គន្លឹះពិសេស!! ក្នុងការថែទាំ ប្រដាប់ភេទ ឲ្យមានអានុភាពរឹងមាំ ប្រកបដោយសុខភាព

បញ្ហាពាក់ព័ន្ធនឹងសុខភាពទាំងអស់សុទ្ធតែប៉ះពាល់ដល់ប្រដាប់ភេទ។ បុរសអាយុ ៥០ ឆ្នាំ ដែលមានសុខភាពមាំមួនអាចមានសន្ទុះផ្លូវភេទខ្លាំងដូចបុរសវ័យ ៣០ ឆ្នាំដែលជក់ និងផឹកគ្រឿងស្រវឹង។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ស្ទេវេន ឡាំ គឺជាជំនួយការសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យញូវយ៉កផ្នែកវេជ្ជសាស្ដ្រ និងជាអ្នកនិពន្ធសៀវភៅ កត្ដាចម្បង៖ សុខភាពល្អបំផុត និងថាមពលផ្លូវភេទដ៏មាំទាំបំផុតសម្រាប់គ្រប់វ័យ។

លំហូរឈាមល្អកត្ដាសុខភាពផ្លូវកាយ និងផ្លូវចិត្ដក៏ដើរតួនាទីសំខាន់ចំពោះមុខងារប្រដាប់ភេទដែរ។ បើស្រេ្តសដោយសារការងារ ឬទំនាក់ទំនងស្នេហ៍មិនផ្អែមល្ហែម មានជំងឺធ្លាក់ទឹកចិត្ដ គ្រឿងស្រវឹង គ្រឿងញៀន ឬឡើងទម្ងន់ជ្រុល ជីវិតផ្លូវភេទមិនសមប្រកបឡើយ។

ចូរចាប់ផ្ដើមថែទាំសុខភាពនូវផ្នែកសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. សម្រកក្បាលពោះ

ទទួលទានអាហារសុខភាព និងហាត់ប្រាណរក្សាទម្ងន់រាងកាយ និងសម្រកខ្លាញ់ក្បាលពោះ។ ពោះដ៏ធាត់កន្ទ្រ គឺជាសញ្ញាណអវិជ្ជមានចំពោះសុខភាពទូទៅ រួមទាំង បញ្ហាផ្លូវភេទ។

ប្រដាប់ភេទរបស់អ្នកជាឧបករណ៍វាស់ស្ទង់សុខភាពបេះដូង និងសរសៃឈាមក្រហម។ នោះដោយសារសរសៃឈាមប្រដាប់ភេទតូចឆ្មារជាងសរសៃបេះដូង។

២. បោះបង់អាហារផ្សែង

លោកវេជ្ជបណ្ឌិត ឡាំ បន្ដថា៖ «ការជក់បារីធ្វើឲ្យសរសៃឈាមត្បៀត និងរាំងខ្ទប់ឈាមធ្វើចលនាបន្លាស់ទី។ ជាតិនីកូទិកត្បៀតលំហូរឈាមក្នុងប្រដាប់ភេទ នាំឲ្យអាច្រមក់មិនរឹង។

៣. ដើររៀងរាល់ថ្ងៃ

ពេលអ្នកធ្វើលំហាត់ប្រាណ លំហូរឈាមបង្កើនចលនារស់រវើក ដោយឈាមត្រូវហូរកាត់តាមកោសិកានៃភ្នាសជាលិកា (សរសៃឈាមក្រហម) និងជំរុញពួកវាផលិតនីទ្រីក អុកស៊ីដកាន់តែច្រើន ជាសារធាតុសំខាន់នាំឡើងប្រដាប់ភេទឡើងរឹងកញ្ជ្រឹស។

វេជ្ជបណ្ឌិត ថា៖ «បុរសកាន់តែមានសុខភាពល្អ រូបគេផលិតសារធាតុនីទ្រីក អុកស៊ីដ កាន់តែច្រើន និងពង្រឹងអានុភាពប្រដាប់ភេទកាន់តែដូចដុំថ្ម»។

លំហាត់ប្រាណក៏មានប្រសិទ្ធភាពស្មើនឹងការប្រើឱកាសបំបាត់អាការជំងឺធ្លាក់ទឹកចិត្ដកម្រិតស្រាល ដែលនាំឲ្យប្រដាប់ភេទធ្លាក់សមត្ថភាពផងដែរ។

៤. ឧស្សាហ៍ត្រួតពិនិត្យដុំបាល់ទាំងគូ

ជំងឺមហារីកពងស្វាសមានញ៉ាំញីជីវិតបុរសជិត ៨ ពាន់នាក់ក្នុងមួយឆ្នាំ ភាគច្រើនជាមនុស្សវ័យក្មេងអាយុចន្លោះពី ១៥ ទៅ ៤០ ឆ្នាំ។ នៅពេលធ្វើរោគវិនិច្ឆ័យឲ្យបានទាន់វេលា លទ្ធភាពស្រោចស្រង់មានដល់ជាង ៩៥ ភាគរយ។

ត្រួតពិនិត្យដុំបាល់ទាំងគូឲ្យកូនប្រុសរបស់ខ្លួនរៀងរាល់មួយខែម្ដង។ នេះ ជាវិធីសាស្ដ្ររបស់ទីប្រឹក្សាផ្នែកបស្សាវវិទ្យា Men’s Health វេជ្ជបណ្ឌិត ឡាររី លីពសាត់ ប្រធានផ្នែកឱសថកែរោគបន្ដពូជបុរសនៅសាកលវិទ្យាល័យឱសថសាស្ដ្របេល័រ។

ទី១៖ ងូតទឹកក្ដៅឧណ្ឌៗ។ ទឹកក្ដៅធ្វើឲ្យសាច់ដុំសម្រាកដែលរុញច្រានពងស្វាសចូលក្នុងស្រោម ងាយស្រួលឲ្យអ្នកធ្វើការត្រួតពិនិត្យ។

ទី២៖ ស្ទាបកន្សោមពងទាំងគូក្នុងពេលតែមួយ។ វាអាចមិនដូចគ្នាទាំងស្រុងទេ តែក៏មិនគួរខុសទំហំគ្នាឆ្ងាយដែរ។

ទី៣៖ ត្រួតពិនិត្យថ្នមៗម្ដងមួយៗ។ ដាក់ម្រាមដៃចង្អុល និងកណ្ដាលពីក្រោម និងមេដៃពីលើពងស្វាស។

លុញសង្កត់ស្រាលៗ ៣០ វិនាទីថាតើវាមានពក ឬរលាកត្រង់ចំណុចណាឬទេ។ តែបុរសជាច្រើនយល់ច្រឡំចំពោះបំពង់បង្ហូរទឹកកាមដែលរលាកដែរ។

បើមិនប្រាកដ ឬបើអ្នកលាបឃើញរលាក ចូរទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញភ្លាម៕

ប្រភព៖ baykdang

  • គន្លឹះពិសេស!! ក្នុងការថែទាំ ប្រដាប់ភេទ ឲ្យមានអានុភាពរឹងមាំ ប្រកបដោយសុខភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សុខភាព
Tags: