គន្លឹះ ៨ ដើម្បី​ធ្វើ​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​ជំនួញ​អង់គ្លេស Alan Michael Sugar

លោក Alan Michael Sugar គឺ​ជា​សេដ្ឋី​ជំនាញ​ សញ្ជាតិ​អង់គ្លេស​មួយ​រូប​ ដែល​មាន​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន​ ហើយ​លោក​ក៏​ជា​អ្នក​ប្រឹក្សា​យោបល់ អាជីវកម្ម និង នយោបាយ​ល្បីល្បាញ​មួយ​រូប​ផង​ដែរ​នៅ​ចក្រភព​អង់គ្លេស។ ខាង​ក្រោម​នេះ​គឺ​ជា​ដំបូន្មាន​ខ្លះៗ​ដើម្បី​ធ្វើ​អាជីវកម្ម​មួយ​ប្រកប​ដោយ​ភាព​ជោគជ័យ។

១) វាសនា​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក ៖ លោក Alan Michael Sugar រៀប​រាប់​ថា​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ អ្នក​ត្រូវ​ចេះ​កំណត់ និង គ្រប់គ្រង​វាសនា​របស់​ខ្លួន មិន​មិន​ឲ្យ​ព្រេង​វាសនា​មក​កំណត់​ជូន​អ្នក​ឡើយ ព្រោះ​គ្មាន​នរណា​ម្នាក់ មក​គិត ឬ ធ្វើ​អ្វីៗ​ដើម្បី​អ្នក​ឡើយ​មាន​តែ​អ្នក​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ធ្វើ​អ្វីៗ​ដើម្បី​ខ្លួន​ឯង និង ដើម្បី​សង្គម​ទាំង​មូល។

២) ហ៊ាន​ទទួល​ស្គាល់​ភាព​បរាជ័យ​របស់​ខ្លួន ៖ លោក Alan Michael Sugar ថ្លែង​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ជា​បុគ្គល​ពិត​មួយ​រូប គឺ​មិន​មែន​ដេក​ស្រមៃ​តែ​ភាព​ជោគជ័យ​ខ្លួន​ឡើយ ត្រូវ​ហ៊ាន​ប្រថុយ និង ហ៊ាន​ទទួល​យក​ភាព​បរាជ័យ ព្រោះ​សហគ្រិន​គ្រប់​រូប​មុន​នឹង​ពួក​គេ​ជោគជ័យ​ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ចេះ​រៀន​សូត្រ​ពី​ភាព​បរាជ័យ​របស់​ខ្លួន។

៣) ត្រូវ​ចេះ​ឆក់​យក​ឱកាស ៖ លោក Alan Michael Sugar និយាយ​ថា​គ្រប់​បុគ្គល​ដែល​រក​ស៊ី​ជោគជ័យ​ទាំង​អស់​គឺ​ជា​មនុស្ស​ដែល​យល់​ដឹង​ពី​ទីផ្សារ​ច្រើន ស្រាវជ្រាវ​ទីផ្សារ​ច្រើន និង​វិភាគ​ពី​ទីផ្សារ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មើល​ឃើញ​ឱកាស​ ក្នុង​ការ​ពង្រីក​អាជីវកម្ម​ខ្លួន​បាន​កាន់​តែ​ខ្លាំង​ ក្នុង​ទីផ្សារ។

៤) តាម​ឲ្យ​ជាប់​នូវ​អ្វី​ដែល​អ្នក​ដឹង ៖ លោក Alan Michael Sugar ពន្យល់​ថា​លោក​វិនិយោគ​ទៅ​លើ​អ្វី​ដែល​លោក​យល់​នឹង​ស្គាល់​ប៉ុណ្ណោះ​ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​ការ​វិនិយោគ​របស់​លោក​ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង ដំណើរ​ការ​បាន​ល្អ​នូវ​អ្វី​ដែល​លោក​បាន​ធ្វើ គឺ​វា​ប្រសើរ​ជាង​ធ្វើ​រឿង​ដែល​អ្នក​មិន​ដឹង​និង​មិន​យល់។

