ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

6 Videos


​វីតា​មីន​ជំនួយ​ស្បែកជា​អាហារ​ដ៏​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​​ហាប់​ណែនមិន​ងាយ​ជ្រីវជ្រួញ ឬ យារ​ចាស់​មុន​អាយុ ។ ការចេះ​ជ្រើសរើស​អាហារ​បាន​​ត្រឹម​ត្រូវជា​មធ្យោបាយ និង ជា​អាវ​ក្រោះ​ដ៏​ល្អ​ក្នុងការ​ថែរក្សា​ស្បែក​ឱ្យ​ស្អាត​បានយូរ​អង្វែង ។ តើ​ត្រូវ​ជ្រើសរើស​អាហារ​អ្វីខ្លះ​ដើម្បីឱ្យ​ស្បែ​កមាន​សុខភាព​ល្អ​​ជួយ​ឱ្យ​រូប​សម្ផស្ស​ស្អាត​បានយូរ ?

-​ត្រី​សមុទ្រ​ទឹក​ជ្រៅ​

M88


ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

​ចាត់ទុកជា​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃទឹក​ប្រូតេអ៊ីន​(Collagen)​ដ៏​ល្អ មានគុណ​សម្បត្តិ​ជួយ​ធ្វើឱ្យ​សារជាតិ​អ៊ី​ឡា​ស្ទី​ន​ដែល​សម្បូរ​នៅក្រោម​ស្បែក​មាន​ភាព​រំ​យឺត ហាប់​ណែន​មិន​យារ​ធ្លាក់ ។

-​ទឹក​សណ្តែកសៀង​និង​ទឹកដោះគោ​

ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

​ទឹកដោះគោ​ជូរ​ជួយ​បញ្ចេញ​កាកសំណល់ និង ជួយ​ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា​មិន​ស្រអាប់ ។ អាហារ​ទាំងនេះ​សម្បូរ​ប្រូតេអ៊ីន ស័ង្កសី និង វីតាមីន ។ ទឹកដោះគោ​មាន​ចំណែក​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ជំនួយ​ស្បែក​ឱ្យ​ស្រស់ថ្លា ទន់​រលោង និង ជួយ​ឱ្យ​ស្បែក​រឹងមាំ ។​

-​ផ្លែឈើ​ជូរ​
​មានដូចជា ក្រូចឆ្មារ ក្រូច ផ្លែឈើ​ប្រភេទ​ត្រកូល​ប៊ឺ​រី ផ្លែ​ទទឹម ទំពាំងបាយជូរ ផ្លែ​ប៉ោម អម្ពិល ផ្លែ​គី​វី ផ្លែឈើ​ប្រភេទ​នេះ​សុទ្ធតែ​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ផ្តល់​ផលប្រយោជន៍ ដល់​ស្បែក ។ ស្ត្រី​ដែល​បរិភោគ​អាហារ​ទាំងនេះ​ជាប់​ជាប្រចាំ​រាល់ថ្ងៃ​នឹង ជួយ​ជួសជុល​ស្បែក​ដែល​ខូច​ឱ្យ​ត្រឡប់មក​ភ្លឺ​ថ្លា និង ទន់​រលោង​ឡើងវិញ ។​ ​ក្រៅពីនេះ​វា​ជួយ​កម្ចាត់​កាកសំណល់​ចេញពី​រាងកាយគ្មាន​សារ​ជាតិពុល​កកស្ទះ​ក្នុង​រាងកាយ​បាន​ទៀតផង ។​

-​បន្លែ​ស្លឹក​បៃតង​

ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

​ផ្ទី ប្រ៊ូ​ក​ខូ​លី ជីររណារ ត្រូវបាន​គេ​ចាត់ទុកជា​បន្លែ​សម្បូរ​ទៅដោយ​វីតាមីន A និង តា​មីន K ខ្ពស់ ដោយ​វីតាមីន​ទាំងពីរ​ប្រភេទ​នេះ​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម និង ភ្លឺ្ល​ថ្លា​ចែងចាំង ។ ក្រៅពីនេះ​វា​ក៏​ជួយ​បង្អង់​ភាព​ជ្រីវជ្រួញ​ដល់​ស្បែក និង ជំនួយ​ឱ្យ​ស្បែក​មាន​សុខ​ភាពល្អ មាន​ភាព​ទន់​ភ្លឺ​ថ្លា​បានយូរ​អង្វែង ។​

-​គ្រាប់​រុក្ខជាតិ​
​ចាត់ទុកជា​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ផ្តល់​ផល​យ៉ាង​ល្អ​ចំពោះ​ស្បែក​ផងដែរ ។ ពិសេស​គ្រាប់ល្ង គ្រាប់​វ៉ុល​ណាត់ គ្រាប់​អាល់​ម៉ុង ដែល​គ្រាប់​រុក្ខជាតិ ទាំងនេះ​សម្បូរ​ទៅដោយ​វីតាមីន B ស័ង្កសី ប៉ូ​តា​ស្យូ​ម ជួយ​ក្នុង​ការបង្កើត​កោសិកា​ថ្មីៗ​ដែល​ជួយ​ឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ​ជានិច្ច ។​

ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

-​វីតាមីន A ពី​បន្លែ​ផ្លែឈើ​ពណ៌​លឿង​
​ដូចជា ការ៉ុត ល្ពៅ ម្នាស់ សម្បូរ​ទៅដោយ​បេ​តា​ឃែ​រ៉ូ​ទីន​ខ្ពស់ រួមទាំង​វីតាមីន C ខ្ពស់​ដែលជា​សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី ជួយ​ទប់ស្កាត់​ការចុះ​ខ្សោយ​របស់​កោសិកា​ស្បែក ជួយ​ពង្រឹង​សរសៃទឹក​*​ប្រូតេអ៊ីន​ក្រោម​ស្បែក ដែល​ធ្វើឱ្យ​ស្បែក​ចែងចាំង និង ភ្លឺ​ថ្លា ។​

-​ប្រេង​ចម្រាញ់​ពី​ធម្មជាតិ​

ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

​មានដូចជា ប្រេង​អូ​លីវ ប្រេងដូង គឺ​សម្បូរ​ទៅ ដោយ​វីតាមីន E ខ្ពស់​ណាស់ ជួយ​សរសៃទឹក​ប្រូតេអ៊ីន​ក្រោម​ស្បែក​ឱ្យ​ទន់​រលោង​មាន​សំណើម​ពី​ធម្មជាតិ ។​

-​ទឹកស្អាត​

ប្រភេទ​អាហារ​មាន​វីតាមីន​តាម​ធម្មជាតិ​ជំនួយ​ស្បែក​

​ដើម្បី​រក្សា​សំណើម​ស្បែក និង ជួយ​គ្រប់គ្រង ប្រព័ន្ធ​ធ្វើការ​ងារ​ផ្សេងៗ​របស់​រាងកាយ​ឱ្យមាន​ភាពប្រក្រតី និង ប្រព័ន្ធ​បញ្ចេញ​កាកសំណល់​ធ្វើ​ការងារ​បានល្អ គួរ​ផឹកទឹក​ក្នុង​មួយថ្ងៃ ៨ កែវ ។ ការ​ផឹកទឹក​គ្រប់គ្រាន់​មិន​ត្រឹម​ជួយ បញ្ចេញ​កាកសំណល់​ពី​រាងកាយ​ទេ ប៉ុន្តែ​វា​នៅ​ជួយ​បញ្ចេញ​សារជាតិ​ពុល​ចេញពី​រាងកាយ​ទៀតផង ៕​