Q&A: ហេតុអ្វី​បាន​ជាការ​ធ្លាក់ស​របស់​នាង​ខ្ញុំ​មាន​ក្លិនស្អុយ និង រមាស់​ខ្លាំង​ម៉្លេះ ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា កាលពីមុន​មិនទាន់មាន​ស្វាមី​នាង​ខ្ញុំ​មិនដែលមាន​ធ្លាក់ស​ឡើយ ប៉ុន្តែ​ក្រោយពី​មាន​ស្វាមី​ហើយ​យើង​មាន​សិច​ជាមួយគ្នា​មកនាង​ខ្ញុំ​សង្កេតឃើញថា​ខ្លួនឯង​មាន​ធ្លាក់ស ។ ធ្លាក់ស​របស់​នាង​ខ្ញុំ​ដំបូង​ចេញមក​ខាប់ៗពណ៌​ស​ល្អក់​ចេញមក​មិន​ច្រើន​ទេ ។ មួយរយៈ​ក្រោយមក​ក៏ចាប់ផ្តើម​មាន​អាការ​រមាស់​ជុំវិញ​ប្រដាប់ភេទ គឺរមាស់​ហើយ​មាន​ក្លិន​តិចៗ​ផង ជាពិសេស​ប្រសិនបើ​ថ្ងៃ​ណា​មិនសូវ​បាន​ចូល​បន្ទប់ទឹក បរិវេណ​ប្រដាប់ភេទ​នឹង​ផ្អាប់ជាហេតុ​បង្កឱ្យមាន​ក្លិន​កាន់តែ​ធុំ​ខ្លាំង​ឡើង ។ ធ្លាក់​សមាន​ក្លិនស្អុយនិងរមាស់បង្ក​ការរំខាន​ដល់​នាង​ខ្ញុំ​ខ្លាំងណាស់ ។​

ចម្លើយ ៖ ធ្លាក់ស​គឺជា​សារធាតុ​ខាប់​ដែល​ត្រូវ​បញ្ចេញ​មកពី​ក្រពេញ​ផ្សេងៗ​នៃប្រព័ន្ធ​អវយវ​ភេទស្ត្រី​ដែល​ឈានចូល​វ័យ​បន្ត​ពូជ​នឹងមាន​ធ្លាក់ស​ទើប​មិន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​ខុស​ប្រក្រតី​អ្វី​ទេ ។ ធ្លាក់ស​ច្រើនតែ​ចេញមក​ច្រើន​មុន​មានការ​ធ្លាក់​ស៊ុត​ប្រមាណ​ជា​ថ្ងៃទី ១៣-១៤ នៃ​វដ្ត រដូវ និងមុន​មក​រដូវ ២-៣ ថ្ងៃ ។ គេ​ច្រើន​ឃើញថា ការ​ភ្ញោ​ច​ខាង​ផ្លូវភេទ​អាចធ្វើឱ្យ​ស្ត្រី​មាន​ធ្លាក់ស​ច្រើន ។ ធ្លាក់ស​ខុស​ប្រក្រតី​គឺមាន​ក្លិនស្អុយ​រមាស់មាន​ពណ៌​ប្រែប្រួល​ទៅជា​ពណ៌​លឿង បៃតង ។

M88


ស្ត្រី​ខ្លះ​កើតមាន​អាការ​ផ្សា​ក្រហាយ​ត្រង់​បរិវេណ​មាត់​ទ្វារមាស ឬ បរិវេណ​ក្បែរ​ខាង​បត់ជើង​តូច​ចេញមក​ផ្សាៗ ហើយ​មាន​អាការ​ឈឺ​ពេល​រួមភេទ ។ ប្រសិនបើ​មាន​ធ្លាក់ស​ខុស​ប្រក្រតី​ដូច​រៀបរាប់​មក​ខាងលើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញរោគ​ស្ត្រី​ដើម្បី​ត្រួតពិនិត្យ​ខាងក្នុង ។ ពេលនោះ​គ្រូពេទ្យ​នឹង​យក​សារធាតុ​ខាប់ ឬ ធ្លាក់ស​នោះ​ទៅពិនិត្យ​មើលថា​តើ​កើត​ពី​ការឆ្លង​មេរោគ​អ្វី ? ភាគច្រើន​មេរោគ​ដែល​បង្ក​ឱ្យ​កើត​ធ្លាក់ស​រួមមាន​សត្វល្អិត​នៅក្នុង​ទ្វារមាស មេរោគ​ផ្សិត​បាក់តេរី​ផ្សេងៗ វីរុស ។​ល​។​

  • Q&A: ហេតុអ្វី​បាន​ជាការ​ធ្លាក់ស​របស់​នាង​ខ្ញុំ​មាន​ក្លិនស្អុយ និង រមាស់​ខ្លាំង​ម៉្លេះ ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/18  Category:សម្រស់