មានអ្វីកើតឡើងបើអ្នកផឹកកាហ្វេរាល់ព្រឹកទាំងពោះទទេ?

សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីតកម្ម​មួយចំនួន​ដែលជា​សមាជិក​នៃក្រុម​អាស៊ីត ​chlorine ​genic ​ត្រូវបាន​គេរក​ឃើញ​នៅក្នុង​ផ្លែឈើ​ជាច្រើន ​ហើយវា​ក៏មានវត្តមាននៅក្នុងកាហ្វេដែរ។

អ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថា ជំងឺរាំរ៉ៃជាច្រើនរួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំអាចជៀសវាបានដោយសារកាហ្វេនេះ។ ប៉ុន្តែកាហ្វេក៏ជាមេរំខាននិងអាចបង្កឲ្យមានប្រតិកម្មជាច្រើនដែលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរប្រសិនបើអ្នកបរិភោគទាំងពោះទទេ។ ទាក់ទងនឹងអាស៊ីត hydrochloric នឹងកើតឡើងនៅក្នុងតំពង់រំលាយអាហារចំពោះអ្នកដែលបរិភោគកាហ្វេរាល់ថ្ងៃទាំងពោះទទេដោយមិនបានញ៉ាំអាហារជាមុន។

ភាពលំបាកក្នុងការបំបែកប្រូតេអ៊ីន និងរំលាយអាហារនឹងចាប់ផ្តើមកើតឡើង បន្ទាប់ពីអ្នកលេបអាហារចូលច្រើន ។
ទីបំផុតបញ្ហារលាកពោះវៀន, រលាក, ហើមពោះ និងជំងឺមហារីកពោះវៀនធំនឹងកើតមាន ប្រសិនបើមុខងាររំលាយអាហារខូចទាំងស្រុង។

ប្រសិនបើអ្នកបរិភោគកាហ្វេទាំងពោះទទេ កម្រិតនៃ cortisol នឹងកើតឡើងយ៉ាងលឿន ហើយរាងកាយមិនអាចសម្របសម្រួលតាមធម្មតាបាន ដូច្នេះនោះហើយជាមូលហេតុដែលអ្នកជំនាញជាច្រើនហាមមិនឲ្យបរិភោគកាហ្វេទាំងពោះទទេ។ បន្ទាប់ពីផឹកកាហ្វេទាំងពោះទទេ កម្រិតជាតិអាស៊ីតនៅក្នុងក្រពះនឹងត្រូវបានកើនឡើង ហើយលទ្ធផលមានអាការៈហើមពោះ ឬក្អួត។

ដូច្នេះអ្នកគួរតែពិចារណាឡើងវិញចំពោះការបរិភោគកាហ្វេមុនពេលបរិភោគអ្វីមួយ ជាពិសេសការទទួលទានកាហ្វេបន្ទាប់ពីភ្ញាក់ពីគេងមួយម៉ោង។ ប្រសិនបើអ្ននទម្លាប់ទទួលទានកាហ្វេរៀងរាល់ព្រឹកទាំងពោះទទេជាច្រើនឆ្នាំមកហើយ អ្នកគួរតែបញ្ឈប់ ហើយប្តូរមកទទួលទានទឹកដោះគោជំនួសវិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់៕

ប្រភព៖ iknow

  • មានអ្វីកើតឡើងបើអ្នកផឹកកាហ្វេរាល់ព្រឹកទាំងពោះទទេ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: