Cambodia All Stars ធ្វើ​ស៊ី​​ Laos All Stars ៣​ទល់​២

ក្រុម​តារាង​ចម្រុះ​លេង​ក្នុង​លីក​កំពូល​កម្ពុជា​ Cambodia All Stars​បាន​បន្ត​ភាព​ជោគ​ជ័យ​ដដែល​ដោយ​បាន​ប្រកួត​ឈ្នះ​ Laos All Stars​ ក្នុង​លទ្ធផល​​ ៣ ទល់​ ២។
ចូល​តង់​ទី​មួយ​នាទី​១០​ ខ្សែ​បម្រើ​ស្លាប​កម្ពុជា ឈិន ឈឿន​ស៊ុត​នាំ​មុខ​ឲ្យ​ Cambodian All Star មួយ​គ្រាប់​នាំ​មុខ​មុន​ៗ ​ពេល​ប្រធាន​ក្រុម ​Laos All Stars ពាក់​អាវ​លេខ​១៧​តាម​ស្មើ​មួយ​គ្រាប់​វិញ​នៅ​នាទី​១៧ ​ហើយ​លទ្ធផល​នេះ​ បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​តង់​ទី​មួយ​តែ​ម្ដង។
Cambodia All Stars ធ្វើ​ស៊ី​​ Laos All Stars ៣​ទល់​២
ចូល​តង់​ទី​ពីរ​​កីឡាករ​ឡាវ​ពាក់​អាវ​លេខ​១៧​ដដែល​ស៊ុត​វ៉ុលឡេ​មួយ​ជើង​ឲ្យ ​Laos All Star នាំ​មុខ​វិញ​នៅ​នាទី​៥០ ​ប៉ុន្តែ​​ខ្សែ​ការពារ​សុខ សុវណ្ណ​តែ​តតាម​ស្មើ​វិញ​នៅ​នាទី​៦១​។ នាទី​៧៤​ ប្រាក់​ មុន្នីឧត្តម​​ ស៊ុត​បាល់​ប៉េណាល់ទី​បាន​សម្រេច ​បន្ទាប់​ពី​កីឡាករ​ឡាវ​ធ្វើ​ឲ្យ​ចាន់ វឌ្ឍនាការ​ ដួល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​។
ការ​ប្រកួត​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​ Cambodian All Stars ឈ្នះ​ Laos All Stars ៣​ទល់​២។
Photo ៖ Kem Sovanna
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត