វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

6 Videos


​បុរស​អាច​នឹង​គិតថា​៖ “​ចិត្ត​មនុស្ស​ស្រី​ពិបាក​នឹង​កាត់​ស្មាន​ប្រៀបដូចជា​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ​” តែ​តាម​ការពិត​នោះ គឺ​មិន​ដល់​ថ្នាក់​នឹង​ពេក​ទេ ។ ប្រសិនបើ​បុរសៗ​ណា កំពុងតែ ឬ​គិតថា​នឹង​ចែចង់​នារី​ណា​ម្នាក់ ជាដំបូង​គួរ​ចាប់ផ្តើម​ពី​ខ្លួនឯង​សិន​មានន័យថា ធ្វើខ្លួន​ជាទី​ចំណាប់អារម្មណ៍​របស់​នា​ង ហើយ​មិនចាំបាច់​ព្យាយាម​កែប្រែ​ខ្លួនឯង​ច្រើនពេក​នោះទេ ។ ដំណាក់កាល​ទី ២ នោះ គឺ​ឈានដល់​ដំណាក់កាល​ធ្វើឱ្យ​នាង​ដឹងថា​នាង​ជាម​នុស្ស​ពិសេស​សម្រាប់​អ្នក ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

M88


I. ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​នា​ង​

១. កុំ​តានតឹង​ពេក ៖ បុរស​គួរ​ចាប់ផ្តើម​ពី​ខ្លួនឯង​ជាមុនសិន គឺ​ធ្វើខ្លួន​ជា​ខ្លួនឯង មាន​ជំនឿ​ចិត្ត និង ច្បាស់លាស់ ដោយ​មិនចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន កែប្រែ ឬ​ភិតភ័យ​ពេក​នោះទេ ។ គួរ​រក្សា​ឥរិយាបថ​សមសួន ដងខ្លួន​ត្រង់ និយាយ​មួយៗ​អាច​ស្តាប់​បាន កុំ​យកចិត្តទុកដាក់​ល្អិតល្អន់​លើ​ពាក្យ​ដែល​នាង​និយាយ​ពេក គឺ​គ្រាន់តែ​និយាយ​ធម្មតា សំឡឹងមុខ​នាង​ពេល​និយាយ​ជាមួយ​នាង កុំ​សំឡឹងមើល​ចុះក្រោម ហើយ​ប្រើ​កាយវិការ​ខ្លះៗ គ្រប់គ្រាន់​ហើយ ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

