ការបរិភោគចំណី​អាហារ​មិន​បានត្រឹម​ត្រូវនាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រឈម​នឹងជំងឺ​បេះដូង

គ្រូពេទ្យឯកទេសជំងឺ​បេះដូង បានឲ្យ​ដឹងថា​ជំងឺ​បេះដូង​មានការ​កើនឡើង​ខ្លាំងនៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពិសេស​ប្រទេស​កំពុង​តែរីក​ចំរើន​លឿន ដូចជា​ប្រទេស​​កម្ពុជា ដែល​ប្រជាពលរដ្ឋ​មានជីវភាព​ធូរធារ​ការហូបចុក​ក៏សំបូរ​បែប​ដែល​ធ្វើឲ្យ​ជំងឺបេះដូង​មានការ​កើនឡើង​ជាគំហុគ។

យោងតាម​របាយ​ការណ៍ របស់​អង្គការ​សុខភាព​ពិភព​លោក បាន​បញ្ជាក់​ថានៅលើ​ពិភពលោក​ក្នុង១ឆ្នាំ មាន​មនុស្ស​ស្លាប់​ប្រមាណ​១៧​លាន​នាក់ ដោយសារ​ជំងឺ​បេះដូង​ដែលភាគ​ច្រើនកើត​ឡើងនៅ​ប្រទេស​អភិវឌ្ឍន៍។ ចំណែក​អ្នកជំងឺ​លើស​ឈាម​នៅលើ​ពិភព​លោកមាន​ចំនួន​១​៥០០​លាននាក់ ស្មើនឹង​១ភាគ៣​នៃមនុស្ស​ពេញវ័យ​នៅលើពិភព​លោក។

លោកសាស្ត្រាចារ្យមហា​បរិញ្ញា​វេជ្ជ​បណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា និងជា​ប្រធាន​ផ្នែកជំងឺ​បេះដូង​មន្ទីរ​ពេទ្យ​កាល់ម៉ែត បានមាន​ប្រសាសន៍​ថា ជំងឺបេះ​ដូងនៅ​ស្រុខ្មែរ មានច្រើន​តែយើង​នៅមិនទាន់​មានតួលេខ​ណាមួយ​ជាក់លាក់​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹងជំងឺ​បេះដូង។ ប៉ុន្តែបើ​តាមរបាយ​ការណ៍​របស់​អង្គការ​សុខភា​ពពិភពលោក​ជំងឺ​បេះដូង​មានការ​កើន​ឡើង​ខ្លាំងនៅ​តាម​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​ពិសេស​ប្រទេស​កំពុងតែ​រីកចំរើន​លឿន​ដូចជា​ប្រទេស​កម្ពុជា​ដែល​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ធូរធារ​ការហូប​ចុកក៏​សំបូរ​បែប​ដែលធ្វើ​ឲ្យជំងឺ​បេះដូង​មានការ​កើនឡើង​ជាគំហុគ។

តាមអង្គការអង្គការ​សុខភាព​ពិភព​លោក នៅ​ប្រទេស​កម្ពុជា​អ្នកដែល​ស្លាប់​ដោយសារ​ស្ទះ​សសៃ​ឈាម​បេះដូង​មានរហូត​ដល់​ទៅ​ជាង​២០​ភាគរយ។