៥) អបអរ​សាទរ​ និង ចូល​រួម​រីករាយ​ជាមួយ​ក្រុមការងារ ៖ ការ​ប្រើ​លុយ​មួយ​មុខ​ដើម្បី​អបអរ​សាទរ​ចំពោះ​ក្រុមការងារ​ មិន​ទាន់​គ្រប់​គ្រាន់​នោះ​ឡើយ អ្នក​ត្រូវ​ចេះ​កោត​សរសើរ​ចំពោះ​ស្នាដៃ​ដែល​ពួក​គេ​សម្រេច​បាន​ ផ្តល់​កិត្តិយស​ចំពោះ​អ្វី​ដែល​ពួក​គេ​គួរ​ទទួល​បាន នេះ​ជា​ការ​លើក​កម្លាំង​ចិត្ត​មួយ​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ចេញ​ពី​ចិត្ត​ចំពោះ​អ្នក។

៦) ត្រូវ​មាន​វិន័យ​ល្អ​ឲ្យ​ខ្លួន​ឯង ៖ វិន័យ​ល្អ​នាំ​មក​នូវ​ទម្លាប់​ល្អ ទម្លាប់​ល្អ​នាំ​ឲ្យ​បែប​បត់​ជីវិត​របស់​អ្នក​រស់​នៅ​ល្អ​ដែរ សូម្បី​តែ​ក្នុង​អាជីវកម្ម​ក៏​ដូច​គ្នា​ត្រូវ​មាន​វិន័យ​ល្អ​ចំ​ខ្លួន​ឯង​គោរព​ពេល​វេលា​គោរព​អ្នក​ដទៃ នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​រាល់​អ្វី​ដែល​អ្នក​និយាយ ឬ សន្យា​ជាមួយ​មនុស្ស​ដទៃ។

៧) ត្រូវ​តាម​ដាន​ឲ្យ​ជាប់​រាល់​អ្វី​ដែល​អ្នក​កំពុង​ដំណើរ​ការ ៖ អ្នក​ត្រូវ​តែ​ចេះ​គ្រប់​ស្ថានការណ៍​ទាំង​អស់​ដែល​កំពុង​ដំណើរ​ការ​ក្នុង​អាជីវកម្ម​ខ្លួន ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​នូវ​អ្វី​ដែល​កំពុង​ដំណើរ​ការ​បាន​ល្អ និង អ្វី​ដែល​ដំណើរ​ការ​មិន​បាន​ល្អ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ដំណើរ​ប្រតិបត្តិការ​របស់​អ្នក​កាន់​តែ​ប្រសើរ នេះ​បើ​តាម​លោក Alan Michael Sugar។

៨) ត្រូវ​វិភាគ​ពី​ស្ថានភាព​ទីផ្សារ ៖ លោក Alan Michael Sugar ពន្យល់​ថា​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​អ្នក​មិន​មែន​គ្រាន់​តែ​ផលិត​នូវ​ផលិតផល​មួយ ឬ សេវាកម្ម​មួយ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​អាច​ប្រកួត​ប្រជែង​ជា​មួយ​ដៃ​គូ​ប៉ុណ្ណោះ​ទេ អ្នក​ត្រូវ​តែ​ចេះ​ស្វែង​យល់​ពី​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ តើ​មាន​អ្វី​ប្រែប្រួល​ខ្លះ ហើយ​បើ​ប្រែប្រួល​តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច​ក្នុង​ស្ថានភាព​ជាក់​ស្ដែង៕

ប្រភព៖ thebnews

  • គន្លឹះ ៨ ដើម្បី​ធ្វើ​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​ជំនួញ​អង់គ្លេស Alan Michael Sugar已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ជីវិតនិងសង្គម
Tags: