ហូប​បួស​ដើម្បី​សុខភាព​ល្អ

6 Videos


​ការនិយម​ហូប​បួស​ស​ម័​យ​នេះ​ក៏​មិនមាន​ច្រើន​ដែរ អ្នកខ្លះ​ក៏​ហូប​បួស​តែ​ថ្ងៃ​សិ​ល៍ ថ្ងៃកំណើត ឬ​អ្នក​ខ្លះទៀត​ញ៉ាំ​អស់​មួយជីវិត​ក៏មាន ។​ ក្នុងនាម​ខ្ញុំ​ជា​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ផ្ដល់​ចំណេះដឹង​ក្នុងការ​បរិភោគ​ម្ហូបបួស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​កែ​ទំលាប់​មួយចំនួន​ដែល​បរិភោគ​ត​ពី​ដូនតា តាម​ប្រពៃណី ឬ​បរិភោគ​តាម​គ្នា ដែល​មិន​ផ្ដល់​ផលប្រយោជន៍​ចំពោះ​អ្នក​បរិភោគ ។ ក្រៅពីនេះ​អ្នក​ដែល​ញ៉ាំ​បួស​គឺមាន​ចំនួន​ច្រើន​ហើយ​ធ្វើ​ឲ្យ​ធាត់​ដោយ​មិនដឹង​ពី​មូល​ហេតុអ្វី ព្រោះ​មិនបាន​ដឹងថា​អាហារ​បួស​មួយចំនួន​មាន​ផលប៉ះពាល់​ដល់​រាងកាយ ។​
​​ដូចនេះហើយ​ទើបបានជា​ខ្ញុំ​ជំរាបជូន​ពី​វិធី​ហូប​បួស​ដើម្បី​ឲ្យ​សុខភាព​រឹងមាំ​ដូចខាងក្រោម​៖

M88


១ ត្រូវ​ប្រាកដថា​អាហារ​ដែរ​ញ៉ាំ​មាន​សារធាតុ​ចឹ​ញ្ចឹ​ម​គ្រប់ ៥​ប្រភេទ​ឬទេ
​​ការ​ដែរ​ហូប​បួស​ធ្វើ​ឲ្យ​អ្នក​បាត់បង់​វី​តា​ម៉ី​ន​និង​ធាតុ​រ៉ែ យើង​បរិភោគ​បួស​ហើយ កុំ​ភ្លេច​ញុំ​ផ្លែឈើ​ផង បាយ​និង​ម្សៅ​បានផ្ដល់ សារធាតុ​កា​បោ​ន​ឌី​អ៊ុក​ស៊ីត ហើយ​ជាតិ​ខ្លាញ់​បានមកពី ប្រេងសណ្ដែក ចំណែក​សារធាតុ​ប្រូតេអ៊ីន​វិញ​គឺ​បានមកពី​សាច់សត្វ​តែបើ​អត់​បរិភោគ​ទេ យើង​ញ៉ាំសណ្ដែក​និង​គ្រាប់​ធន​ជាតិ​ផ្សេងៗ​ជំនួស​វិញ ក៏​ផ្ដល់​ប្រូតេអ៊ីន​បាន​ដូចគ្នា ។​

២ ត្រូវ​ដឹងថា​ប្រូតេអ៊ីន​ដែល​ទទួលបាន​គឺជា​ប្រូតេអ៊ីន​ល្អ​
​​ប្រូតេអ៊ីន​ដែល​បានមកពី​បន្លែ​ដែរ​មានគុណ​ភាពល្អ​គឺ​បានមកពី​គ្រាប់សណ្ដែក​ស្ងួត ដូចជា​សណ្ដែកសៀង និង​ផលិតផល​ធ្វើ​ពី​សណ្ដែកសៀង ដូចជា តៅ​ហ៊ួ និង​សណ្ដែក​ផ្សេងៗ​ទៀត តែបើ​លោកអ្នក​ពិសា​ទឹក​សណ្ដែក​គួរ​ជ្រើស​យក​ផលិតផល​ណា​ដែលមាន​ជាតិ​ស្ករ​ទាប ល្អ​សម្រាប់​សុខភាព ។​

៣ ពិសា​បួស​ដែលមាន​ជាតិ​ខ្លាញ់​តិច
​​អាហារ​បួស​ដែល​ឆា ចៀន គឺ​ប្រាកដ​ណាស់ដែរ​មាន​ជាតិ​ស្ករ​ខ្ពស់ សូម​នែ​ណាំ​ឲ្យ​ហូប​បួស​ដូចជា ស្ងោរ កែង ទឹកម្ទេស ញាំ អាំង ចំហុយ ជាដើម ។ អ្នក​ដែល​ញ៉ាំបួស​ច្រើន​ដោយ​មិនបាន​ប្រុង​ប្រយ័ត​ថា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​បណ្ដាល​ឲ្យ​អ្នក​ធាត់​និង​កើត​ជំងឺ​បាន មួយវិញទៀត​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំប្រៃ​ពេក ពេលដែល​ហូប​ប្រៃ​ពេក​ធ្វើ​ឲ្យ​អាច​បណ្ដាល​ឲ្យ​អ្នក​លើសឈាម​បាន ។​

៤ ត្រូវ​ច្បាស់​ថា​បន្លែ​ដែល​បរិភោគ​គឺ​គ្មាន​សារធាតុ​គីមី​
​​ព្រោះ​អាហារ​បួស ភាគច្រើន​គឹ​ធ្វើ​ពី​បន្លែ​តែបើ​បន្លែ​ប្រើ​ថ្នាំ​គីមី សម្លាប់​សត្វល្អិត ដូច​នោះ​អ្នក​ត្រូវតែ​លាង​បន្លែ​ឲ្យ​បាន​ស្អាត ជាសវៀង​មាន​គ្រោះថ្នាក់ បើសិន​អ្នកជា​អ្នកធ្វើ​ម្ហូប​ដោយ​ខ្លួនឯង​គឺ​បាន​លាង​និង​ធ្វើ​ដោយ​ស្អាត​ពេលដែល​ញ៉ាំ​ទៅ​ធានាថា​មិន​ប៉ះពាល់​ដល់​សុខភាព ។​ ​អ្នក​ដែរ​ហូប​បួស​ពេលដែល​ដឹង​ពី​វិធី​ការពារ​ហើយ​ច្បាស់​ជាមាន​អារម្មណ៍​សប្បាយចិត្ត សប្បាយ​កាយ ក្រៅពីនេះ​កុំ​ភ្លេច​គេង ឲ្យ​បាន​គ្រប់គ្រាន់ ឈប់​ពិសារ​ស្រា​និង​បារី ធ្វើបាន​ប៉ុណ្ណេះ​ក៏​សុខភាព​របស់​អ្នក​ល្អ​ឡើង​ជាមិនខាន សូម​ឲ្យ​គ្រប់ៗ​គ្នា គ្រប់ៗ​គ្រួសារ​ហូប​បួស​មាន​ក្ដី​សុខ​កុំបី​ខាន ៕