អត្ថប្រយោជន៍​នៃ​ផ្លែ​ផា​សិន ចំពោះ​សុខភាព និង សម្រស់​

ផ្លែ​ផា​សិន​មាន​ដើម​កំណើត​មក​ពី​ប្រទេស ប្រេ​ស៊ីល ព្រោះ​ទឹក​ផ្លែ​ផា​សិន​នេះ​មាន​វីតាមីន​ច្រើន មាន​ក្លិន​ប្រអូប​ឈ្ងុយ បំភាយ​ក្លិន​ចេក ក្រូច ម្នា​ស់ និង​ផ្លែឈើ​ជាច្រើន​ទៀត ទើប​ត្រូវបាន​គេ​ហៅថា “​ស្តេច​ទឹក​ផ្លែឈើ​”​។ ផ្លែ​ផា​សិន​នេះ ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា​:

បំបាត់​ការ​ឈឺបំពង់ក​៖ អាច​ហៅ​បាន​ថា​ជា​ថ្នាំ ដែល​ជួយ​បំបាត់​អាកា​រះ​ក្អក បញ្ចុះ​កម្តៅ និង​ការឈឺ​ចុកចាប់​។ ពុះ​ផ្លែ​ផា​សិន​ជា​២​រួច​កាយ​យក​បណ្តូល​រួច​បន្ថែម​ទឹកឃ្មុំ​ចូល​រួច​កូរ​រហូត​ដល់​ទឹក​ឡើង​ក្តៅ​អ៊ុនៗ​ជា​ការ​ស្រេច អាចធ្វើអោយ​បំពង់​ក​មាន​សំណើម​។​

​ធ្វើអោយ​ក្រពះ​រំលាយ​អាហារ​បានល្អ​៖ ជួយ​កំចាត់​មេរោគ និង​សំអាត​ក្រពះ​។ វីតាមីន​ដែល​នៅក្នុង​ផ្លែ​ផា​សិន អាច​ជំរុញ​អោយ​បញ្ចេញ​ចោល និង​សំអាត​សារធាតុ​ជាប់​ស្អិត​ដែល​មាន​នៅក្នុង​ពោះវៀន​តូច ប៉ុន្តែ​មិន​មាន​ផលប៉ះពាល់​អ្វី​ដល់​ជញ្ជាំង​ពោះវៀនតូច​ទេ ហើយ​ថែមទាំង​អាច​ការពារ​អ្នក​ពី​ការ​ដុះ​សាច់​ថែមទៀត​ផង​។​

​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ​៖ ផ្លែ​ផា​សិន​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​និង​សម្ពាធ សាក​សម​សម្រាប់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​បរិភោគ​វា​។ ចំពោះ​ការបញ្ចុះ​សម្ពាធ​បេះដូង​មាន​ប្រយោជន៍​ដែល​បង្ហាញឲ្យឃើញច្បា​ស់​តែម្ត​ង​។​

​ជួយ​នារី​ឲ្យមាន​សម្រស់​ក្មេង​ជាង​វ័យ​៖ ផ្លែ​ឈើ​នេះ​ជួយ​បង្កើត​គ្រាប់​ឈាម ស្ករ​ក្រហម​អាច​ជួយ​ប៉ូវ​ឈាម ពីរ​មុខ​នេះ​រួម​តែ​មួយ​មាន​អត្ថប្រយោជន៍​ខ្ពស់​ពេល​ដែល​នារី​ពិសារ​ភេ​ស​ជ្ជះ នេះ​ធ្វើឲ្យ​មាន​សុខភាព​ល្អ ដោយ​គ្រាន់តែ​ប្រើ​ទឹក​ស្អាត​ដាំ​ឲ្យ​ក្តៅ​រួចដាក់​ផ្លែផា​សិន​ចូល​ហើយ​បង់​ស្ករ​ក្រហម​ទៅតាម​ចំណង់​ចំណូលចិត្ត​។​

ជួយ​បន្សាប​ស្រា​៖  ផា​សិន ចេក ទឹកដោះគោ អាច​ជួយ​បន្សាប​ស្រា​ដោយ​គ្រាន់​តែ​ដាក់​ផ្លែ​ផា​សិន ចេក និង​ទឹកដោះគោ​ចូល​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ជា​ការ​ស្រេច​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ផឹកស្រា អាច​ជួយឲ​ស្វាង​ស្រាបាន​ភ្លាមៗ​។​

​ធ្វើអោយ​មាន​រាង​ស្អាត​៖ អាច​បន្ថែម​ចំណង់​ក្រពះ កាត់បន្ថយ​ជាតិ​ក្តៅដែល​ចូលរួម​ហើយ​អាច​ជួយ​ស្រូប​កាឡូរី ញុំ​ា​រយៈពេល​យូរ​អាចជួយ​ផ្លាស់ប្តូរ​ការ​ស្រូប វីតាមីន​របស់​សារពាង្គ​កាយ បន្ថយ​ជាតិ​ខ្លាញ់ ប្រែ​ទៅជា​រាងកាយ​ដែលមាន​សុខភាព​ល្អ​ស្រស់ស្អាត​៕

ប្រភព៖cen

  • អត្ថប្រយោជន៍​នៃ​ផ្លែ​ផា​សិន ចំពោះ​សុខភាព និង សម្រស់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: