វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

6 Videos


​សុភាពនារី​ទាំងឡាយ​ប្រាកដ​ចង់បាន​ស្បែក​រលោង តឹង​ណែន មិន​រយីក​រយាក ស្របពេល​គ្នា​នោះដែរ អ្នក​ក៏​មិន​ចង់បាន​សាច់ដុំ​ដុះ​ពក​ងើប​ឡើងលើ​ស្បែក​ដ៏​រលោង​របស់​អ្នក​ដែរ​មែន​ទេ ? លែង​ជា​បញ្ហា​ទៀតហើយ វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ​អាចជួយ​អ្នក​បាន ដោយ​ធ្វើឱ្យ​សាច់ និង ស្បែក​តឹង​ណែន​ហាក់​នៅ​ក្មេងខ្ចី ថែមទាំង​មិនឃើញ​លេចចេញ​សាច់ដុំ​ដូចជា​បុរសៗ​ទៀតផង ។

១. ហាត់ប្រាណ​ដោយ​ប្រើ​ដុំ​ទម្ងន់​ស្រាល​មធ្យម ៦ ទៅ ១២ ដង ៖ វិធី​នេះ​អាចធ្វើឱ្យ​សាច់ដុំ​រាបស្មើ​រឹងមាំ ដោយ​ការបង្កើន​កោសិកា​ក្នុង​សរីរាង្គ ឬ​ជាលិកា​សាច់ដុំ ជា​ជាការ​ពង្រីក​សាច់ដុំ ។

M88


វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

២. ហាត់​ប្រើ​ដុំ​ទម្ងន់​យ៉ាងតិច ៣ ដង ក្នុង​សប្តាហ៍ ៖ កិច្ចការ​នេះ​ទាមទារ​ការព្យាយាម ទើប​សាច់ដុំ​ប្រែជា​រឹងមាំ ហើយ​អ្នកនឹង​ឆាប់​ទទួលបាន​លទ្ធផល ។​

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

៣. ទទួលទាន​អាហារ​សម្បូរ​ប្រូតេអ៊ីន ៖ ជា​អាហារ​បំប៉ន​សាច់ដុំ​ចាំបាច់​បំផុត​ដែល​រាងកាយ​ត្រូវការ​ក្នុងការ​ចិញ្ចឹម​សាច់ដុំ និង​ជួសជុល​កោសិកា​ដែល​បាត់បង់ ។ ប្រូតេអ៊ីន​ក៏​ជួយ​ដល់​ប៉ះប៉ូវ​ការបាត់​បង់ខ្លាញ់​ផងដែរ ។​

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

៤. កាត់បន្ថយ​អាហារ​កាបូ​អ៊ី​ដ្រា​ត ប៉ុន្តែ​មិនមែន​ឈប់​ទទួលទាន​ទាំងស្រុង​ទេ ៖ នេះ​ជា​គន្លឹះ​ក្នុងការ​កម្ចាត់​ជាតិ​ខ្លាញ់ ហើយ​ការដែល​ទទួលទាន​ក្នុង​បរិមាណ​តិច គឺ​ដើម្បី​រក្សា​ថាមពល​រាងកាយ និង ខួរក្បាល ។ គួរ​ទទួលទាន​អាហារ​នេះ​នៅពេល​មុន និង ក្រោយ​ហាត់ប្រាណ ។

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

៥. បង្កើន​បរិមាណ​បន្លែ ៖ បន្លែ​ជា​អាហារ​ដែល​សម្បូរ​ជីវជាតិ​ចិញ្ចឹម​ច្រើនយ៉ាង តែមាន​កាឡូរី​តិច ដូចនេះ វា​ជា​មធ្យោបាយ​សម្រូប​យក​ថា​ម​ពល​ដល់​រាងកាយ​ដោយ​មិន​ធ្វើឱ្យ​អ្នក​ធាត់ ។​

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

៦. ទទួលទាន​អាហារ​ឱ្យ​គ្រប់គ្រាន់ ៖ កំហុស​ដ៏​ធ្ងន់​របស់​អ្នក​សម្រក​ទម្ងន់ គឺ​ការ​តម​អាហារ​នេះហើយ ។ មធ្យោបាយ​ក្នុងការ​បញ្ចុះទម្ងន់ គឺ​ត្រូវ​ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់​ទៅវិញ​ទេ ចំណែក​ការ​តម​បង្អត់​បែបនេះ ជា​បច្ច័យ​អាក្រក់​ធ្វើឱ្យ​ការធ្វើ​មេតាបូលីស​យឺត ឡើង​ទម្ងន់​រយៈពេល​យូរ និង ពិបាក​សម្រក​ទម្ងន់​ដោយ​ជោគជ័យ​ណាស់ ។

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

៨. កុំ​ហាត់ប្រាណ​បែប​កា​ដ្យូ (Cardio) ច្រើនពេក ៖ វិធី​ហាត់ប្រាណ​បែបនេះ (​ជិះ​កង់ និង រត់​ជាដើម​) នឹង​ធ្វើឱ្យ​សាច់ដុំ​រីក​ធំ ។​

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

៩. កុំ​ថ្លឹង​ញឹកញាប់​ពេក ៖ វិធី​ពង្រឹង​សាច់ដុំ​នេះ នឹងមិន​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់​ទេ តែ​ធ្វើឱ្យ​រាង​តូច មាំ និង ហាប់​ណែន ។ គួរ​វាស់​ពី​លទ្ធផល​ដោយ​ប្រើ​ម៉ែត្រ​វិញ ទើប​ត្រឹមត្រូវ ។​

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ

១០. អត់ធ្មត់ ៖ អ្នក​ត្រូវ​ព្យាយាម​អត់ធ្មត់ កុំ​បោះបង់​ទាំង​កណ្តាល​ទី​ឱ្យសោះ ត្រូវ​បន្ត​ទម្លាប់​ទាំងនេះ ឱ្យបាន​យ៉ាងតិចណាស់ ១២​សប្តាហ៍ ៕ លក្ខិណា

វិធី​ពង្រឹង​សាច់ដុំ​រាបស្មើ