លោកបានបន្តទៀត​ថាជំងឺ​បេះដូង​មានច្រើន​ប្រភេទ ពោលគឺ​មានមក​ពីកំណើត​​បណ្តាល​មកពី​រលាក​បំពង់ក និង​រលាក​សន្លាក រ៉ាំរ៉ៃ​ជំងឺ​ប្រឹស​បេះដូង​ជំងឺស្ទះ​សសៃ​ឈាម​​បេះដូង ដែលកើត​ឡើង​ញឹកញាប់​ជាងគេ​ដែល​បណ្តាល​មកពីអ្នក​ជំងឺ​មាន​ជំងឺលើស​ឈាមទឹក​នោមផ្អែម​ធ្វើឲ្យ​សសៃ​ឈាម​កក​ខ្លាញ់ទើប​ប​ណ្តាល​ឲ្យស្ទះ​សសៃ​បេះដូង​ធ្វើឲ្យបេះ​ដូងខូច​ឬគាំង។ ខ្លះ​បណ្តាល​មកពី​ចង្វាក់​បេះដូង​មានន័យ​ថាបេះដូង​មិនខូច​ទេតែ​ចង្វាក់​បេះដូង​ដើរយឺត​ឬលឿន។ ជំងឺមិន​ទាក់ទង​នឹងសសៃ ​ឈាម​ឬចង្វាក់​បេះដូង​ទេតែមក​ពីសាច់ដុំ​បេះដូង​វាអាច​ឲ្យសាច់​ដុំបេះ​ដូង​ក្រាស់​ឬស្តើង​រីក​ជាដើម។ នៅ​កម្ពុជា​ភាគច្រើន​កើត​ជំងឺ​ស្ទះសសៃ​ឈាម​បេះដូង​ ជំងឺ​ប្រឹស​បេះដូង​ និងមានជំងឺបេះដូងពីកំណើត​ទាំងបី​នេះ​ច្រើន​ជាងគេ។

ទាក់តិននឹងការការព្យាបាល​ជំងឺ​បេះដូង​លោក បាន​បញ្ជាក់​ថា​ជំងឺ​បេះដូង​ខ្លះ​ព្យាបាល​ជាសះ​ស្បើយ​តែខ្លះ​ទៀតមិន​ជាទេ​តែ​អាចឲ្យ​អ្នកជំងឺ​រស់​ធម្មតា។ លោកបាន​ណែនាំ​ថា «ដូច្នេះ​មធ្យោបាយ​ដែលល្អ​បំផុត​នោះអ្នក​ជំងឺត្រូវ​តែទៅ​ជួបគ្រូពេទ្យ​ជំនាញ​ បេះ​ដូង​ដើម្បី​ឲ្យគ្រូពេទ្យ​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​មិនអាច​ព្យាបាល​ដោយថ្នាំ​ផ្តេសផ្តាស​ដោយខ្លួនឯង​បាន​ទេ។ ពិសេស​នៅ​មន្ទីរ​ពេទ្យកាល់​ម៉ែត​ដែលមាន​ឧបករណ៍​ទំនើប»។

ចំពោះរោគសញ្ញាជំងឺបេះដូង មាន​ច្រើន​ដូចជា​មានចុក​ដើម​ទ្រូង​មាន​អាការៈ​ហត់ញ័រ​ដើមទ្រូង​ដែលមុខ​សញ្ញា​បីនេះ​កើតញឹក​ញាប់​ជាងគេ។ ក្រៅពី​នេះមាន​ខ្លះអ្នកជំងឺ​មានអាការៈ​សន្លប់​ក៏មានតែ​មិនញឹក​ញាប់។

លោកបានអំពាវនាវសូមឲ្យ​ប្រជាជន​យើងចូល​រួមកាត់​បន្ថយ​ជំងឺនេះ​ដោយ​បញ្ឈប់​ការពិសារ​បារី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ជំងឺ​លើសឈាម​ឲ្យបាន​ល្អ​ និង​ត្រឹមត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ពេក​បន្ថយ​ជាតិ​អំបិល និងខ្លាញ់ និងធ្វើ​លំហាត់​ប្រាណ​ឲ្យបាន​ទៀងទាត់។ ក្នុងករណី​សង្ស័យ​ជំងឺទាក់ទិន​នឹងបេះដូង​សូម​ប្រញាប់​ម​ក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បេះដូង​ដើម្បី​ឲ្យគ្រូពេទ្យ​ធ្វើរោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យបានត្រឹម​ត្រូវ ​និងទាន់​ពេល​វេលា៕

ប្រភព៖ healthcambodia

  • ការបរិភោគចំណី​អាហារ​មិន​បានត្រឹម​ត្រូវនាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រឈម​នឹងជំងឺ​បេះដូង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: