​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

6 Videos


​បញ្ហា​ឡើងជា​តិ​អា​សុីត​ក្នុង​ក្រពះ​ច្រើន គឺជា​ក្តីកង្វល់​សុខភាព​មួយ​ដែល​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ទូទៅ នេះ​ក៏​ដោយសារ​ការចូល​ចិត្ត​បរិភោគ​អាហារ​ច្រើន អាហារ​មាន​ជាតិ​ហិ​រ ពិសា​សុរា ឫ​កាហ្វេ​ច្រើនពេក ។ ទាំងនេះ​ជា​មូលហេតុ​មួយចំនួន​បណ្តាលអោយ​ឡើង​ជាតិ​អា​សុីត ។

កំណើន​ជាតិ​អា​សុី​ត​ច្រើន​កើតឡើង​ដោយសារ​ការបញ្ចេញ​សារធាតុ​អា​សុី​ត​ច្រើន​ពី​ក្រពេញ​ក្នុង​ក្រពះ ។ ពេល​ឡើង​ជាតិ​អា​សុី​ត​ច្រើន​វា​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ក្តៅ​ឆេវៗ ឫ​ក្រហាយ​នៅក្នុង​ក្រពះ ។ បើទោះជា​មាន​ថ្នាំ​ព្យាបាល​ច្រើន​យ៉ាងណាក្តី វា​គ្រាន់តែ​ជួយ​ដោះស្រាយ និង បន្ធូរបន្ថយ​បាន​មួយរយៈ​ពេល ប៉ុណ្ណោះ ។

M88


​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

អ្នក​ក៏​អាច​សាកល្បង​នូវ​វិធី​ដូចខាងក្រោម​តាមបែប​ធម្មជាតិ ៖

១. ពិសា​ទឹកដូង​អាចជួយ​បន្ថយ​អាកា​រៈ​ក្រហល់ក្រហាយ​ក្នុង​ក្រពះ​បាន​ ។

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

២. បោះបង់​ទម្លាប់​ពិសា​ភេ​ស​ជ្ជះ​មាន​ជាតិ​ហ្គាស និង កាហ្វេ តែ​ត្រូវ​ងាក​មក​ទំលាប់​ពិសា​តែ​បៃតង និង​តែ​រុក្ខជាតិ​ថ្នាំបុរាណ​វិញ​ទើប​ប្រសើរ ។​

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៣. ពិសា​ទឹកដោះគោ​អោយបាន​យ៉ាងហោចណាស់​មួយ​កែវ​ក្នុង​មួយថ្ងៃ ។​

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៤. ប្រសិនបើ​អ្នក​ចូលចិត្ត​ជក់​បា​រិ និង​គួរ​កាត់បន្ថយ​ការជក់ ឫ​ព្យាយាម​កាត់ផ្តាច់​តែម្តង​ទើប​ជាការ​ប្រសើរ ។​

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៥. កាត់បន្ថយ​ការ​ពិសា​អាហារ​ដែលមាន​គ្រឿងទេស​ហិ​រ​ខ្លាំង និង ត្រូវ​ជៀសវាង​ការ​ពិសា​អាហារ​ត្រាំ ជ្រក់ វត្ថុ​ផ្អាប់ និង ទឹកខ្មេះ ផ្សេងៗ ។

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៦. ពិសា​អាហារ​អោយបាន​ទៀងទាត់ និង​ចន្លោះពេល​ពិសា​អាហារ​និ​មួយៗ​មិនគួរ​មាន​រយៈ ពេល​យូរពេក នោះទេ ព្រោះ​វា​នឹងធ្វើ​អោយ​ក្រពះ​បញ្ចេញ​ជាតិ​អា​សីុីត ។​

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៧. យក​ស្លឹក​ជី​អង្កាម​ទៅ​ដាំទឹក​ពុះ ទុកអោយ​ត្រជាក់​យកទៅ​ពិសា យ៉ាងហោចណាស់​អោយបាន ១ កែវ ក្នុង​មួយថ្ងៃ នោះ​វា​នឹង​អាច​កាត់បន្ថយ​សារធាតុ​អា​សីុ​ត​បាន ។​

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៨. បៀម​ផ្កា​ក្លាំង​ពូ​ស្ងួត​អាចជួយ​កាត់បន្ថយ​អាកា​រៈ​ក្រហាយ​ក្នុង​ក្រពះ​បាន ។

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

៩. ពិសា​បន្លែ ផ្សេងៗ​ដូចជា​គល់​ខ្ទឹម សណ្តែក ល្ពៅ ស្ពៃក្តោប ការ៉ុត និង ខ្ទឹមបារាំង គឺ​វា​ប្រសើរ​ជាង​ការ​ពិសា​ម្ទេស និង គ្រៀង​ទេស​ផ្សេងៗ​ដែល​ហិ​រ​ខ្លាំង ។

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​

១០. ពិសា​អាហារ​ពេល​ល្ងាច យ៉ាងហោចណាស់​អោយបាន ២ ទៅ ៣ ម៉ោង មុនពេល​ចូល​គេង ៕សុផល

​បំបាត់​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ គួរ​អនុវត្តតាម​វិធី ១០ ចំនុច​