២. មាន​ភាព​រីករាយ ៖ មនុស្ស​ស្រី​ចូលចិត្ត​បុរស​រីករាយ ចេះ​កំប្លែង​ខ្លះ មិន​ប្រកាន់ខ្លួន ។ ឧទាហរណ៍ អ្នកចេះ​និយាយ​រឿង​កំប្លែង ឬ​បង្កើត​រឿង​គួរឱ្យ​អស់សំណើច​ពាក់ព័ន្ធ​នឹង​ខ្លួនឯង ដូចជា ពាក់​ស្បែកជើង​បញ្ច្រាស​ឆ្វេង​ស្តាំ ឬ​ពាក់​អាវយឺត​ពណ៌​ឈូក​ជាដើម ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៣. យកចិត្តទុកដាក់​រៀប​ចំ​ខ្លួន ៖ ស្លៀកពាក់​ឱ្យ​សមសួន មានន័យថា មិនចាំបាច់​ស្លៀកពាក់​អាវធំ ក្រវ៉ា​ត់ក រាល់ថ្ងៃ​នោះទេ គឺ​គ្រាន់តែ​រៀបចំខ្លួន​សាមញ្ញៗ តែមាន​សណ្តាប់ធ្នាប់​ជាការ​ស្រេច ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៤. ញញឹម​៖ គឺជា ចំណុច​មិនត្រូវ​មើលរំលង ។ អ្នក​គួរ​ញញឹមរ​កនាង​នៅពេល​ជួប​មុខ​គ្នា ឬ​ញ​ញឺ​ម​ជារឿយៗ​នៅពេល​និយាយ​ជាមួយ​នាង ហើយក៏​មិនត្រូវ​ញញឹម​ដាក់​តែ​នាង​ម្នាក់ ភ្លេច​មើល​អ្នក​ជុំវិញខ្លួន​ដែរ ។ ការ​ញញឹម​ជា​ភាសា​បញ្ជាក់ថា​អ្នកជា​មនុស្ស​រួសរាយ សុទិដ្ឋិនិយម និង​ចេះ​គួរសម ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៥. ជាទី​ស្រលាញ់​នៃ​មនុស្ស​ជុំវិញខ្លួន​៖ ដើម្បី​ទាក់ទាញ​ចិត្ត​នាង អ្នក​ក៏ត្រូវ​ធ្វើខ្លួន​គួរឱ្យ​ចូលចិត្ត​ក្នុង​ក្រសែភ្នែក​មនុស្ស​ទូទៅ​ផងដែរ មិនមែន​តែ​មិត្តភក្តិ​ក្នុង​ក្រុម​របស់​អ្នក​ទេ ។ មនុស្ស​ប្រុស​គួរ​ឱ្យចូល​ចិត្តជា​មនុស្ស​ចេះ​ជួយ​ទុក្ខ​ធុរៈ​អ្នកដទៃ ជាពិសេស​មនុស្ស​ចាស់ ក្មេងៗ និង ចេះ​ស្រលាញ់​ក្មេង​តូចៗ ។ គួរ​ប្រយ័ត្ន​ផងដែរ​កុំ​ខ្ជះខ្ជាយ​រាយមន្ត​ស្នេហ៍​ហួស​ព្រំដែន ព្រោះថា​ប្រសិនបើ​មាន​ស្រីៗ​តាម​អ្នក​ច្រើន នាង​ក៏​មិន​ខ្ចី​ខ្វល់​ពី​អ្នក​ដែរ ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៦. ចេះ​ភាសា​ច្រើន ៖ ប្រសិនបើ​អ្នកចេះ​ច្រើន​ភាសា​អ្នក​ក៏​គួរ​បញ្ចេញ​សមត្ថភាព និយាយ​ពីរ​បី​ឃ្លា​ឱ្យ​នាង​បានលឺ ប៉ុន្តែ​កុំ​មាន​ចរិត​អួតអាង​ហួសនិស្ស័យ ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៧. តែងខ្លួន​ឱ្យ​ទាក់ទាញ ៖ តែ​កុំ​ស៊ី​វិ​ល័យ​ពេក ព្រោះថា នាង​អាច​គិតថា​អ្នក​ល្អ​ពេក​មិន​ស័ក្តិសម​នឹង​នាង ។ អ្នក​ក៏​មិនចាំបាច់​តែងខ្លួន​ដូច​តារា​ម៉ូ​ដែល ឬ​តួ​ហូលីវូដ​អី​ដែរ គ្រាន់តែ​ស្លៀកពាក់​សាមញ្ញៗ រៀប​ឬ​ក​ពារ​សមរម្យ ច្បាស់លាស់ ម៉ត់ចត់ និង មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង នោះ​ជាម​ន្ត​ស្នេហ៍​របស់​បុរស ១០០ ភាគរយ​ហើយ ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

II. ចាត់ទុក​នាង​ជាម​នុស្ស​ពិសេស​សម្រាប់​អ្នក

១. សាកសួរ​អំពី​នាង ៖ នេះ​ជា​វិធី​បង្ហាញ​ពី​ចំណាប់អារម្មណ៍ និង ការយកចិត្តទុកដាក់​របស់​អ្នក​ចំពោះ​នាង ប៉ុន្តែ​កុំ​សួរនាំ​ជីករឹស​ជីក​គល់ ដូច​អ្នកស៊ើប​អង្កេត និង មិនត្រូវ​សួរ​រឿង​ផ្ទាល់ខ្លួន​ច្រើនពេក ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

