នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​

6 Videos


​រយៈពេល​ជិត​មួយឆ្នាំ​ក្នុង​សិល្បៈ គេ​បាន​ចាប់​អារ​ម្ម​ណ៏​ឃើញ​ប្រជាប្រិយភាព​របស់​តារាចម្រៀង​ពន្លក​ថ្មី នី រតនា ស្ទុះ​ឡើង​លឿន ស្ទើរ​មិនគួរ​អោយ​ជឿ​។ បើ​គិត​មកដល់ពេលនេះ លោក​ថត​បទ​ចម្រៀង​បាន​ប្រមាណ​ជាង ១០​បទ​រួចមកហើយ​។​អ្វីដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​នោះ សូម្បីតែ​តម្លៃ​ខ្លួន​របស់ នី រតនា ក៏​ឡើង​ខ្ពស់​ទេ្វ​រដង​ផងដែរ តែ​យ៉ាងណា លោក​សុំ​មិន​និយាយ​ពី​រឿងនេះ​ទេ​។​

នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​

M88


​នី រតនា បាន​ទទួលស្គាល់ថា ក្រោយពី​ចូលប្រឡូក​ក្នុង​សិល្បៈ​ជីវភាព​របស់លោក​មាន​ការប្រែប្រួល ច្រើនជាង​មុន ដោយសារ​លោក​អាចមាន​លទ្ធភាព​ទិញ​រថយន្ត​ជិៈ​ផ្ទាល់ខ្លួន សម្រាប់ធ្វើ​ដំណើរ​ទៅ​សម្តែង នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា មិន​ពិបាក​ដូច​មុន ហើយ​ក្នុង​មួយខែៗ​លោក​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​គ្រាន់បើ​។ នី រតនា រំពឹងថា ទៅ​ថ្ងៃក្រោយ​លោក​និង​ក្លាយជា​តារាចម្រៀង​លេចធ្លោ ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ច្រើនជាង​នេះ​។​សព្វថ្ងៃ​តារា​ពន្លក​ថ្មី​ម្នាក់នេះ កំពុង​រិៈ​រក​ស្ទីល​ថ្មីៗ​និង​ប្លែកៗ​ដើម្បី​តម្រូវ​ទៅតាម​ទីផ្សារ​បច្ចុប្បន្ន​។​ថ្មីៗ​នេះ គេ​ឃើញ នី រតនា បាន​ផ្លាស់ប្តូរ​ការតុបតែង​ខ្លួន​ជាមួយនិង​សក់​ពណ៌​ទង់ដែង ប្លែក​ជាង មុន​។​ក្នុងនោះ ក៏មាន​ទស្សនិកជន​ខ្លះ​Comment​សុំអោយ​លោក​រក្សា​ការតុបតែង​ខ្លួន​បែប​សុភាព​សក្តិសម​សម្រាប់​លោក​។​ទាក់ទង​នឹង​រឿង នេះ នី រតនា បាន​ប្រាប់ថា លោក​មិន​ធ្វើ​អ្វីដែល​ជ្រុល​ហួសហេតុ​នោះឡើយ​។​

នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​

​សព្វថ្ងៃ នី រតនា មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​១០​បទ ដែលមាន​បទ​ខ្លះ​ត្រៀម​និង​ចេញ លក់​នៅលើ​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​នេះ មានដូចជា​បទ «​អូន​ស្មោះ​ទេ »​និង​បទ​«​លង់​ហើយ​»​ជាដើម​។​ នី រតនា ស​ង្ឍឹ​ម​ថា បទ​ចម្រៀង​ថ្មីៗ​របស់លោក​និង​ទទួលបាន​ការគាំទ្រ​និង​និយម​ស្តាប់​ពី​សំណាក់​ទស្សនិកជន ។​មិន​ខុសពី​តារាចម្រៀង​ល្បីៗ​ប៉ុន្មាន​ឡើយ នី រតនា បាន​ប្រាប់ថា លោក​មានការ​ងារ​មមា​ញឹក​ខ្លាំង ទាំង​ការថត​បទ ចម្រៀង ខារ៉ាអូខេ និង​ចូលរួម​សម្តែង​នៅតាម​កម្មវិធី​ប្រគុំ​តន្ត្រី​នានា​។​រូបរាង​ស្រស់​សង្ហារ​រួមជាមួយ​និង សម្លេង​ផ្អែម ស្រទន់ របស់ នី រតនា បានធ្វើអោយ​នារីៗ​មួយចំនួន​លង់​ស្នេ​ហ៏​តារា​ម្នាក់នេះ តែ​គួរអោយ ស្តាយ នី រតនា ប្រាប់ថា លោក​មិនទាន់​គិតគូរ​រឿង​ស្នេហា​នោះទេ​៕ ចេ​នី

នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​ នី រតនា ប្រែប្រួល​ខ្លាំង ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​