​រប​ស់​នាង Khloe Kardashian ផ្ទាល់ គឺ​មិនអាច​បំភ្លេចបាន នូវ​ទង្វើ​ផិតក្បត់​របស់ Lamar ឡើយ ដូច្នេះ នាង​ត្រូវតែ​ស្វែងរក​នូវ​បុរស​ណា​ម្នាក់​ដែល​អាច​ទុកចិត្ត និង​ផ្ញើរ​ខ្លួន ផ្ញើប្រាណ​បាន​សម្រាប់​ធ្វើជា​ដៃគូ​អាពាហ៍ពិពាហ៍ ។ ចំពោះមុខ​គេ​អាច​ទស្សន៍ទាយ​ថា បុរស​ដែល​នាង​ប៉ងប្រាថ្នា យកមក​ធ្វើជា​គូ​អនាគត​នោះ គឺ​គ្មាន​អ្នកណា​ក្រៅពី​លោក Song នោះឡើយ ៕ គ ឡេង​

Khloe Kardashian បណ្តើរ​ប្រុស​ថ្មី​គ្មាន​អាណិត Lamar Odom អី​បន្តិច​សោះ​!

Khloe Kardashian បណ្តើរ​ប្រុស​ថ្មី​គ្មាន​អាណិត Lamar Odom អី​បន្តិច​សោះ​!