២. ស​សើរ​ពី​ចំណុច​ល្អ​របស់​នាង ៖ នេះ​ជាការ​ស្តែង​ពី​ចិត្ត​ស្មោះ​របស់​អ្នក និង បង្ហើប​ថា​អ្នក​បាន​សង្កេតមើល​នាង​ជា​យូរ​មកហើយ ។ ជាការ​ល្អ គួរ​កុំ​ស​សើរ​គ្រប់​រឿង តែ​គួរ​ស​សើរ​នាង​នៅពេល​នាង​តែងខ្លួន​ប្លែក​ពី​ធម្មតា ឬ​ឥរិយាបថ​គួរឱ្យកត់សម្គាល់​ណាមួយ ដូចជា នៅពេល​នាង​ស្លៀក​រ៉ូ​ប នាង​ពាក់​ក្រវិល​ថ្មី ឬ​និយាយ​ចេះ​និយាយ​កំប្លែង​បង្ក​បរិយាកាស​រីករាយ ជាដើម ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៣. សាកសួរ​យោបល់​ពី​នាង ៖ នេះ​ជាការ​ផ្តល់​តម្លៃ និង ការគោរព​រវាង​គ្នា​នឹង​គ្នា ។ នារី​តែង​ចង់​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង ចង់ឱ្យ​បុរស​ខ្វាយខ្វល់​ខ្លះ​ពីអ្វី​ដែល​នាង​កំពុង​គិត ។ ប្រសិនបើ​មានឱកាស អ្នក​អាច​សាកសួរ​នាង​អំពី​នេះ​អំពី​នោះ ដូចជា តើ​នាង​គិត​យ៉ាង​ដែរ​ចំពោះ​ការ​ស្លៀកពាក់​របស់​អ្នក កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​ចូលចិត្ត ភេសជ្ជៈ​/​ស្រា​ដែល​អ្នក​ចូលចិត្ត តន្ត្រី​ដែល​អ្នក​ស្តាប់ ជាដើម ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៤. ស្តាប់ និង​ យកចិត្តទុកដាក់​ពីអ្វី​ដែល​នាង​ប្រាប់ ៖ មនុស្ស​ស្រី​ងាយ​នឹង​ប្រែជា​ខឹង ហាក់ដូចជា​គ្មាន​មូលហេតុ ប៉ុន្តែ​មិនមែន​គ្មាន​មូលហេតុ​នោះទេ គឺ​មកពី​បុរស​មិន​ចាប់អារម្មណ៍​នូវ​អ្វីដែល​នាង​ប្រាប់ ។ ដូចនេះ​ប្រសិនបើ​អ្នក​មិន​ស្តាប់ ហើយ​មិនដឹងថា​នាង​កំពុងនិយាយ​ពីអ្វី កុំ​ចេះតែ​ឆ្លើយ ”​បាទៗ​!” រហូត ដូចជា​ធុញថប់​ខ្លាំងណាស់ ។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​លើ​នាង អ្នក​គួរ​ស្តាប់ និង សួរ​សំណួរ​ខ្លះៗ​នៅពេល​នាង​រៀបរាប់​ពីអ្វី​មួយ ព្រោះនេះ​ជា​សញ្ញា​បញ្ជាក់ថា​អ្នកចេះ​ថ្នាក់ថ្នម​ទឹកចិត្ត​របស់​នាង ទោះជា​រឿង​មិន​ពាក់ព័ន្ធ​នឹង​អ្នក​បន្តិច​សោះ​ក៏ដោយ ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៥. កុំ​រាយមន្ត​ស្នេហ៍​ហួស​ព្រំដែន ៖ បុរស​មួយចំនួន​ប្រហែលជា​មិនដឹង​ទេ​ថា ការ​ចែចង់​ស្រី​ម្នាក់ និង ច្រើន​នាក់ គឺ​ខុសគ្នា​ស្រលះ ។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​ស្រលាញ់​មួយណា​ទុក​មួយណា សូមកុំ​ចាប់ផ្តើម ពុំនោះ​ករណី “​ត្រី​រ៉ស់​ក៏​រួច​ទន្សាយ​ក៏​រួច​” អាច​នឹង​កើតមាន ។ ស្រលាញ់​មនុស្ស​ស្រី​ម្នាក់ ត្រូវធ្វើ​ឱ្យ​នាង​ដឹងថា​នាង​គឺជា​មនុស្ស​តែ​ម្នាក់ ពុំមាន​អ្នក​ផ្សេងទៀត​ទេ ។ ដូចនេះ​គួរ​ប្រយ័ត្ន​ពី​អាកប្បកិរិយា និង ឥរិយាបថ​របស់​អ្នក​ចំពោះ​នារី​ផ្សេងទៀត ចៀសវាង​ការយល់ច្រលំ ហើយ​ថា​មិនត្រូវ​នាង​លែង​ចាប់អារម្មណ៍​នឹង​អ្នក​ហើយ ថែមទាំង​គិតថា​អ្នកជា​ព្រានប្រមាញ់​ទៀត ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៦. ជូនអំណោយ​តិចតួច​ដ​ល់​នាង​៖ បុរស​អាច​យល់​ច្រ​លំ​ថា​ទាល់តែ​មាន​លុយ​ទើប​អាច​ទាក់ចិត្ត​មនុស្ស​ស្រី​បាន ។ នេះ​ជាការ​យល់​ខុស​ទាំងស្រុង ។ អំណោយ​ដែល​ចាក់​ចំ​បេះដូង មិនចាំបាច់​មានតម្លៃ​ថ្លៃ​ទេ សំខាន់​គឺ​គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត និង ការចេះ​សម្គាល់ចិត្ត​នាង ដូចជា ជូន​ស្ករ​សូកូឡា ព្រោះ​នាង​ចូលចិត្ត​សូកូឡា ជូន CD របស់​អ្នកចម្រៀង​ដែល​នាង​ចូលចិត្ត បត់​រូប​ក្រដាស​ជូន​នាង ឬ​សូម្បីតែ​ទិញ​ផ្កា​មួយទង​ដែល​នាង​ចូលចិត្ត ។

