៥​ចំណុច​បញ្ជាក់​ថា​អ្នក​មិន​មែន​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ពិត​ប្រាកដ​នោះ​ទេ​

​ញឹក​ញាប់​ណាស់​ដែល​មនុស្ស​ជា​ច្រើន​តែង​គិត​ថា​អ្នក​ដឹក​នាំ​រមែង​តែង​តែ​មាន​តំណែង​ឬ​តួនាទី​ ដូច​ជា​ CEO ឬ អ្នក​គ្រប់គ្រង​(Manager)ជា​ដើម​ ទើប​អាច​ហៅ​ថា​អ្នក​ដឹក​នាំ​ ប៉ុន្តែ​ភាព​ជា​អ្នក​ដឹក​នាំ​មិន​មែន​មាន​ន័យ​ដូច្នោះ​នោះ​ទេ​ ។

អ្នក​ដឹក​នាំ​គឺ​អ្នក​ដែល​អាច​ជំរុញ​អ្នក​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ជា​ដើម​ បើ​ទោះ​បី​ពួក​គេ​មិន​មាន​តំណែង​ខាង​ក្រៅ​ក៏​ពិត​មែន​ ។ ហើយ​ខាង​ក្រោម​នេះ​ជា​សញ្ញា​ទាំង​៥​ចំណុច​ដែល​បញ្ជាក់​ថា​អ្នក​មិន​មែន​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប​នោះ​ទេ​ ​៖ ​​

១.យក​តំណែង​ខ្លួន​មក​ប្រើ​ជា​អំណាច​ ៖

បើ​សិន​ជា​អ្នក​និយាយ​ថា​ ៖ «តើ​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​ហើយ​ឬ​នៅ​ថា​ខ្ញុំ​គឺ​ជា​មេ​របស់​អ្នក​​… ?»​ ដើម្បី​ប្រើ​នរណា​ម្នាក់​នោះ​, ពិត​ណាស់​អ្នក​ប្រាកដ​ជា​បាន​ឈ្នះ​នូវ​ការ​និយាយ​នោះ​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ចាញ់​ក្នុង​ការ​គ្រប់​គ្រង​មនុស្ស​ ។ ការ​ដែល​មាន​ឋានៈ​ឬ​តំណែង​វា​មិន​មាន​ន័យ​ជាក់​ច្បាស់​ថា​អ្នក​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ដូច​ងារ​ទាំង​នោះ​ឡើយ​ ។

២.អ្នក​មិន​លើក​មេ​ដៃ​សរសើរ​គេ​បែរ​ជា​​ចង្អុល​មុខ​គេ​ទៅ​វិញ​​ ៖ ​

មេ​ដឹក​នាំ​ល្អ​តែង​ដឹង​​ថា​ ​ដៃ​គូ​ ឬ បុគ្គលិក​របស់​ខ្លួន​ប្រាកដ​ជា​អាច​ប្រព្រឹត្ត​កំហុស​ឆ្គង​ខ្លះ​ៗ​ដែល​ជៀស​មិន​ផុត​ ហើយ​កំហុស​ទាំង​នោះ​ប្រាកដ​ជា​ក្លាយ​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​អភិវឌ្ឍន៍​ពួក​គេ​ឲ្យ​កាន់​តែ​ខ្លាំង​ ដូច្នោះ​ ពួក​គេ​នឹង​មិន​ប្រតិកម្ម​ខ្លាំង​ដល់​ថ្នាក់​ចង្អុល​មុខ​នរណា​ម្នាក់​នោះ​ទេ​ ។ ​​​

៣.អ្នក​មិន​អាច​ម្ចាស់​ការ​លើ​អារម្មណ៍​របស់​ខ្លួន​ឯង​ ៖

ក្នុង​នាម​ជា​និយោជក​ អ្នក​​ប្រាកដ​ជា​ដឹង​ថា​មាន​ថ្ងៃ​ល្អ​ និង​ ថ្ងៃ​អាក្រក់​ កើត​ឡើង​ចំពោះ​កន្លែង​ធ្វើ​ការ​ឬ​ រក​ស៊ី​របស់​អ្នក​ ហើយ​ការ​ដែល​ប្រែ​ប្រួល​អារម្មណ៍​ បន្តិច​ក្តៅ​ បន្តិច​ត្រជាក់​ វា​ពិត​ជា​រាង​នៅ​ឆ្ងាយ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ណាស់​ ។ ជា​មេ​ដឹក​នាំ​គេ​ អ្នក​គឹ​ជា​ដុំ​ថ្ម​ដ៏​រឹង​មាំ​មួយ​សម្រាប់​ជួយ​ដល់​អ្នក​ដទៃ​ មាន​រឿង​ច្រើន​ណាស់​ដែល​មេ​ដឹក​នាំ​ត្រូវ​ធ្វើ​ ហើយ​មេ​ដឹក​នាំ​ល្អ​ជា​ម្ចាស់​នៃ​អារម្មណ៍​របស់​ពួក​គេ​ជា​និច្ច​ ។

៤.អ្នក​មិន​គោរព​ការ​សន្យា​របស់​អ្នក​​ ៖

គ្មាន​អ្វី​ដែល​បំផ្លាញ​ភាព​ជា​អ្នក​ដឹក​នាំ​ជាង​ការ​ដែល​មិន​មាន​សេចក្ដី​ស្មោះ​ត្រង់​នោះ​ទេ​ ។ អ្នក​នឹង​បាត់​បង់​តម្លៃ​កាល​ណា​ដែល​អ្នក​មិន​គោរព​ពាក្យ​សំដី​របស់​ខ្លួន​ឯង​ នេះ​ហើយ​ដែល​បញ្ជាក់​ថា​ការ​មាន​ទំនួល​ខុស​ត្រូវ​ជា​ផ្នែក​មួយ​របស់​មេ​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប​ ។

៥.អ្នក​តែង​តែ​ផ្ដោត​លើ​​រឿង​អាក្រក់​ជា​ជាង​រឿង​ដែល​ល្អ ៖

អ្នក​ដឹក​នាំ​ល្អ​គួរ​តែង​មាន​តួនាទី​ជំរុញ​លើក​ទឹក​ចិត្ត​​នរណា​ម្នាក់ មិន​មែន​តែង​តែ​ចាំ​កំហុស​បុគ្គលិក​ឬ​អ្នក​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់​ខ្លួន​ទេ​ ។ អ្នក​គួរ​តែ​មើល​លើ​ចំណុច​ល្អ​ឲ្យ​បាន​ច្រើន​ជា​ជាង​ចំណុច​អាក្រក់​ឬ​បញ្ហា​របស់​ពួក​គេ​ រួច​គួរ​គិត​ថា​ធ្វើ​យ៉ាង​ដូចម្តេច​ទើប​អាច​កែ​ប្រែ​ស្ថានភាព​បែប​នេះ​បាន​ ? ​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ៥​ចំណុច​បញ្ជាក់​ថា​អ្នក​មិន​មែន​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ពិត​ប្រាកដ​នោះ​ទេ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:ជីវិតនិងសង្គម
Tags: