ញ៉ាំ L-Carnitine សម្រក់​ទម្ងន់​ដែរឬទេ​?

6 Videos


​ពេលដែល​និយាយ​ដល់​រឿង ញ៉ាំ L-Carnitine សុភាពនារីៗ ច្បាស់​ជា​គិត​ឃើញ​ដល់​ការ​សម្រក់​រាង តើ​គួរ​ញ៉ាំ​របៀប​ណា​ដើម្បី​ល្អ​សម្រាប់​រាងកាយ ពេលនេះ​ខ្ញុំ និង នាំ​អ្នក​ឲ្យ​ស្គា​ល់ពី​អត្ថប្រយោជន៍​របស់ L-Carnitine ។
១ តើ L-Carnitine គឺជា​អ្វី​?

M88


​ ​L-Carnitine គឺជា​អាស៊ីត​អា​មី​ណូ​មួយ​ប្រភេទ​ដោយ​រាងកាយ​អាច​ផលិត​ដោយ​ខ្លួនឯងបាន អាស៊ីត​អា​មី​ណូ មាន​ពីរ​ប្រភេទ​គឺ Lysine និង Methionine ជួប​ច្រើន​នៅក្នុង​សាច់សត្វ និង ផលិតផល​ទឹកដោះគោ ទួ​នាទី​របស់ L-Carnitine គឺ​ជួយ​ដឹកជញ្ជូន ម៉ូលេគុល​ជាតិ​ខ្លាញ់​ចូលទៅក្នុង Mitochondria (​គឺជា​ភ្នាក់ងារ​ផលិត​ថាមពល​ឲ្យ​រាងកាយ​) ដែល​ធ្វើ​ឲ្យ​យើង​មានកំ​លាំង​ធ្វើការ ប្រសិនបើ​រាងកាយ​បាត់បង់ L-Carnitine គឺជា​អ្នក​ដុតបំផ្លាញ់​ជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន និង ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​កើតឡើង​ជាច្រើន​ដូចជា ជំងឺ​ធាត់ ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ឬ​កើត​អា​ការឈឺ​ចុកចាប់​តាម​រាងកាយ ។​ល​។​

២ តើ L-Carnitine ពិតជា​ជួយ​សម្រក​ទម្ងន់​ឬ​?
​ ​បច្ចុប្បន្ននេះ​មាន​អាហារ​បំប៉ន់​ជាច្រើន​ប្រភេទ​ដែរ​បាន​អួត​ពី​គុណភាព​របស់ខ្លួន​ថា​ជួយ​សម្រក​ទម្ងន់​ដោយមាន​លាយ​សារធាតុ L-Carnitine រួមជាមួយ តែ​ក៏​គ្មាន​ទិន្នន័យ​វិទ្យាសាស្ដ្រ​ណា​បាន​បញ្ចា​ប់​ថា L-Carnitine ជួយ​សម្រក​ទម្ងន់​ពិត​ឬទេ មានតែ​ទិន្នន័យ​បកស្រាយ​ថា​ការ​ញ៉ាំ L-Carnitine ជួយ​សម្រក​ជាតិ​ខ្លាញ់ ជួយ​មិន​ឲ្យ​ឈឺ​ចុកចាប់​តាម​រាងកាយ និង ជួយ​ឲ្យ​មាន​សាច់ដុំ ពេល​ដែរ​អ្នក​ញុំ​ា​អាហារ​បំប៉ន់​ដែលមាន​លាយ​ជាមួយ L-Carnitine​ហើយ​ស្រក់​ទម្ងន់​នោះ​គឺ​មកពី​ពួកគាត់​ហាត់ប្រាណ​ជា​ជំនួយ ចំណែក​អ្នក​ដែល​មិន​ហាត់ប្រាណ​តែ​ញុំ​ា L-Carnitine ដោ​យស​ម្ឃឹ​ម​ថា​និង​ស្រក់​ទម្ងន់ សូម​ប្រាប់​ឲ្យ​បាន​ច្បាស់​ថា​អ្នក​គិត​ខុស​ហើយ ។​

៣ តើ​គួរ​បរិភោគ​របៀប​ណា​ដើម្បី​ល្អ​សម្រាប់​សុខភាព​?
​ ​ដោយ​ជាទូទៅ​រាងកាយ​របស់​យើង​អាច​ស្រូបយក L-Carnitine ម្ដង​បាន ២០០០ មី​លី​ក្រាម ហើយ​គួរតែ​ទទួលបាន​យ៉ាងតិច ២០-២០០ មី​លី​ក្រាម ក្នុង​មួយថ្ងៃ ក្រៅពីនេះ នៅមាន​ទិន្នន័យ​បន្លែ​ម​ពី University of Maryland Medical Center បានបញ្ជាក់​បន្ថែមថា យើង​គួរ​ទទួលទាន L-Carnitine ប្រហែល ១០០០-៣០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ តែ​មិនគួរ​ឲ្យ​លើស​ដល់ ៥០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ អាហារ​បំប៉ន់​ភាគច្រើន​មាន L-Carnitine ពី ៥០០-១០០០ មី​លី​ក្រាម សូមកុំ​ញុំ​ា L-Carnitine ច្រើនពេក ព្រោះ​អាចធ្វើ​ឲ្យ​កើត​បញ្ហា​បាន ។​

តារាង​បង្ហាញ​ពី​បរិមាណ L-Carnitine ដែលមាន​នៅក្នុង​ចំនីអាហារ ១០០ ក្រាម

ញ៉ាំ L-Carnitine សម្រក់​ទម្ងន់​ដែរឬទេ​?

ញ៉ាំ L-Carnitine សម្រក់​ទម្ងន់​ដែរឬទេ​?

៤ តើ​មាន​ផលប៉ះពាល់​ដល់​រាងកាយ​ដែរឬទេ​?
​ ​ការ​ញ៉ាំ L-Carnitine គឺ​ប៉ះពាល់​ដល់​រាងកាយ​ប្រសិនបើ​អ្នក​ទទួលទាន ច្រើន​លើស ៥ ក្រាម ក្នុង​មួយថ្ងៃ និង​ធ្វើ​ឲ្យ​អ្ន​កើត​ជំងឺ​រក​ក្អួតចង្អោរ ឬក៏​ក្អួត ធ្វើ​ឲ្យ​អ្នក​ចង់​ហូប​អាហារ​កាន់តែ​ច្រើនឡើង និង​ស្ដ្រី​មាន​ផ្ទៃពោះ​សូមកុំ​ពិសារ L-Carnitine ៕​