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៧. រាំ​ជាមួយ​នាង ៖ ភាពក្លាហាន និង ការ​រាក់ទាក់ ក៏​ជាម​ន្ត​ស្នេហ៍​របស់​បុរស​ដែរ ហើយ​វា​អាច​នឹង​បង្ហាញ​ចេញ​តាមរយៈ​ការ​រាំ ដូចនេះ​ប្រសិនបើ​មានឱកាស​អ្នក​គួរ​អញ្ជើញ​នាង​ឡើង​រាំ​ជាមួយគ្នា ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៨. ហៅ​ឈ្មោះ​របស់​នាង ៖ ការហៅ​ឈ្មោះ​គឺជា​សិល្បៈ​នៃ​ការសន្ទនា​មួយ ។ សាក​កត់ចំណាំ​ដោយ​ខ្លួនឯង ហៅ​ឈ្មោះ​ដៃគូ​សន្ទនា​ម្តងម្កាល​នៅពេល​សន្ទនា នឹងធ្វើ​ឱ្យ​នាង​មាន​ចំណាប់អារម្មណ៍​ជាង​ការមិន​ហៅ​ឈ្មោះ ។​

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត

៩. ការប៉ះពាល់​៖ ពុំមែន​ជាការ​ប៉ះពាល់​រហូតដល់​ធ្វើឱ្យ​នាង​គិតថា​ជា​ទង្វើ​បំពាន​ផ្លូវភេទ​នោះទេ តែ​ជាការ​ប៉ះពាល់​បែប​បង្ហាញ​ភាពជិតស្និទ្ធ ដូចជា ប៉ះ​ស្មា កែងដៃ ឬ​ជង្គង់ ៕ លក្ខិណា

វិធី​ពង្រាយ​មន្ត​ស្នេហ៍​ទាក់ទាញ​នារី​ដែល​អ្នក​ចាប់ចិត្ត